ប្រពន្ធ​លី តឺហួរ​ ពពោះ​​កូន​ប្រុស​ដំបូង​នៅ​អាយុ ៥០​ឆ្នាំ

តាម​សារព័ត៌មាន​ចិន ក្រោយ​ពេល​ពឹង​ពាក់​ដល់​វេជ្ជបណ្ឌិត​ជំនាញ​ជាច្រើន​ឆ្នាំ ប្រពន្ធ​របស់​កំពូល​តារា​សម្ដែង​ហុងកុង Andy Lau ក៏​មាន​ផ្ទៃពោះកូន​មួយ​ទៀត​​​បាន​សម្រេច។

 

ព្រឹក​ថ្ងៃ​ទី​៣០​ខែ​មីនា បណ្ដាញ​ព័ត៌មាន Tencent បាន​រាយការណ៍​ថា តារា​សម្ដែង​ល្បី​ឈ្មោះ Andy Lau និង​ប្រពន្ធ​កំពុង​ទន្ទឹង​ចាំ​កូន​ទី​២​យ៉ាង​អន្ទះសា។ Carol Chu ប្រពន្ធ​របស់​​លី តឺហួរ​បាន​ពឹង​ពាក់​ដល់​ជំនួយ​របស់​វេជ្ជសាស្ត្រ​អស់​រយៈពេល​៤​ឆ្នាំ​មក​ហើយ​ទម្រាំ​ទទួល​បាន​លទ្ធផល​ដូច​នេះ។ បច្ចុប្បន្ន​នាង​កំពុង​ពពោះ​នៅ​ខែ​ទី​៤ កូន​ក្នុង​ផ្ទៃ​លើក​នេះ​គឺ​ជា​កូន​ប្រុស។​

 

ប្រពន្ធ​លី តឺហួរ​ ពពោះ​​កូន​ប្រុស​ដំបូង​នៅ​អាយុ ៥០​ឆ្នាំ

 

Carol Chu សព្វ​ថ្ងៃ​នេះ​មាន​អាយុ​៥០​ឆ្នាំ។ នាង​មិន​សូវ​ចេញ​ក្រៅ​នោះ​ទេ និង​និយម​ស្លៀក​សំលៀកបំពាក់​រលុង​ៗ​ដើម្បី​ការពារ​កូន​ក្នុង​ផ្ទៃ។ HKChannel បាន​ឲ្យ​ដឹង​ថា Andy Lau តែងតែ​ចង់​បាន​កូន​ប្រុស​ដើម្បី​បន្តវេន​ខ្លួន។ អាស្រ័យ​ហេតុនេះ លោក​និង​ប្រពន្ធ​បាន​ប្រើ​គ្រប់​វិធី​សាស្ត្រ​ដើម្បី​សម្រេច​ក្ដី​បំណង។ អ្នក​ទាំង​២​ថែម​ទាំង​បាន​​បួងសួង​ដល់​ព្រះពុទ្ធ​និង​ចាប់​ផ្ដើម​ហូប​បួស​ទៀត​ផង​ក្នុង​បំណង​ចង់​បាន​កូន​ប្រុស។

 

នៅ​ពេល Appledaily ទាក់ទង​ទៅ​ក្រុមហ៊ុន​របស់​តារា​ហុងកុង ពួក​គេ​បដិសេធ​នឹង​​បញ្ចេញ​មតិ។ “ពួក​ខ្ញុំ​គ្មាន​សិទ្ធិ​និយាយ​ពី​រឿង​ឯកជន​របស់​សិល្បករ​បាន​នោះ​ទេ សូម​អរគុណ”។

 

ប្រពន្ធ​លី តឺហួរ​ ពពោះ​​កូន​ប្រុស​ដំបូង​នៅ​អាយុ ៥០​ឆ្នាំ

 

លី តឺហួរ​និង​ប្រពន្ធ​បាន​រៀប​អាពាហ៍ពិពាហ៍​ក្នុង​ឆ្នាំ ២០០៨ ក្រោយ​ពេល​ស្វែង​យល់​​ចិត្ត​គ្នា​ជាច្រើន​ឆ្នាំ។ ខែ​ឧសភា​ ឆ្នាំ ២០១២ ប្ដី​ប្រពន្ធ​មួយ​គូ​នេះ​ស្វាគមន៍​កូន​ស្រី​ដំបូង​ឈ្មោះ Hanna។ ក្នុង​មួយ​ខែ​ៗ តួ​រឿង “ស្ដេច​ល្បែង” ចំណាយ​ប្រាក់​រាប់​សែន​ដុល្លារ​ដើម្បី​ជួល​អង្គរក្ស​ក៏​ដូច​ម៉ែ​ដោះ​ដើម្បី​ថែ​រក្សា​កូន​ស្រី​និង​ប្រពន្ធ​ពី​ក្រុម​អ្នក​កាសែត​៕

 

ចុចអាន៖លីតឺហួរ ចំណាយជាង​៥០​​លាន​​ដុល្លារ​ទិញ​ផ្ទះ​ឲ្យ​កូន​ស្រី​និង​យន្តហោះ​ជូន​គ្រួសារ

 

ប្រែ​សម្រួល៖ សុវណ្ណផៃ
ប្រភព៖
straitstimes