រថយន្តដឹកអ្នកដំណើរ​ក្រុមហ៊ុន PS ​កិនបុរសម្នាក់ដាច់ដៃឆ្វេង

រាជធានីភ្នំពេញ ៖​ បុរសចំណាស់ម្នាក់បានរងរបួសដាច់ឆ្វេងធ្ងន់ធ្ងរ​ដោយសាររថយន្តដឹកអ្នកដំណើរបើកកៀរ ​និងកិន ខណៈជនរងគ្រោះ​កំពុងជិះម៉ូតូ ។

ឧបទ្ទវហេតុនេះ ​បានកើតឡើងនៅ​វេលាម៉ោង១០ព្រឹកថ្ងៃទី៣០ មីនា ២០១៦​ នៅតាមបណ្តោយផ្លូវជាតិលេខ៥​ ចំណុចភូមិក្រោលគោ ​សង្កាត់គីឡូម៉ែត្រលេខ៦ ​ខណ្ឌប្ញស្សីកែវ ។

បើតាមអ្នកឆ្លើយឆ្លងព័ត៌មាន​កោះសន្តិភាពបានឲ្យដឹងជំហានដំបូងមកទៀតថា ​បុរសរងគ្រោះឈ្មោះ ឡាយ សុផាន់ណា​ អាយុប្រមាណ៦០ឆ្នាំ​ ជិះម៉ូតូសង់កូរ៉េ ។ ចំណែករថយន្តម៉ាកហ៊ីយ៉ាន់ដាយ ព៌ណទឹកបា្រក់ ​ពាក់ស្លាកលេខភ្នំពេញ 3B 9112 ​ជាកម្មសិទ្ឋិរបស់ក្រុមហ៊ុនដឹកជញ្ជូន ​PS Transportation ។​ ក្រោយកើតហេតុ ​អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ​បានរត់គេចខ្លួនបាត់​រីឯជនរងគ្រោះត្រូវ​បានបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យ ៕