Lewandowski បន្ត​នៅ​ជាមួយ Bayern Munich ដល់ ២០២១

សារព័ត៌មាន​អាល្លឺម៉ង់ Bild ផ្សាយ​ថា Robert Lewandowski ដែល​ត្រូវ​ក្លឹប​ធំ​នានា​នៅ​អឺរ៉ុប ចាប់​អារម្មណ៍​ខ្លាំង​ជាង​គេ បាន​សម្រេច​កាន់​ប៊ិច​បន្ត​កុងត្រា​ថ្មី ជាមួយ Bayern Munich រហូត​ដល់​ឆ្នាំ ២០២១។

 

Lewandowski បន្ត​នៅ​ជាមួយ Bayern Munich ដល់ ២០២១

 

កាល​ពី​ប៉ុន្មាន​ខែ​ចុង​ក្រោយ មាន​លេច​លឺ​ពាក្យ​ចចាមអារ៉ាម​ថា កីឡាករ​សញ្ជាតិ​ប៉ូឡូញ អាច​នឹង​ផ្ទេរ​ទៅ​កាន់ Real Madrid ជា​ក្លឹប​ចង់​បាន​រូបគេ​ខ្លាំង​បំផុត តែពេលនេះព័ត៌មាន​ទាំង​នោះ​ត្រូវ​ចប់​សព្វគ្រប់ បន្ទាប់​ពី Lewandowski ស្ម័គ្រ​នៅ​ជាមួយ​ក្លឹប​ជើងឯក​របស់​អាល្លឺម៉ង់​បន្ត​ទៀត។

 

Lewandowski បច្ចុប្បន្ន​គឺ​ជា ខ្សែ​ប្រយុទ្ធ​កំពូល​មួយ​រូប​ដែល​លេចធ្លោ​ក្នុង​ទីផ្សារ​អន្តរជាតិ។ អតីត​ដៃ​គូ​របស់ Marco Reus នៅ Dortmund រូប​នេះ ព្រមព្រៀង​ចុះ​កិច្ច​សន្យា​២ឆ្នាំ​ទៀត លើ​កិច្ច​សន្យា​ចាស់ ដែល​នឹង​ចប់ នៅ​ឆ្នាំ២០១៩ ស្រប​ពេល​ដែល​គេ​នឹង​ត្រូវ​លេង​ក្រោម​ការ​ដឹកនាំ​របស់​អ្នកចាត់ការ​ថ្មី Carlo Ancelotti ចាប់​ពី​រដូវកាល​ក្រោយ​ទៅ៕

 

ចុច​អាន៖Guardiola ចង់​នាំ​ Lewandowski ​ទៅ​ Man City

 

ប្រែសម្រួល៖ វីរ៉ុត
ប្រភព៖ ESPN