ស៊ីមិនសមាជិក F4 ប្រកាសថា នឹងរៀបការ ជាមួយមិត្តស្រី Vivien Han Wen ក្នុងឆ្នាំនេះ

តៃវ៉ាន់ ៖ Ken Chu តារាសម្តែងដែល គ្រប់គ្នាស្គាល់ថា ឈ្មោះស៊ីមិន សមាជិកក្រុម F4 តៃវ៉ាន់ ថ្មីៗបានប្រកាសថា ខ្លួននឹងរៀបការជាមួយ មិត្តស្រីតារាសម្តែង Vivien Han Wenwen ក្នុងឆ្នាំនេះ។

ព័ត៌មានពី Asia News បានឲ្យដឹងនៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៦នេះថា តារាសម្តែងវ័យ៣៧ឆ្នាំ Ken Chu ក្រោយមានពាក្យ ចចាមអារាម ថាលួចរៀបការស្ងាត់ ជាមួយមិត្តស្រី Vivien Han Wenwen និងបានទៅក្រេបទឹកឃ្មុំ នៅបាងកក ថ្មីៗនេះបានប្រាប់ថាខ្លួន មិនទាន់រៀបការទេ ក៏មានបានចុះលិខិត អាពាហ៍ពិពាហ៍ដូចសារព័ត៌មាន មួយចំនួនបានចុះផ្សាយដែរ ប៉ុន្តែខ្លួននឹងរៀបការ នៅពេលណាមួយក្នុងឆ្នាំនេះ។

Ken Chu បន្ថែមថា“ចំពោះរឿងរៀបការ កូនកំលោះគ្រាន់តែជាជំនួយការប៉ុណ្ណោះ ហើយកូនក្រមុំគឺជាអ្នក សម្រេចគ្រប់យ៉ាង ខ្ញុំនឹងស្តាប់យោបល់របស់អនាគតភរិយា” ។
Ken Chu ជាសមាជិកទី៣ ហើយរបស់ក្រុម F4 ដែលនឹងរៀបការ បន្ទាប់ពី Vaness Wu (ម៉ីជូ) ដែលរៀបការកាលពីឆ្នាំ២០១៣ Vic Zhou (គួជឺឡើយ) រៀបការកាលពីឆ្នាំ២០១៥ និង Jerry Yan ( តោមីងស៊ឺ) ដែលល្បីថាកំពុងផ្សះផ្សាជាមួយអតីតមិត្តស្រីតារាម៉ូដែល Lin Chi Ling ៕