នុះ ​! ហេតុអ្វី​បងប្អូន​ជនជាតិ​ភាគតិច​ ពុំព្រម​ធ្វើអត្ត​សញ្ញាណ​ប័ណ្ណ​ថ្មី​?

ខេត្តមណ្ឌលគិរី​ ៖​ ការ​​ធ្វើ​អត្តសញ្ញាណប័ណ្ណ​គំរូ​ថ្មីដល់​ប្រជាពលរដ្ឋ​ក្នុង​ខេត្តមណ្ឌលគិរី​ត្រូវ​គេ​ឃើញ​ថា​ បាន​រង​​នឹង​​ឧបសគ្គ​ខ្លះ​ៗ​ ដោយ​​សារ​​តែ​មាន​​ប្រជាជន​ជនជាតិ​ដើម​ភាគតិច ​មិន​ព្រម​ធ្វើ​ដោយសារ​តែ​​មិន​ចង់​​បង់​ប្រាក់​តម្លៃ​១​ម៉ឺន​រៀល​ ក្នុង​ការធ្វើ​អត្ត​សញ្ញាណ​ប័ណ្ណ​​ថ្មី​​នេះ​ ។​

ការ​​មិន​ព្រម​ធ្វើ​អត្ត​សញ្ញាណ​ប័ណ្ណ​ថ្មី​ដោយ​បញ្ហា​នេះ​ហើយ ​គឺ​​កំពុង​ក្លាយជា​ចំណោទ​ប្រឈម​មួយ​​ដែល​កម្ពុជា​ កំពុង​ជំរុញ​​ការ​ធ្វើ​អត្ត​សញ្ញាណ​ប័ណ្ណ​ថ្មី ​ដល់​ប្រជាពលរដ្ឋ​ដែល​គ្រប់​អាយុ​បោះ​ឆ្នោត​ឆ្នាំ​២០១៧​ និង​ឆ្នាំ​២០១៨​​ ខាង​មុខ​នេះ​ ។​ សេចក្តីរាយការណ៍​ពី​ខេត្ត​មណ្ឌល​គិរី​​បាន​ឱ្យ​​ដឹង​ថា បន្ទាប់​ពី​​​ផ្តល់​អត្តសញ្ញាណប័ណ្ណ​គំរូ​ថ្មី​ដល់​ប្រជាពលរដ្ឋ​ចំនួន​៣.២៤៩​នាក់​ កាលពី​ឆ្នាំ​២០១៥​​រួច​មក អធិ​ការ​ដ្ឋាន​នគរបាល​ស្រុក​កែវ​សីមា ​ខេត្ត​មណ្ឌល​គី​រី ​បាន​បន្តសកម្មភាព​ធ្វើ​អត្តសញ្ញាណប័ណ្ណ​ថ្មី ជូន​ប្រជាពលរដ្ឋ​ក្នុង​ឆ្នាំ​២០១៦ ខណៈ​ប្រជា​ពលរដ្ឋ​ ដែល​គ្រប់​អាយុ​១៥​ឆ្នាំ​ ក៏​មានការ​កើនឡើង​​ផង​​ដែរ ​។

អធិ​ការរង​ទទួល​បន្ទុក​អត្តសញ្ញាណ​កម្ម​បាន​ឱ្យ​​ដឹង​ថា ​កន្លង​មក​មន្ត្រី​ជំនាញ​បាន​ចុះ​ធ្វើ​អត្តសញ្ញាណប័ណ្ណជូន​ប្រជាពលរដ្ឋ​ នៅ​តាម​មូលដ្ឋាន​ និង​ផ្តល់​ជូន​រួច​ម្តង​ហើយ ​កាលពី​ឆ្នាំ​២០១៥​ ក្នុង​នោះ​ចាប់ពី​ថ្ងៃ​ទី​១ ​មក​រា ​២០១៥​ រហូត​ដល់​ថ្ងៃ​១១​ កញ្ញា​ ២០១៥​ ប្រជា​ពល​រដ្ឋ​ក្នុង​ឃុំ​ចំនួន​​៦​ ក្នុងស្រុក​កែវ​សីមា​ បាន​ទ​ទូល​អត្តសញ្ញាណប័ណ្ណ​២០១២​នាក់​ ។ ហើយ​នៅ​ថ្ងៃ​២៩ ​មីនា ​នេះ​ អធិការដ្ឋាន​នគរបាល ក៏​បាន​ផ្តល់​អត្តសញ្ញាណប័ណ្ណ​ដល់​អ​ជ្ញា​ធរ​ចំនួន​២៤៣៦​នាក់​ ដើម្បី​យក​ទៅ​ប្រគល់​ឱ្យ​ប្រជាពលរដ្ឋ​ដល់​លំនៅ​ឋាន​​ ​។

សូម​ជម្រាប​ថា កន្លង​មក​​ស្នងការដ្ឋាន​នគរបាល​ខេត្តមណ្ឌលគិរី​ បាន​ប្រគល់​អត្តសញ្ញាណប័ណ្ណ​ជូន​ប្រជាពលរដ្ឋ​​សរុប​២៣.​៩២៣​នាក់ ស្រី៦.៩៩៥​នាក់​ ។​ ស្នងការ​នគរបាល​ខេត្តមណ្ឌលគិរី ​លោក​តូច យ៉ុ​ន បញ្ជាក់​ថា ​មន្ត្រី​របស់​លោក​បាន​ជួប​​ប្រទះ​បញ្ហា​ប្រឈម​នានា ដូច​ជា​ការ​មិន​យល់​ពី​តម្លៃ​របស់​អត្ត​សញ្ញាប័ណ្ណ​ (​បងប្អូន​ជនជាតិភាគតិច​ខ្វះ​ចំណេះដឹង​)​ ភូមិសាស្ត្រ​ផ្លូវ​តំបន់​ព្រៃ​ភ្នំ ​ពិបាកធ្វើ​ដំណើរ
(​ត្រូវ​ចុះ​ធ្វើ​ដល់​មូលដ្ឋាន​​នា​ពេល​កន្លង​មក​) ហើយ​ពេល​ថ្មី​ៗ​នេះ ការ​ធ្វើ​អត្តសញ្ញាណប័ណ្ណ​តម្រូវ​ឱ្យ​មានការ​បង់ប្រាក់​១​ម៉ឺន​រៀល​ ។

​ប្រជាពលរដ្ឋ​ខ្វះ​បញ្ជី​អត្រា​នុ​កូ​ដ្ឋា​ន ​ដូច្នេះ​ហើយ​ធ្វើ​ឱ្យ​​ប្រជាពលរដ្ឋ​ដែល​ជា​ជនជាតិភាគតិច​មួយ​ចំនួន​គាត់​គិត​ថា មិន​ចាំបាច់​ធ្វើ​ទេ ព្រោះ​​គាត់​រស់នៅ​ជិត​មួយ​ជីវិត​ហើយ មិន​ដែល​ផង ។ ​ចឹ​ង​មិនបាច់​ធ្វើ​ក៏​មិន​អី​ដែរ នាំ​តែ​អស់​លុយ និង​ប្រជាពលរដ្ឋ​មួយ​ចំនួន​ខ្វះ​បញ្ជី អត្រានុកូលដ្ឋាន​ ។