Rooney ថា​កូន​ប្រុស​សុំ​​ពាក់​អាវ​អង់គ្លេស​ដែល​មាន​ឈ្មោះ Vardy

តួនាទីរបស់ Rooneyកំពុងរងការគំរាមកំហែងបន្ទាប់ពីវត្តមានរបស់កីឡាករជំនាន់ក្រោយ Harry Kane, Jamie Vardy និង Dele Alli ក្នុងក្រុមជម្រើសជាតិអង់គ្លេស។

Rooney ថា​កូន​ប្រុស​សុំ​​ពាក់​អាវ​អង់គ្លេស​ដែល​មាន​ឈ្មោះ Vardy

ប្រធានក្រុមជម្រើសជាតិ និង Manchester United បានបញ្ជាក់ប្រាប់ថាពេលនេះសូម្បីកូនប្រុសបង្កើត ក៏សុំគេពាក់អាវអង់គ្លេសដែលមានលេខ និងឈ្មោះខ្សែប្រយុទ្ធ Jamie Vardy នៅលើខ្នងដែរ។

អតីតយុវជនរបស់ Everton បានឆ្លើយក្នុងកិច្ចសម្ភាសន៍ជាមួយ ITV ដូច្នេះ៖ “កូនប្រុសរបស់ខ្ញុំបានសុំអាវក្រុម ជម្រើសជាតិអង់គ្លេសដែលមានបិតឈ្មោះ Vardy ខាងក្រោយខ្នង។ ច្បាស់ណាស់! នេះដោយសារតែ ទម្រង់ លេងគួរឲ្យភ្ញាក់ផ្អើលរបស់ Vardy នៅក្នុងលីគ និងក្រុមជម្រើសជាតិ បើសិនគេរក្សាការលេងល្អបែបនេះ រហូត Vardy នឹងអាចរកគ្រាប់បន្ថែមទៀត”៕

ប្រភព៖ សប្បាយ