រដ្ឋសភា​នឹង​បើក​កិច្ច​ប្រជុំ​អនុម័ត​សេចក្ដី​ព្រាង​ច្បាប់​សហជីព​នៅ​ថ្ងៃ​ទី​៤​មេសា

រដ្ឋសភា នឹង​បើក​កិច្ច​ប្រជុំ​អនុម័ត​សេចក្តី​ព្រាង​ច្បាប់​ស្ដីពី​សហជីព និង​ផ្ដល់​សេចក្ដី​ទុក​ចិត្ត​សមាសភាព​សមាជិក​រដ្ឋាភិបាល ដែល​ត្រូវ​កែ​សម្រួល​នៅ​ព្រឹក​ថ្ងៃ​ទី​៤ ខែ​មេសា ខាង​មុខ។

សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​អគ្គលេខាធិការដ្ឋាន​រដ្ឋសភា ឲ្យ​ដឹង​ថា គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា ដែល​បាន​បើក​កិច្ច​ប្រជុំ​នៅ​ព្រឹក​ថ្ងៃ​ទី​៣០ ខែ​មីនា បាន​សម្រេច​របៀបវារៈ​សម្រាប់​កិច្ច​ប្រជុំ​សភា​លើក​ទី​៦ នីតិកាល​ទី​៥ ចំនួន ៥​ចំណុច។

ចំណុច​ទាំង​នោះ​រួម​មាន ពិនិត្យ​របាយការណ៍​កិច្ច​ប្រជុំ​សភា បោះឆ្នោត​ជ្រើស​តាំង​សមាជិក​ក្រុម​ប្រឹក្សា​រដ្ឋធម្មនុញ្ញ​ចំនួន ១​រូប បោះឆ្នោត​ផ្ដល់​សេចក្ដី​ទុក​ចិត្ត​សមាសភាព​រដ្ឋាភិបាល​ដែល​ត្រូវ​បាន​កែ​សម្រួល និង​បំពេញ​បន្ថែម​ចំនួន ២៦​រូប និង​ពិភាក្សា​អនុម័ត​សេចក្ដី​ព្រាង​ច្បាប់​សហជីព៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។