វិធី​ដោះស្រាយ បញ្ហា​លិង្គ​មិន​ព្រម​ឡើង​រឹង តាម​បែប​ធម្មជាតិ​

វិធី​ដោះស្រាយ បញ្ហា​លិង្គ​មិន​ព្រម​ឡើង​រឹង តាម​បែប​ធម្មជាតិ​

​មាន​ហេតុផល​ខុសៗ​គ្នា​ច្រើន​ណាស់ ដែល​បណ្តាល​ឲ្យ​លិង្គ​មនុស្ស​ប្រុស មិន​ព្រម​ឡើង​រឹង​។ ពេលខ្លះ វា​ក៏​អាច​បណ្តាលមកពី បញ្ហា​ធម្មតាៗ​ដែរ ដូចជា ស្ត្រេ​ស​ផ្លូវចិត្ត ឬ​បញ្ហា​ទំនាក់ទំនង​។ ក្រៅពីនេះ ការជក់បារី ញ៉ាំ​គ្រឿង​ស្រវឹង​ច្រើន និង​ប្រើ​ថ្នាំ​ព្យាបាល​ជំងឺ​ក៏​អញ្ជឹង​ដែរ​។ អ្នកជំនាញ​និយាយថា អ្នក​ដែល​មាន​បញ្ហា​ងាប់​លិង្គ​រហូតដល់ ៧០ ភាគរយ​ឯណោះ ដែល​បង្កឡើង​ដោយ ជំងឺ​ដូចជា ជំងឺ​ទឹកនោម​ផ្អែម ក្រិន​រឹង​សរសៃឈាម បញ្ហា​តម្រងនោម ជំងឺ​សរសៃឈាម ឬ​បញ្ហា​សរសៃប្រសាទ​។

សំណាង​ដែរ យើង​មាន​ដំណោះស្រាយ បែប​ធម្មជាតិ​មួយ​ចំនួន ដែល​អាច​ជួយ​ដោះស្រាយ​បញ្ហា​នេះ​បាន​។​

បន្ធូរ​អារម្មណ៍​
ស្ត្រេ​ស គឺជា​រឿង​មួយ ដែល​អាច​ធ្វើឲ្យ​មនុស្ស​ប្រុស មិន​អាច​បញ្ជា​លិង្គ​ឡើង​រឹង​បានឡើយ​។ ពេលខ្លះ វា​ក៏​បណ្តាល​ឲ្យ អស់​ចំណង់​ផ្លូវភេទ​ដែរ​។ ចូរ​ជ្រើសរើស​ការ​បន្ធូរ​អារម្មណ៍​ណាមួយ ដែល​អ្នក​ពេញចិត្ត ដូចជា ការហាត់​ក្បាច់​យូ​ហ្គា ស្តាប់​ចម្រៀង ឬ​ម៉ាស្សា​។

ហាត់ប្រាណ​ទៀងទាត់​
ការ​ហាត់ប្រាណ ពី​កម្រិត​តិច​តូច ទៅ​មធ្យម​ជា​ទៀងទាត់ នឹង​ជួយ​បំបាត់​ភាព​ស្ត្រេ​ស ដែល​អាច​ពង្រឹង​ដល់ របត់​ឈាមរ​ត់ទៅ​ចន្លោះ​ជើង​ដែរ​។ ការដើរ រត់​យឺតៗ ហែល​ទឹក ជិះ​កង់ ឬ​លែង​បាល់ សុទ្ធតែ​មាន​ផល​ល្អ​ទាំងអស់ សម្រាប់​ការឡើង​រឹង​របស់​លិង្គ​តែម្តង​។

