តួ​ម្ចាស់ក្សត្រី​ពិសពុល​ក្នុង​រឿង “Empress Ki” មក​បង្រៀន​ដល់​កុមារ​ក្រីក្រ​ខ្មែរ

តារា​សម្ដែង​ស្រីពី​​កូរ៉េខាងត្បូង Baek Jinhee ត្រូវ​បាន​គេ​ប្រទះ​ឃើញ​កំពុង​ធ្វើ​អំពើ​សប្បុរសធម៌​នៅ​សាលា​មួយ​ក្នុង​ក្នុង​ខេត្ត​សៀមរាប​កាល​ពី​ពេល​ថ្មី​ៗ​។

 

មុន​នេះ​បន្តិច​គណនី Instagram របស់​ទស្សនាវដ្ដី​កូរ៉េ​ Cosmopilitan បាន​បង្ហោះ​រូប​ក៏​ដូច​ជា​វីដេអូ​របស់​តារា​ស្រី Baek Jinhee ក្នុង​ឱកាស​នាង​មក​​បង្រៀន​ដល់​កុមារ​ក្រីក្រ​របស់​កម្ពុជា​ក្នុង​គម្រោង​មនុស្សធម៌ “Plan Korea”។ តួ​រឿង “Empress Ki” បាន​ចូល​រួម​ក្នុង​គម្រោង​ជួយ​ដល់​សង្គម​នេះ​តាំង​ពី​ឆ្នាំ ២០១២​មក​ម្ល៉េះ។

 

តួ​ម្ចាស់ក្សត្រី​ពិសពុល​ក្នុង​រឿង “Empress Ki” មក​បង្រៀន​ដល់​កុមារ​ក្រីក្រ​ខ្មែរ

 

បុគ្គលិក​របស់​ទស្សនាវដ្ដី​ខាង​លើ​ក៏​បាន​មាន​វត្តមាន​នៅ​កម្ពុជា​ផង​ដែរ​ដើម្បី​យក​ព័ត៌មាន​ពី​កម្មវិធី​នេះ។ នៅ​ក្នុង​រូប​និង​វីដេអូ​ដែល​បាន​ចែក​ចាយ​គេ​ឃើញ​ថា តារា​សម្ដែង​អាយុ​២៦​ឆ្នាំ​បាន​បង្រៀន​កុមារា​ម្នាក់​ឲ្យ​ចេះ​សម្អាត​ធ្មេញ​ឲ្យ​បាន​ត្រឹម​ត្រូវ​និង​បង្រៀន​ក្មេង​ជាច្រើន​​រូប​ទៀត​គូរ​គំនូរ​។ ក្រៅ​ពី​រូបថត​របស់​បុគ្គលិក​បង្ហោះ​នោះ Baek Jinhee ក៏​បាន​ចែករំលែក​រូបភាព​កុមារា​ខ្មែរ​ម្នាក់​លើក​ដៃ​សំពះ​ថ្លែង​អំណរ​គុណ​នាង​ផង​ដែរ។ ស្រី​ស្អាត​ត្រកូល Baek សរសេរ “ស្អាត​ខ្លាំង​ណាស់”។

 

តួ​ម្ចាស់ក្សត្រី​ពិសពុល​ក្នុង​រឿង “Empress Ki” មក​បង្រៀន​ដល់​កុមារ​ក្រីក្រ​ខ្មែរ

 

តួ​ម្ចាស់ក្សត្រី​ពិសពុល​ក្នុង​រឿង “Empress Ki” មក​បង្រៀន​ដល់​កុមារ​ក្រីក្រ​ខ្មែរ

 

Baek Jinhee គឺ​ជា​តារា​សម្ដែង​ស្រករ​ក្រោយ​របស់​វិស័យ​ភាពយន្ត​កូរ៉េ។ ស្រី​ស្អាត​កើត​ឆ្នាំ ១៩៩០ ចាប់​ផ្ដើម​ត្រូវ​បាន​ទស្សនិកជន​ស្គាល់​មុខ​ច្រើន​តាម​រយៈ​រឿង​ភាគ​បែប​កំប្លែង “High Kick Through The Roof” វគ្គ​៣ ដែល​ជា​ឈ្នាន់​របស់​តារា​សម្ដែង​វ័យ​ក្មេង​ជា​ច្រើន​ដូច​ជា Krystal សមាជិក​ក្រុម​ចម្រៀង F(x), Kim Ji Won តួ​ស្រី​ក្នុង​រឿង “Descendants of the Sun” និង Lee Jong Suk ជាដើម។

 

តួ​ម្ចាស់ក្សត្រី​ពិសពុល​ក្នុង​រឿង “Empress Ki” មក​បង្រៀន​ដល់​កុមារ​ក្រីក្រ​ខ្មែរ

 

តួ​ម្ចាស់ក្សត្រី​ពិសពុល​ក្នុង​រឿង “Empress Ki” មក​បង្រៀន​ដល់​កុមារ​ក្រីក្រ​ខ្មែរ

 

 

កេរ្តិ៍ឈ្មោះ​របស់ Baek Jinhee ចាប់​ផ្ដើម​ល្បី​រន្ទឺ​នៅ​កូរ៉េ​និង​បណ្ដា​ប្រទេស​អាស៊ី​តាម​រយៈ​រឿង​ភាគ​បុរាណ “Empress Ki”។ នៅ​ក្នុង​រឿង​​មាន​ប្រវែង​៥១​ភាគ​នេះ Jinhee បាន​ដើរ​តួ​ជា​ម្ចាស់ក្សត្រី​វ័យ​ក្មេង​តែ​មាន​ចិត្ត​សាហាវ​ព្រៃផ្សៃ។ ដើម្បី​ទទួល​បាន​ការ​សព្វ​ព្រះរាជហឫទ័យ​របស់​ព្រះអង្គ​​នាង​សុខ​ចិត្ត​ធ្វើ​អ្វី​គ្រប់​បែបយ៉ាង​រហូត​បណ្ដាល​ឲ្យ​ស្លាប់​ខ្លួន​ឯង៕

 

ចុចអាន៖សមាជិក T-ara បង្ហោះ​សំបុត្រ​ថ្លែង​អំណរ​គុណ​របស់​កុមារា​ខ្មែរ

 

ប្រែ​សម្រួល៖ សុវណ្ណផៃ
ប្រភព៖
allkpop