នី រតនា ថា បី​ប្រទេស​កំពុង​រង់ចាំវត្តមាន​លោក​

6 Videos


​មិន​ត្រឹមតែ ទទួល​ប្រជាប្រិយភាព​នៅក្នុង​ស្រុក​ប៉ុណ្ណោះ​ទេ ពេលនេះ​តារាចម្រៀង​ពន្លក​ថ្មី​ដែល​ធ្លាប់ ជា​អតីត​បេក្ខជន​នៅក្នុង​កម្មវិធី Cambodian Idol នី រតនា កាន់​តែមាន​ប្រជាប្រិយភាព នៅក្នុង​សង្គម សិល្បៈ​ទាំង​ក្នុង និង ក្រៅប្រទេស ។ ជាក់ស្តែង​ថ្មីៗ​នេះ នី រតនា បាន​ប្រាប់ថា មាន​បី​ប្រទេស​កំពុង​ទាក់ទង​លោក ហើយ​នៅពេលនេះ លោក​កំពុងធ្វើការ​សម្រេចចិត្ត ។​

នី រតនា ថា បី​ប្រទេស​កំពុង​រង់ចាំវត្តមាន​លោក​

M88


​ក្នុងចំណោម​បទ​ចម្រៀង ប្រមាណ​ជាង ១០ បទ ដែល នី រតនា បាន​ថត​មាន​បទ​ចម្រៀង​មួយ ចំនួន​បានចេញ​លក់​ជា​បន្តបន្ទាប់​មាន​ទាំង​បទ​មនោសញ្ចេតនា​ និង ​បទ​សម្រាប់​អបអរ​ក្នុង​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ មានដូចជា​បទ «​លង់​ហើយ​» «​គ្រូទាយ​ថា​បង​ប្រពន្ធ ប្តី » និង បទ «​អារ​ម្ម​ណ៏​ត្រូវគេ​ក្បត់​មិន ដូច​អារ​ម្ម​ណ៏​ក្បត់​គេ​»​ជាដើម ។ បទ​ថ្មីៗ​របស់ នី រតនា កំពុង​ទទួល​បានការ​ពេញនិយម​ស្តា​ប់​ពី​សំណាក់​មហាជន ។ ដោយឡែក​ការសម្តែង​របស់លោក​នៅ​ក្នុង​ខារ៉ាអូខេ ក៏មាន​លក្ខណៈ​កំប្លែង​ផងដែរ ។ ដើម្បី​ឆ្លើយតប​ទៅនឹង​ការគាំទ្រ​របស់​មហាជន តារា​ពន្លក់​ថ្មី​រូបនេះ បាន​ព្យាយាម​រិៈ​រក​អ្វីដែល​ថ្មី និង ប្លែក​ដើម្បី​តម្រូវ​ទៅតាមទីផ្សារ ។​ ​

នី រតនា ថា បី​ប្រទេស​កំពុង​រង់ចាំវត្តមាន​លោក​

មិន​ត្រឹមតែ​ទទួលបាន​ការគាំទ្រ​ពី​សំណាក់​មហាជន​នៅក្នុង​ប្រទេស​នោះទេ សូម្បីតែ​នៅក្រៅ​ប្រទេស​ក៏មាន​គេ ទំនាក់ទំនង​លោក​ជា​បន្តបន្ទាប់​ដែរ មានដូចជា​ប្រទេស​អូស្ត្រាលី បារាំង និង សហរដ្ឋ​អាមេ​រិ​កជាដើម ។ ប៉ុន្តែ​តារា ដែលមាន​ប្រភព​មកពី​ខេត្តកំពង់ធំ​រូបនេះ​បាន​ប្រាប់ថា លោក​មាន​គម្រោង​នឹង​ចេញទៅ​សម្តែង​នៅក្រៅ​ប្រទេស​ក្នុង​ខែវិច្ឆិកា ខាងមុខនេះ​បន្តទៀត ។ តែ​ពេលនេះ​មិនទាន់​សម្រេចចិត្តថា ទៅ​ប្រទេស​ណាមួយ​នោះទេ ។ នី រតនា នៅតែ​ទទួលបាន​ងារ​ជាតា​រា​ដែលមាន​ច​រិ​ក និង ការតុបតែង​ខ្លួន​សុភាពរាបសារ ជា​ពិ​​សេ​សមាន​ការគោរពដល់​តារា​រៀមច្បង ៕​ចេ​នី

នី រតនា ថា បី​ប្រទេស​កំពុង​រង់ចាំវត្តមាន​លោក​នី រតនា ថា បី​ប្រទេស​កំពុង​រង់ចាំវត្តមាន​លោក​នី រតនា ថា បី​ប្រទេស​កំពុង​រង់ចាំវត្តមាន​លោក​នី រតនា ថា បី​ប្រទេស​កំពុង​រង់ចាំវត្តមាន​លោក​នី រតនា ថា បី​ប្រទេស​កំពុង​រង់ចាំវត្តមាន​លោក​នី រតនា ថា បី​ប្រទេស​កំពុង​រង់ចាំវត្តមាន​លោក​

​ ​
​ ​