Ronaldo ជំរុញ​ស្មារតី​ឲ្យ​ព័រ​ទុយ​ហ្គា​ល​ឈ្នះ​ប៊ែ​ល​ហ្សិ​ក

ប៊ែ​ល​ហ្សិ​ក ទទួលរង​ការបរាជ័យ​ជា​លើកដំបូង ចាប់តាំងពី​មានការ​វាយប្រហារ​នៅ​ទីក្រុង​ប្រ៊ុ​ច​សែ​ល ខណៈ​កីឡាករ​ឆ្នើម​លំដាប់​ពិភពលោក Cristiano Ronaldo បានបញ្ចប់​ភាព​រក​គ្រាប់​បាល់​មិនបាន​ឲ្យ​ជ​ម្រើ​ជាតិ​របស់ខ្លួន ក្នុង ៤ កម្មវិធី​អន្តរជាតិ​កន្លងមក។ ព័រ​ទុយ​ហ្គា​ល ដែល​ស្ថិតក្នុង​ពូ​ល​ជាមួយ​ប្រទេស អ៊ែរ​ឡង់ ហុង​គ្រី និង អូទ្រីស​ក្នុង​ពានរង្វាន់ Euro 2016 ត្រូវបាន​ជំរុញ​ស្មារតី​ដោយ​កីឡាករ Ronaldo ដែល​ផ្តួល ប៊ែ​ល​ហ្សិ​ក ដោយ​បច្ចេកទេស និង​ល្បឿន​របស់គេ។

cr7ព័រ​ទុយ​ហ្គា​ល គ្រប់គ្រង​បាល់មិន​សូវ​បាន​ច្រើន ប៉ុន្តែ​​កីឡាករ Nani បាន​ស៊ុត​បាល់​បញ្ចូល​ទី​នៅ​ពាក់កណ្តាល​តង់​ទីមួយ យ៉ាង​មាន​ទំនុកចិត្ត ខណៈ​ការ​តែ​តបាល់​ដ៏​ស្អាត របស់​កីឡាករ Ronaldo នាំមុខ​ក្នុងការ​ប្រកួត​នៅ​ទីក្រុង Leiria ប្រទេស​ព័រ​ទុយ​ហ្គា​ល ក្រោយពី​មានការ​ផ្លាស់ប្តូរ​ការប្រកួត​ក្នុងប្រទេស ប៊ែ​ល​ហ្សិ​ក ដោយសារ​បារម្ភ​ពី​សុវត្ថិភាព។ ប៉ុន្តែ​នៅ​តង់​ទី​ពីរ កីឡាករ Romelu Lukaku រក​គ្រាប់​បាល់​បាន​មួយ​គ្រាប់​វិញ​ឲ្យ​ប៊ែ​ល​ហ្សិ​ក មុន​បញ្ចប់​ការប្រកួត ២-១ ជាមួយ​ម្ចាស់ផ្ទះ​ព័រ​ទុយ​ហ្គា​ល។

ប្រទេស​ទាំងពីរ នឹងត្រូវ​លេង​សម​ជើង​បី​ប្រកួត​លក្ខណៈ​មិត្តភាព​ទៀត មុនពេល​ចាប់ផ្តើមពាន Euro 2016។ ប៊ែ​ល​ហ្សិ​ក ដែល ៥ ប្រកួត​មិន​ធ្លាប់​ចាញ់​កន្លងមក នឹងត្រូវ​ជួប​ប្រទេស ស្វី​ស​ហ្សឺ​ឡែ​ន ន័​រវេ​ស និង​ហ្វាំ​ង​ឡង់ ក្នុងពេល ៨ ថ្ងៃ ខណៈ​ព័រ​ទុយ​ហ្គា​ល ត្រូវ​ជួប ន័​រវេ​ស អង់គ្លេស និង​អ៊ី​ស្តូ​នី៕