​៦​សន្លឹក​បង្ហាញ​ពី ការពារ​ជាតិ​ ​ស៊ី ​ខេត្ត​ព្រៃវែង​​ ៨-០ ក្នុង​ពាន​ Hun Sen Cup មុន​នេះ​​បន្តិច​

ក្រុម​ខ្លាំង​ក្រសួង​ការពារ​ជាតិ​បាន​លត់​ក្រុម​ខេត្ត​ព្រៃវែង​ដោយ​លទ្ធផល​ ​៨-០ នៅ​ក្នុង​ពូល​ B នៅ​ស្តាត​​ចាស់​​នៃ​ការ​ប្រកួត​ពាន​រង្វាន់​សម្តេច​ ហ៊ុន សែន ដំណាក់​កាល​ផ្តាច់​ព្រ័ត្រ។

 

នៅ​តង់​ទី​១ ​ក្រសួង​ការពារ​ជាតិ​បាន​បំប៉ោង​សំណាញ់​ទី​របស់​ខេត្ត​ព្រៃវែង​៦​គ្រាប់​ដោយ​​កីឡាករ​វ័យ​ក្មេង​ រ៉ឹង ប៊ុនហាង រក​បាន​៣​​គ្រាប់ អតីត​កីឡាករ​មក​ពី​​ខេមបូឌានថាយហ្គឺរ សុក​ ចាន់រស្មី  រក​​បាន​​​២​គ្រាប់ ​និង ភួង សុខសាណា ​រក​បាន១​គ្រាប់។​  ចំណែក​នៅ​តង់​ទី​២ ក្រុម​ទ័ព​មួយ​នេះ​នៅ​តែ​បន្ត​ស្វែង​រក​គ្រាប់​បន្ថែម​បាន២​គ្រាប់​ ទៀត​ដោយ​​ ទូច រ៉ូម៉ា និង​ ច្រឹង ពលរដ្ឋ ។ ចំពោះ​ក្រុម​ខេត្ត​ព្រៃវែង​វិញ​មិន​អាច​​ទម្លាយ​សំណាញ់​ទីរបស់​ម្ចាស់​ផ្ទះ​ការពារ​ជាតិ​បាន​ឡើយ​។ ចប់​ការ​ប្រកួត​ ក្រសួង​ការពារ​ជាតិ ឈ្នះ​ក្រុម​​ខេត្ត​ព្រៃវែង​ដោយ​លទ្ធផល ​៨-០។

 

ខាង​ក្រោម​ជា​សមកម្មភាព​ ក្រសួង​ការពារ​ជាតិ (ខៀវ) និង ខេត្ត​ព្រៃវែង (ស្លាទុំ)

​៦​សន្លឹក​បង្ហាញ​ពី ការពារ​ជាតិ​ ​ស៊ី ​ខេត្ត​ព្រៃវែង​​ ៨-០ ក្នុង​ពាន​ Hun Sen Cup មុន​នេះ​​បន្តិច​

 

​៦​សន្លឹក​បង្ហាញ​ពី ការពារ​ជាតិ​ ​ស៊ី ​ខេត្ត​ព្រៃវែង​​ ៨-០ ក្នុង​ពាន​ Hun Sen Cup មុន​នេះ​​បន្តិច​

 

​៦​សន្លឹក​បង្ហាញ​ពី ការពារ​ជាតិ​ ​ស៊ី ​ខេត្ត​ព្រៃវែង​​ ៨-០ ក្នុង​ពាន​ Hun Sen Cup មុន​នេះ​​បន្តិច​

 

​៦​សន្លឹក​បង្ហាញ​ពី ការពារ​ជាតិ​ ​ស៊ី ​ខេត្ត​ព្រៃវែង​​ ៨-០ ក្នុង​ពាន​ Hun Sen Cup មុន​នេះ​​បន្តិច​

 

​៦​សន្លឹក​បង្ហាញ​ពី ការពារ​ជាតិ​ ​ស៊ី ​ខេត្ត​ព្រៃវែង​​ ៨-០ ក្នុង​ពាន​ Hun Sen Cup មុន​នេះ​​បន្តិច​

 

​៦​សន្លឹក​បង្ហាញ​ពី ការពារ​ជាតិ​ ​ស៊ី ​ខេត្ត​ព្រៃវែង​​ ៨-០ ក្នុង​ពាន​ Hun Sen Cup មុន​នេះ​​បន្តិច​

 

អត្ថបទ៖ ជាន ចាន់រ៉ា​