​សម្ដេច​តេ​ជោ ៖ គណបក្ស​ប្រជាជន​កម្ពុជា មិន​ហ៊ាន​ដេញថ្លៃ​រឿង​សន្យា​ឡើង​ប្រាក់ខែ​ដូច​គណបក្ស​ផ្សេង​ឡើយ​

ភ្នំពេញ:
​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី បាន​លើកឡើងថា នាពេលខាងមុខ ពោលគឺ​នៅក្នុងពេល​យុទ្ធនាការ នៃ​ការឃោសនាបោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ​-​សង្កាត់ ឆ្នាំ​២០១៧ និង​ការបោះឆ្នោតជាតិ ឆ្នាំ​២០១៨ នឹងមិន​ចូលរួម​ក្នុងការ​ដេញថ្លៃ​រឿង​សន្យា​ឡើង​ប្រាក់ខែ​ទៀតឡើយ​។ សម្រាប់​គណបក្ស​ប្រជាជន​កម្ពុជា មិន​ហ៊ាន​ចូលរួម​ដេញថ្លៃ ឬ​ធ្វើ​ការសន្យា​ដូច​គណបក្ស​ផ្សេង​នោះទេ ពោលគឺ​ធ្វើ​អ្វី​ទៅតាម​លទ្ធភាព និង​សមត្ថភាព​របស់​រាជរ​ដ្ឋា​ភិ​បាល ដែល​អាចធ្វើ​ទៅបាន ព្រោះ​មិនមែនជា​ការសន្យា​ខ្យល់ ដូច​គណបក្សប្រឆាំង​ឡើយ​។​

​ការលើកឡើង​នេះ បានធ្វើ​ឡើង​គ្រា​ដែល​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី និង​សម្ដេច​គតិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន អញ្ជើញ​ជា​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ពិធី​សម្ពោធ​អាគារ​សិក្សា​នៃ​វិទ្យាល័យ ប៊ុន រ៉ានី ហ៊ុនសែន អម្ពវ័ន​ជំនីក និង​ស្ពានបេតុង​តា​កុ​ច នៅ​ស្រុក​ក្រូចឆ្មារ ខេត្ដ​ត្បូងឃ្មុំ នា​ព្រឹក​ថ្ងៃទី​៣០ ខែមីនា ឆ្នាំ​២០១៦​នេះ​។  សម្ដេច​តេ​ជោ ហ៊ុន សែន បាន​មានប្រសាសន៍​បន្ដថា អ្វីដែល​សម្ដេច​ចង់​ធ្វើ​នោះ គឺ​ការកសាង​ប្រទេសជាតិ ឲ្យ​មានការ​រីកចំរើន​។ ជាមួយគ្នានេះ សម្ដេច​តេ​ជោ​បាន​រំលឹកថា កាលពីមុន​សម្ដេច​ធ្លាប់​ចិញ្ចឹម​ចិ​ត្ដ​ថា នៅពេលដែល​សម្ដេច​បាន​ដឹកនាំ​ប្រទេស ការងារ​ដែល​សម្ដេច​ធ្វើ​មុនគេ​នោះ គឺ​ការកសាង​សាលារៀន ទើប​បច្ចុប្បន្ននេះ សម្ដេច​បានក​សាងសាលា​រៀន​រាប់ពាន់​ខ្នង រាប់ម៉ឺន​បន្ទប់ ដើម្បី​ឲ្យ​សិស្សានុសិស្ស បាន​សិក្សា​រៀនសូត្រ​។​

​ទាក់ទង​បញ្ហា​ប្រាក់ខែ​គ្រូបង្រៀន​វិញ សម្ដេច​តេ​ជោ ហ៊ុន សែន បាន​គូសបញ្ជាក់ ថា នៅសល់តែ​២​ថ្ងៃ​ទៀត​ប៉ុណ្ណោះ ពោលគឺ​នៅ​ថ្ងៃទី​១ ខែមេសា ឆ្នាំ​២០១៦​តទៅ ប្រាក់ខែ​គ្រូបង្រៀន​ទទួលបាន ទាប​បំផុត​៨០​ម៉ឺន​រៀល ឬ​ស្មើនឹង​២០០​ដុល្លារ​សហរដ្ឋអាមេរិក ហើយ​នៅ​ឆ្នាំ​២០១៨​ខាងមុខ ប្រាក់ខែ​គ្រូបង្រៀន​ទាប​បំផុត​នឹង​ឡើងដល់​២៥០​ដុល្លារ​សហរដ្ឋអាមេរិក​។ សម្ដេច​តេ​ជោ​នាយករដ្ឋមន្ដ្រី បាន​ឲ្យ​ដឹង​បន្ដថា រាជរដ្ឋាភិបាល បានសម្រេច​ឧបត្ថម្ភ​ថវិកា​ចំនួន​៥​ម៉ឹ​ន​រៀល​សម្រាប់​ម្នាក់ៗ ជូន​ដល់​មន្ដ្រីរាជការ កងកម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ​នៅ​ទូទាំងប្រទេស នៅក្នុង​ឱកាស​នៃ​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណី​ជាតិខ្មែរ ដែល​នឹង​ឈានចូល​មកដល់​នាពេល​ឆាប់ៗ​ខាងមុខនេះ ហើយ​ចំពោះ​ការបើក​ប្រាក់ខែ​ថ្មី និង​ប្រាក់ឧបត្ថម្ភ ជូន​មន្ដ្រីរាជការ កងកម្លាំងប្រដាប់អាវុធ​នេះ គឺ​ត្រូវ​បើក​ឲ្យ​បាន​មុន​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ជាដាច់ខាត​។​

