ធ្លាប់ឆ្ងល់ទេថាហេតុអ្វីបានជា DJ តែងតែពាក់កាស?

ជាធម្មតាប្រិយមិត្តទាំងអស់គ្នា ប្រហែលជាធ្លាប់ឃើញ ហើយថារាល់ DJ ទាំងអស់ពួកគេតែងតែពាក់កាសនូវរៀងរាល់ពេល ដែលពួកគេធ្វើការប្រគំតន្ត្រីនានា។ ក្នុងនោះតើអ្នកធ្លាប់មានឆ្ងល់ទេថាហេតុអ្វីបានជាពួកគេធ្វើដូចនេះ?

ធ្លាប់ឆ្ងល់ទេថាហេតុអ្វីបានជា DJ តែងតែពាក់កាស?

តាមពិតទៅការពាក់កាសរបស់DJនេះព្រោះវាអាចជួយឲ្យពួកគេអាចស្តាប់ដឹងពីល្បឿន(Tempo)និងចង្វាក់(Beat) របស់បទចម្រៀងដែលពួកគេត្រៀមនឹងដាក់បញ្ចូលគ្នាជាមួយចម្រៀងមួយបទផ្សេងទៀត។លើសពីនេះគេក៏អាចដឹងផងដែរថា តើបទចម្រៀងដែលគេត្រៀមចាក់បន្តនោះមានភាពស៊ីគ្នាជាមួយបទដែលគេកំពង់ចាក់នេះដែរឬទេ។ដោយក្នុងនោះសម្រាប់ឧបករណ៍Mix ភ្លេងម៉ូដែលថ្មីពួកវាគឺមានបំពាក់នូវអេក្រង់និងក្រាហ្វិកដែលបង្ហាញពីព័ត៌មាននានារបស់បទចម្រៀងតែDJ នានានូវតែត្រូវការប្រើកាសសម្រាប់ប្រាកដជាមិនមានការច្រឡំចង្វាក់ណាមួយកើតឡើង។

ធ្លាប់ឆ្ងល់ទេថាហេតុអ្វីបានជា DJ តែងតែពាក់កាស?

គូសបញ្ជាក់ផងដែរថាប្រសិនបើពីចង្វាក់មួយទៅចង្វាក់មួយមានភាពខុសគ្នាខ្លាំងពេកនោះវានឹងធ្វើឲ្យតន្ត្រីរបស់អ្នកមិនមានភាពទាក់ទាញបាននោះទេ ពោលគឺស្តាប់មិនចូលតែម្តង៕

ការ Mix ភ្លេងដែលមាន Beat និង Tempo មិនស៊ីគ្នា៖

ការ Mix ភ្លេងដែលមាន Beat និង Tempo ស៊ីគ្នា

ប្រភព៖ សប្បាយ