អត់ដឹងរឿងអីដែរ ​! ចៅហ្វាយខណ្ឌសែន​សុខដូរទៅកំពត

រាជធានីភ្នំពេញ ៖​ លោក ប៉ិល កុសល​ ​ឋានន្តរស័ក្តិឧត្តមមន្រ្តីថ្នាក់លេខ៦ ​ត្រូវបានរាជរដ្ឋាភិបាលតែងតំាង​ជាអភិបាលនៃគណៈអភិបាលខណ្ឌសែនសុខ​ ជំនួសលោក លី សាវ៉េត​ ឋានន្តរស័ក្តិឧត្តម​មន្រ្តីថ្នាក់លេខ៦ ​ដែលបានត្រូវតែតែងតំាង​ជាអភិបាលរងខេត្តកំពត ។

នេះបើយោងតាមអនុក្រឹត្យស្តីពី​ការតែងតំាងមន្រ្តីរាជការដែលចុះហត្ថលេខាដោយសម្តេចតេជោ ​ហ៊ុន សែន ​កាលពីថ្ងៃទី២៩ មីនា ២០១៦ ។ ​មកដល់ម៉ោងជាង១១ថ្ងៃត្រង់​ថ្ងៃទី៣០មីនានេះ មិនទាន់មានប្រភព​ណាបញ្ជាក់ពីមូលហេតុនៃ​ការផ្លាស់ប្តូរអភិបាលខណ្ឌសែនសុខនេះ​នៅឡើយទេ ៕