ពាន​ខេមអេដ ​ប្រកួត​ជម្រុះ​វគ្គ​១/៤​ផ្តាច់​ព្រ័ត្រ​ថ្ងៃ​នេះ

​ការ​ប្រកួត​បាល់​ទាត់​ហ្វុត​សាលនារី ដណ្តើម​ពាន​រង្វាន់​ខេមអេដ ប្រចាំឆ្នាំ​២០១៦ (CamEd Women’s Futsal Tournament 2016) ​បាន​រក​ឃើញ​ក្រុម​ខ្លាំង​ទាំង​៨ ដែល​ត្រូវ​ឡើង​ទៅ​ប្រកួត​នៅ​វគ្គ​​១/៨​ផ្តាច់​ព្រ័ត្រ​ហើយ បន្ទាប់​ពី​បាន​បញ្ចប់ការ​ប្រកួតជម្រុះ​តាម​ពូល​ទាំង​៤ កាល​ពី​ចុង​សប្តាហ៍​កន្លង​មក​នេះ។

camed-1  ក្រុម​ទាំង​៨ ដែល​បាន​ឆ្លង​ផុត​វគ្គ​ជម្រុះ​តាម​ពូល​ទាំង​៤​ ដែល​មាន​ក្រុម​ចូល​រួម​ចំនួន​២០​ក្រុម​នោះ រួម​មាន​ក្រុម The Green, Inside Out, Jumbo, Girl Spirit, Ayo GG, Sugar Free, Destinee និង​ក្រុម​Doumble Kick។

យ៉ាង​ណាមិញ នៅ​ថ្ងៃ​ពុធ​នេះ​មាន​ការ​ប្រកួត​ជម្រុះ​៤​ក្រុម ដែល​ធ្វើ​នៅ​លើ​ទី​លាន​សិប្បនិម្មិត KB Sport Club ​ដោយ​ក្នុង​នោះ​ក្រុម The Green កំពុង​ប្រកួត​ជាមួយ​ក្រុម Inside Out ដែល​នឹង​បញ្ចប់​នៅ​ម៉ោង​៣​​បន្តិច​ទៀត​នេះ រីឯ​​ក្រុម Jumbo ត្រូវ​ប្រកួត​ជាមួយ​ក្រុម Girl Spirit ចាប់​ពី​ម៉ោង​៣​រសៀល​រហូត​ដល់​ម៉ោង​៤:០០។ ចំណែក​ក្រុម​ចំនួន​៤​ទៀត នឹង​ត្រូវ​ប្រកួត​ជម្រុះ​វគ្គ​១/៤​ផ្តាច់​ព្រ័ត្រ ឬ​វគ្គ​៨​ក្រុម​ចុង​ក្រោយ​នេះ នៅ​រសៀល​ថ្ងៃ​សៅរ៍ ចុង​សប្តាហ៍​នេះ៕

camed-2

camed-3