​ឥលូវនេះ បើទៅ​ចាក់កន្ទុយលេខ​នៅ​ «ហ៊ី ចន្ធី» ដឹងតែជាប់ខ្នោះហើយ​

រាជធានី​ភ្នំពេញ ៖ ទី​តាំង​កត់​កន្ទុយ​លេខទ្រង់ទ្រាយធំ​​​មួយ​​កន្លែង ជ្រក​ក្រោម​ស្លាក​​យីហោ «ហ៊ី ចន្ធី» ប្តូរ​ប្រាក់ ​​ស្ថិត​នៅ​ផ្ទះ​លេខ​១៣ ផ្លូវ​២០១៥ សង្កាត់​បឹង​កេងកង​២ ខណ្ឌចំការមន កាលពី​វេលា​ម៉ោង​០៣ និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​៣០ មីនា ២០១៦ នេះ ត្រូវ​បាន​កម្លាំង​នគរ​បាល​ខណ្ឌចំការមន​​ធ្វើការ​ចុះ​បង្ក្រាបភ្លាមៗ បន្ទាប់ពីស្រាវជ្រាវ​​ឃើញថា ​បាន​លួចលាក់​​​​បើក​​ជា​​​យូរ​​មក​ហើយ​ ។

ក្នុង​ការ​​បង្ក្រាប​នោះ ត្រូវកម្លាំង​​ឃាត់ខ្លួនបាន​​ទាំង​មេ​ឆ្នោត​, ម្ចាស់ផ្ទះ រួមទាំង​អ្នក​ចាក់​សរុប​៥​នាក់ (​ស្រី​៤) រួម​ទាំង​វត្ថុ​តាង​មួយ​ចំនួន ហើយ​​ក៏​​​បញ្ជូន​​ទៅ​អធិការដ្ឋាន​ខណ្ឌចំការមន ដើម្បី​ចាត់ការ​តាម​​ផ្លូវ​ច្បាប់ ។