ប្តី​ប្រមឹក​ដុត​ម៉ូតូ និង​បង្ក​ហិង្សា​លើ​ប្រពន្ធ ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន

ខេត្ត​ត្បូងឃ្មុំ ៖ ដោយសារ​តែ​ទ្រាំទ្រ​មិន​បាន ចំពោះ​អំពើ​ហិង្សា​ញឹកញាប់​ពេក​របស់​ប្តី ទើប​ស្ត្រី​ជា​ប្រពន្ធ​ក៏​បាន​សម្រេចចិត្តរ​ត់ទៅ​ប្តឹង​សមត្ថកិច្ច​មូលដ្ឋាន​ឲ្យ​ចាប់ខ្លួន​បុរស​ឈ្មោះ ទូច ធឿ​ន   អាយុ​៣៨​ឆ្នាំ រស់នៅ​ភូមិ​វាល​កណ្តៀង ឃុំ​ជប់ ស្រុក​ត្បូងឃ្មុំ  នៅ​វេលា​ម៉ោង​៩​ព្រឹក ថ្ងៃ​ទី​២៩ ខែមីនា ឆ្នាំ​២០១៦ ។ អធិការរង​នគរបាល​ស្រុក​ត្បូងឃ្មុំ លោក​វរ​សេនី​យ៏​ត្រី ឡុ​ង សា​រិ​ន  ប្រាប់​ឲ្យ​ដឹង​ថា នៅ​ពេល​ណា​ដែល​បុរស​ជា​ប្តី​បាន​ផឹកស្រា​ស្រវឹង​ជោគ​ជាំ​នោះ នៅ​ពេល​ដែល​ត្រឡប់​មក​ផ្ទះ​វិញ បាន​វាយ​ធ្វើបាប​លើ​ស្ត្រី​ទន់ខ្សោយ​ជា​ប្រពន្ធ​ឈ្មោះ ស៊ី​ម ស៊ី​ណា  អាយុ​៣៧​ឆ្នាំ បណ្តាល​ឲ្យ​រង​របួស​ជាំភ្នែក ។

លោក​អធិការរង​បាន​ប្រាប់​បន្ត​ថា ហេតុតែ​បុរស​ប្រមឹក​ជា​ប្តី  បាន​ធ្វើបាប​ញឹកញាប់​ពេក​ប្រពន្ធ​បាន​ប្តឹង​មក​សមត្ថកិច្ច​នៅ​មូលដ្ឋាន  សមត្ថកិច្ច​ធ្លាប់​ហៅ​ទៅ​អប់​រំជា​ច្រើន​លើក តែ​ប្តី​នូវ​មិន​រាងចាល​នោះ​ទេ​។ ជាក់ស្តែង​នៅ​ថ្ងៃ​ទី​២៩ ខែមីនា ឆ្នាំ​២០១៦ ប្តី​ប្រមឹក​ខាងលើ​បាន​ចេញពីផ្ទះ​ទៅ​ផឹកស្រា​បាត់​នៅផ្ទះ​របស់​អ្នក​ដទៃ ក្រោយ​ពី​បាន​ត្រឡប់​មក​ដល់​ផ្ទះ​វិញ​បាន​វាយដំ​លើ​រាង​កាយ​ប្រពន្ធ ឡើង​គ្រាំគ្រា​ឈឺ​ចុកចាប់ ថែម​ទាំង​បាន​ដុត​បំផ្លាញ​ម៉ូតូ​ម៉ាក សេ​១០០ មួយ​គ្រឿង​ចោល​ទៀត ។

ទ​ង្វើ​ច្រំ​ដែល​ៗ​បែប​នេះ ទើប​ស្ត្រី​ជា​ប្រពន្ធ​បាន​ប្រញាប់​រត់​មក​ប្តឹង​លោកនាយ​ប៉ុ​ស្ត៏​រដ្ឋបាល​ឃុំ​ជប់ ឲ្យ​ចាប់ខ្លួន​បញ្ជូន​មក​កាន់​អធិការដ្ឋាន​នគរបាល​ស្រុក​ត្បូងឃ្មុំ ដើម្បី​ចាត់ការ​តាម​ច្បាប់ ។ លោក​អធិការរង​នគរបាល​ស្រុក​ត្បូងឃ្មុំ​បញ្ជាក់​ទៀត​ថា នៅ​លើក​ក្រោយ​នេះ​ប្រពន្ធ​មិន​អាច​អនុគ្រោះ​ឲ្យ​បាន​ទៀត​នោះ​ទេ ព្រោះ​អី​ញយ​ៗ​ច្រើន​ដង​ហើយ  គឺ​តម្រូវ​ឲ្យ​សមត្ថកិច្ច​ចាត់វិធានការ​ទៅ​តាម​ច្បាប់ យក​ទៅ​ដាក់​ពន្ធនាគារ​ដើម្បី​ឲ្យ​រាងចាល ។ ព្រោះថា​កន្លង​មក​ធ្លាប់​ត្រូវ​បាន​ប៉ុ​ស្ត៏ បាន​ធ្វើការ​អប់រំ​ចំនួន​២​លើក​រួច​មក
ហើយ នៅ​រសៀល​ថ្ងៃ​ទី​៣០ ខែមីនា នេះ​សមត្ថកិច្ច​កំពុង​តែ​ចាត់ការ និង​ត្រៀម​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ផង​ដែរ   ៕