គេង​គ្រប់គ្រាន់​
ការ​គេង​មិនបាន​គ្រប់គ្រាន់ ជា​រឿង​ដ៏​អាក្រក់​មួយ សម្រាប់​សុខភាព និង​ជីវិត​ផ្លូវភេទ​។ បើសិន​ជា​អ្នក​ចង់​ដោះស្រាយ បញ្ហា​លិង្គ​មិន​ឡើង​រឹង​នោះ ចូរ​ធ្វើយ៉ាងណា គេង​ឲ្យបាន​ទៀងទាត់ និង​ចំណាយ​ពេលវេលា​គេង ឲ្យបាន​គ្រប់គ្រាន់​រហូត​ប្រហែល​ពី ៧ ទៅ ៩ ម៉ោង​ក្នុង​មួយ​យប់​។

ដោះស្រាយ​បញ្ហា​ទំនាក់ទំនង​ស្នេហា​
យក​ល្អ គួរតែ​ពិភាក្សា​បញ្ហា​ផ្សេងៗ ជាមួយ​ដៃគូ ឬ​ប្តី​ប្រពន្ធ ដើម្បី​បំបាត់ ភាព​តានតឹង​ផ្សេងៗ​របស់​អ្នក​ទៅ ព្រោះ​វា​កំពុងតែ​ប៉ះពាល់ ដល់​ជីវិត​ផ្លូវភេទ​អ្នក​ហើយ​។ អ្នក​មិន​អាច​នឹង​រួមភេទ​ឡើយ បើសិន​ជា​អ្នក​គ្មាន​អារម្មណ៍​សោះ​នោះ​។

ឈប់​ជក់បារី​
វា​គឺជា​រឿង​ពិត​មួយ​ដែល​ថា ការ​ញ៉ាំ​គ្រឿង​ស្រវឹង ប្រហែល​ជា​ជំរុញ ចំណង់​ផ្លូវភេទ​បាន ប៉ុន្តែ វា​ក៏​បង្ការ​មិន​ឲ្យ​លិ​ង្គឡើង​រឹង​ដែរ​។ បើសិន​ជា​អ្នក កំពុងតែ​មាន​សកម្មភាព​នេះហើយ ចូរ​កាត់បន្ថយ​សិន​ទៅ​។

ជួយ​ខ្លួនឯង​
ក្រៅពី​សប្បាយ​ជាមួយ​ប្រពន្ធ ឬ​ដៃគូ​ហើយ យក​ល្អ អ្នក​គួរតែ​ផ្តល់​ពេលវេលា សប្បាយចិត្ត​ដល់​ខ្លួនឯង​ផង​។ រឿង​នេះ​ចង់​មានន័យ​ថា អ្នក​គួរតែ​ចេះ នូវ​វិធី​ជួយ​ខ្លួនឯង ដោយ​ប្រើ​ដៃ​ខ្លះ​ផង​។ នៅ​ពេល​អ្នក​ដឹង​ពី របៀប​ជួយ​ខ្លួនឯង​ហើយ វា​ក៏​ដល់​ពេល​ចែករំលែក​រឿងនេះ ជាមួយ​ដៃគូ​នៅលើ​គ្រែ​ម្តង​ដែរ​។

សម្រក​ទម្ងន់​
យក​ល្អ សម្រាប់​អ្នក​មាន​បញ្ហា លិង្គ​មិន​ព្រម​ឡើង​រឹង គួរតែ​ថែរក្សា​ទម្ងន់​រាងកាយ ឲ្យបាន​ល្អ​សិន​។ ភាពធាត់​ជ្រុល មិន​ត្រឹមតែ​បង្កើន ការ​ប្រឈម​នឹង​ជំងឺ​បេះដូង មហារីក និង​ទឹកនោមផ្អែម​ឡើយ តែ​ក៏​នាំ​ឲ្យ​លិង្គ មិន​ព្រម​ឡើង​រឹង​ដែរ​។ ក្រៅពីនេះ ការ​ដែល​រក្សា រាង​បាន​ស្លីម​ល្អ នឹង​ជួយ​ផ្តល់​ជា​ទំនុកចិត្ត លើ​ខ្លួនឯង និង​ជំរុញ​ដល់​ចំណង់​ផ្លូវភេទ​បាន​ទៀត​ផង​៕

ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ ​www.health.com.kh ថ្ងៃទី30 
មីនា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។