នរណា​ជា DJ លំដាប់​ទី១​នៅ​កម្ពុជា ​ល្ងាច​នេះ​ដឹងហើយ!

ការ​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ Cambodia DJ Championship 2016 នឹង​ត្រូវ​ធ្វើ​ឡើង​ល្ងាច​នេះ​ហើយ នៅ​ក្នុង​មណ្ឌល​កម្សាន្ត Rock បន្ទាប់​ពី​ធ្វើ​ការ​ប្រកួត​ប្រជែង​កន្លង​មក​។

 

លោក Raindy ជា​គណៈកម្មការ​មួយ​រូប​ផង​នោះ​បាន​និយាយ​ថា នៅ​សល់​បេក្ខភាព ៤ រូប​​ប៉ុណ្ណោះ កំពុង​ត្រៀម​ខ្លួន​ចូលរួម​បង្ហាញ​សមត្ថភាព​របស់​ពួក​គេ​នៅ​ចំពោះ​មុខ​គណៈកម្មការ និង​ទស្សនិកជន​ទាំង​អស់ ដើម្បី​ដណ្ដើម​យក​ជយលាភី DJ លំដាប់​លេខ១​ប្រចាំ​ប្រទេស​កម្ពុជា។

 

ហើយ​មហាជន​អាច​ចូល​ទស្សនា​ដោយ​សេរី​ចាប់​ពី​ម៉ោង ៦:០០ល្ងាច​តទៅ​នៅ​ក្នុង ZEUS Club នៃ​មណ្ឌល​កម្សាន្ត Rock ដើម្បី​លើក​ទឹក​ចិត្ត​ដល់​បេក្ខជន ដែល​ខ្លួន​គាំទ្រ​តាំង​ពី​ដើម​រៀង​មក៕

 

នរណា​ជា DJ លំដាប់​ទី១​នៅ​កម្ពុជា ​ល្ងាច​នេះ​ដឹងហើយ!

 

អត្ថបទ៖ សំ ជំនាញ