រដ្ឋសភា​នឹង​ធ្វើ​ការបោះឆ្នោត​ផ្ដល់​សេចក្ដី​ទុកចិត្ត​សមាសភាព​ សមាជិក​រាជរដ្ឋាភិបាល ដែល​ត្រូវ​កែសម្រួល​នៅ​ថ្ងៃ​ទី​៤ ខែ​​មេសា​ខាងមុខ

ភ្នំពេញ ​៖ ​យោង​តាម​លទ្ធផល​នៃ​កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃ​រដ្ឋសភា​ព្រឹក​ថ្ងៃ​ទី​៣០ ខែ​មីនា ក្រោម​អធិបតីភាព​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា​ បាន​អនុម័ត​យក​ថ្ងៃ​ទី​០៤ ខែ​មេសា​ខាងមុខនេះ ដើម្បី​បើក​សម័យប្រជុំ​លើក​ទី​៦​នីតិកាល​ទី​៥ ធ្វើការ​បោះឆ្នោត​ផ្តល់​សេចក្តីទុកចិត្ត​សមាសភាព​សមាជិក​រាជ​រដ្ឋាភិបាល ដែល​ត្រូវ​បាន​កែសម្រួល និង​បំពេញ​បន្ថែមចំនួន ២៦​រូប។

យោង​តាម​សេចក្ដី​ជូនដំណឹង​របស់​អគ្គ​លេខាធិការដ្ឋាន​រដ្ឋសភា​បាន​ឲ្យ​ដឹង​ដែរ​ថា សម័យប្រជុំ​នេះ នឹង​លើក​យក​របៀបវារៈ​ចំនួន​៥​មក​ពិនិត្យ ពិភាក្សា​ផង​ដែរ៕