​ថ្លែង​ក្នុងឱកាស​ដដែល​នេះ​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី បាន​លើកឡើងថា នៅក្នុងពេល​ឃោសនាបោះឆ្នោត​នាពេល​ខាងមុខនេះ គណបក្ស​ប្រជាជន​កម្ពុជា មិន​ហ៊ាន​ដេញថ្លៃ និង​សន្យា​ឡើង​ប្រាក់ខែ​ជូន​មន្ដ្រីរាជការ ដូច​គណបក្ស​ផ្សេង​នោះទេ​។​

​សូម​ជម្រាប​ផងដែរ​ថា យោងតាម​របាយការណ៍​របស់​ឯកឧត្ដម ប្រាជ្ញ ច័ន្ទ អភិបាលខេត្ដ​ត្បូងឃ្មុំ បាន​ឲ្យ​ដឹងថា អគារសិក្សា​នៃ​វិទ្យាល័យ ប៊ុន រ៉ានី ហ៊ុនសែន អម្ពវ័ន​ជំនីក ដែល​សម្ដេច​តេ​ជោ និង​សម្ដេច​គិត​ព្រឹទ្ធ​បណ្ឌិត បាន​អញ្ជើញ​ជា​អធិបតី​សម្ពោធ​នាពេល​ព្រឹក​នេះ គឺមាន​១​ខ្នង ៣​ជាន់ និង​មាន​២៤​បន្ទប់ ហើយ​សម្ដេច​តេ​ជោ និង​សម្ដេច​គតិ​ព្រឹទ្ធ​បណ្ឌិត ក៏បាន​សម្ភោ​ធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​ស្ពានបេតុង​តា​កុ​ច​មាន​ប្រវែង​១៨០​ម៉ែត្រ ដែលមាន​ព្រំប្រទល់​ពី​ឃុំ​ជំនីក និង​ឃុំ​រការ​ខ្នុរ ស្រុក​ក្រូចឆ្មារ ខេត្ត​ត្បូងឃ្មុំ​ផងដែរ​។​

​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ដ្រី បាន​ថ្លែង​អំពាវនាវ​ថា នៅពេល​បាន​អគារសិក្សា​ថ្មី​ហើយ សូម​ក្មួយៗ​សិស្សានុសិស្ស ដែល​សិក្សា​នៅ​វិទ្យាល័យ ប៊ុន រ៉ានី ហ៊ុនសែន អម្ពវ័ន​ជំនីក​ទាំងអស់  ត្រូវខិតខំ​ប្រឹងប្រែង​សិក្សា​រៀនសូត្រ ហើយ​ជៀស​ឲ្យ​ឆា្ង​យ​ពី​ការសេព​គ្រឿងញៀន នឹងត្រូវ​នាំគ្នា​លេង​កីឡា​ឲ្យ​បាន​ច្រើន ដើម្បី​សុខភាព​របស់ខ្លួន​៕

​សម្ដេច​តេ​ជោ ៖ គណបក្ស​ប្រជាជន​កម្ពុជា មិន​ហ៊ាន​ដេញថ្លៃ​រឿង​សន្យា​ឡើង​ប្រាក់ខែ​ដូច​គណបក្ស​ផ្សេង​ឡើយ​

​សម្ដេច​តេ​ជោ ៖ គណបក្ស​ប្រជាជន​កម្ពុជា មិន​ហ៊ាន​ដេញថ្លៃ​រឿង​សន្យា​ឡើង​ប្រាក់ខែ​ដូច​គណបក្ស​ផ្សេង​ឡើយ​

​សម្ដេច​តេ​ជោ ៖ គណបក្ស​ប្រជាជន​កម្ពុជា មិន​ហ៊ាន​ដេញថ្លៃ​រឿង​សន្យា​ឡើង​ប្រាក់ខែ​ដូច​គណបក្ស​ផ្សេង​ឡើយ​

​សម្ដេច​តេ​ជោ ៖ គណបក្ស​ប្រជាជន​កម្ពុជា មិន​ហ៊ាន​ដេញថ្លៃ​រឿង​សន្យា​ឡើង​ប្រាក់ខែ​ដូច​គណបក្ស​ផ្សេង​ឡើយ​