បើក​លឿន​ក្នុង​ទីប្រជុំជន​បុក​ម៉ូតូ​ទាំង​កម្រោល​ធ្វើ​ឲ្យ​បាក់ជើង​ម្នាក់

បើក​លឿន​ក្នុង​ទីប្រជុំជន​បុក​ម៉ូតូ​ទាំង​កម្រោល​ធ្វើ​ឲ្យ​បាក់ជើង​ម្នាក់



បាត់ដំបង ៖ យ៉ាងហោចណាស់​ក៏​មាន​មនុស្ស​ម្នាក់​ដែរ នៅ​ក្នុង​ចំណោម​មនុស្ស​ចំនួន​ពីរ​នាក់​ដែល​ត្រូវ​បាន​បាក់ជើង​ម្ខាង ខណៈ​ដែល​ពួកគេ​កំពុង​ជិះ​ម៉ូតូ​តាម​បណ្តោយ​ផ្លូវ​ទាំង​មិន​ដឹង​ខ្លួន​ហើយក៏​ត្រូវ​រថយន្ត​មួយ​គ្រឿង​ដែល​បាន​បើកបរ​លឿន​ហួស​កំណត់​មក​បុក​ទាំង​កម្រោល​តែម្តង។

ហេតុការណ៍​នេះ​ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៨ ព្រឹក​ថ្ងៃ​ទី​៣០ ខែមីនា ឆ្នាំ២០១៦ ត្រង់ចំណុច​ភូមិប​វេ​ល​១ ក្នុង​ឃុំ​ប​វេ​ល ស្រុក​ប​វេ​ល ខេត្តបាត់ដំបង រវាង​រថយន្ត​ហ៊ី​យ៉ាន់​ដាយ​ដែល​មាន​ដឹក​ស្រូវ​ពេញ ជាមួយនឹង​ម៉ូតូ​ដែលមាន​ជិះ​គ្នា​ពីរ​នាក់។

យោង​តាម​របាយ​ការណ៍​របស់​សមត្ថកិច្ច​បា​ន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​គឺ​មាន​រថយន្ត​មួយ​គ្រឿង​ម៉ាក​ហ៊ី​យ៉ាន់​ដាយ ពាក់​ស្លាក​លេខ ភ្នំពេញ 3D-0506 បាន​បើកបរ​យ៉ាង​លឿន​ក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជើង ដោយ​គេ​មិនបាន​គិតថា តំបន់​នេះ​គឺជា​ទីប្រជុំជន​នោះ​ឡើយ​លុះ​ទៅដល់​ត្រង់​ចំណុច​ខាងលើ​ក៏​វាក់​នឹង​ម៉ូតូ​ឌ្រី​ម​មួយ​គ្រឿង ពាក់​ស្លាក​លេខ​បាត់ដំបង1K-9935 ដែល​ម៉ូតូ​នេះ​បាន​ធ្វើ​ដំណើរ​ស្រប​ទិស​គ្នា​នៅ​ខាង​មុខ ហើយ​បាន​ស៊ីញ៉ូ​បត់​ឆ្វេង​តែម្តង ទើប​ធ្វើ​ឲ្យ​អ្នកបើកបរ​រថយន្ត​ហាក់​ដូច​ជា​បាត់បង់​ម្ចាស់ការ​ក៏បាន​បុក​ទាំង​កម្រោល​តែម្តង។

របាយ​ការ​បាន​បន្ត​ងា អ្នកបើកបរ​ម៉ូតូ​ឈ្មោះ ផាន់ ភឿន ភេទ​ប្រុស អាយុ​៥៨​ឆ្នាំ រស់នៅ​​ភូមិ​កំពង់ឆ្នាំង​២ ឃុំ​ប​វេ​ល ស្រុក​ប​វេ​ល រងរបួស​ស្រាល ដោយឡែក​អ្នករួមដំណើរ​ឈ្មោះ យៀ ច្រិច ភេទ​ស្រី អាយុ​៤៩​ឆ្នាំ រស់នៅ​ភូមិ​កំពង់ឆ្នាំង​១ ឃុំ​ប​វេ​ល ស្រុក​ប​វេ​ល ​បាន​រងគ្រោះ​បាក់ជើង​ឆ្វេង​ម្ខាង។

ទាំង​សមត្ថកិច្ច​ក៏ដូចជា​ប្រជាពលរដ្ឋ បាន​នាំគ្នា​បញ្ជូន​ជនរងគ្រោះ​ទៅកាន់​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ដើម្បី​ធ្វើការ​សង្គ្រោះ ដោយឡែក​អ្នក​បើ​លបរ​រថយន្ត​ក៏បាន​រត់​គេច​ខ្លួន​បាត់​ស្រមោល ទើប​សមត្ថកិច្ច​នាំយក​មធ្យោបាយ​ធ្វើដំណើរ​ទាំងពីរ​គ្រឿង​ទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​រង់ចាំ​ធ្វើការ​ដោះស្រាយ​ជា​ក្រោយ៕

បើក​លឿន​ក្នុង​ទីប្រជុំជន​បុក​ម៉ូតូ​ទាំង​កម្រោល​ធ្វើ​ឲ្យ​បាក់ជើង​ម្នាក់ បើក​លឿន​ក្នុង​ទីប្រជុំជន​បុក​ម៉ូតូ​ទាំង​កម្រោល​ធ្វើ​ឲ្យ​បាក់ជើង​ម្នាក់ បើក​លឿន​ក្នុង​ទីប្រជុំជន​បុក​ម៉ូតូ​ទាំង​កម្រោល​ធ្វើ​ឲ្យ​បាក់ជើង​ម្នាក់