រាជរដ្ឋាភិបាល​ចេញ​អនុក្រឹត្យ​តែងតាំង​លោក​ប៉ឹ​ល កុសល ​ជា​អភិបាល​ នៃ​គណៈ​អភិបាលខណ្ឌ​សែន​សុខ

រាជរដ្ឋាភិបាល​ចេញ​អនុក្រឹត្យ​តែងតាំង​លោក​ប៉ឹ​ល កុសល ​ជា​អភិបាល​ នៃ​គណៈ​អភិបាលខណ្ឌ​សែន​សុខ



ភ្នំពេញ ​៖​ លោក ប៉ឹ​ល កុសល បច្ចុប្បន្ន​ជា​ប្រធាន​ក្រុមប្រឹក្សា​ខណ្ឌ​ដង្កោ ត្រូវ​បាន​រាជរដ្ឋាភិបាល​កម្ពុជា​ចេញ​អនុក្រឹត្យ​តែងតាំង ជា​អភិបាល នៃ​គណៈ​ខណ្ឌ​អភិបាលខណ្ឌ​សែន​សុខ ជំនួស​លោក លី សា​វេត បច្ចុប្បន្ន​ជា​អភិបាល នៃ​គណៈ​ខណ្ឌ​អភិបាលខណ្ឌ​សែន​សុខ។

យោង​តាម​សេចក្តីប្រកាស​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា​លេខ ​៣៦៤ អ ន ក្រ​.​ត​ត អនុក្រឹត្យ សម្រេច តែងតាំង​លោក ប៉ឹ​ល កុសល ឋានន្តរសក្ដិ ឧ​ត្ត​ម​មន្ត្រី ថ្នាក់​លេខ​៦ ជា​អភិបាល នៃ​គណៈ​ខណ្ឌ​អភិបាលខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ជំនួស​លោក លី សា​វេត បច្ចុប្បន្ន​ជា​អភិបាល នៃ​គណៈ​ខណ្ឌ​អភិបាលខណ្ឌ​សែន​សុខ។

ដោយឡែក លោក លី សា​វេត ក៏ត្រូវ​បាន​រាជរដ្ឋាភិបាល​កម្ពុជា​ចេញ​សេចក្តីប្រកាស លេខ ៣៦៣ អ ន ក្រ​.​ត​ត តែងតាំង ជា​អភិបាលរង នៃ​គណៈ​អភិបាល​ខេត្ត​កំពត។ ដែល​អនុក្រឹត្យ ស្តីពី ការតែងតាំង​មន្ត្រីរាជការ​នេះ ដោយមាន​ការ​ចុះហត្ថលេខា​ពី​ស​ម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ចុះ​ថ្ងៃ​ទី​២៩ ខែ​មីនា ឆ្នាំ​២០១៦៕