Suarez ប្រាប់​ឈ្មោះ​​​ខ្សែ​ការពារ​ក្រុម​ Real​ Madrid ​ម្នាក់ ដែល​ខ្លួន​ពិបាក​ញាក់​​ដាច់

Luis Suarez ខ្សែ​ប្រយុទ្ធ​ឆ្នើម​ក្រុម​ FC Barcelona ​បាន​បង្ហើប​ប្រាប់​ឈ្មោះ​​​ខ្សែ​ការពារ​ក្រុម​​គូ​ប្រជែង​ធំ​ Real Madrid ម្នាក់ ដែល​ខ្លួន​យល់​ថា​ជា​ដៃ​គូ​ដ៏​តានតឹង​​ពិបាក​ធ្វើ​ស៊ី​បំផុត។ កីឡាករ​ម្នាក់​នោះ​គឺ ​ប្រធាន​ក្រុម​ស្ដេច​ស Sergio Ramos។

 

Suarez ប្រាប់​ឈ្មោះ​​​ខ្សែ​ការពារ​ក្រុម​ Real​ Madrid ​ម្នាក់ ដែល​ខ្លួន​ពិបាក​ញាក់​​ដាច់

 

អតីត​ខ្សែ​ប្រយុទ្ធ​ក្រុម​ Liverpool រូប​នេះ បាន​ប្រាប់​ដល់​សហព័ន្ធ​បាល់ទាត់​អ៊ុយរុយហ្គាយ​ (AUF) ថា ខ្សែ​ការពារ​ក្រុម​ Real Madrid ដែល​​​ធ្វើ​​ឲ្យ​ខ្លួន​ពិបាក​លេង​​បំផុត​គឺ ​Ramos។ កីឡាករ​វ័យ​២៩​ឆ្នាំ​រូប​នេះ ក៏​បាន​បង្ហើប​ប្រាប់​​ឈ្មោះ​​ខ្សែ​ការពារ​២​នាក់​ទៀត​​នៅ​ក្រុម​ផ្សេង​ផង​ដែរ។ ក្រៅ​​ពី​​កីឡាករ​ក្រុម​ Real (Ramos) Suarez គិត​ថាThiago Silva ​របស់​ក្រុម​ PSG និង​ Diego Godín ​របស់​ក្រុម​ Atlético Madrid ​ក៏​ជា​ដៃ​គូ​ដ៏​តាន​តឹង​ពិបាក​លេង​ជាមួយ​ដូច​គ្នា។

 

Suarez ប្រាប់​ឈ្មោះ​​​ខ្សែ​ការពារ​ក្រុម​ Real​ Madrid ​ម្នាក់ ដែល​ខ្លួន​ពិបាក​ញាក់​​ដាច់

 

Suarez ដែល​ទើប​ជួយ​​ជម្រើស​ជាតិ​អ៊ុយរុយហ្គាយ ​ប្រកួត​ជម្រុះ​ World Cup នៅ​តំបន់​អាមេរិក​ខាង​ត្បូង​ទើប​បញ្ចប់​ត្រឹម​ព្រឹក​មិញ​នេះ នឹង​ត្រូវ​វិល​ត្រឡប់​ទៅ​អេស្ប៉ាញ​វិញ​ឆាប់​បំផុត ដើម្បី​ត្រៀម​ខ្លួន​ជួយ​ Barca ​ប៉ះ​ក្រុម​ Real Madird ​ក្នុង​ជំនួប​ El Clasico ​នៅ​ថ្ងៃ​សៅរ៍​ចុង​សប្ដាហ៍​នេះ៕

 

-ចុចអាន៖ តោះ! មើល​ El Clasico កាល​ជំនាន់​ Enrique ប៉ះ​ Zidane

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ marca