រី​ដែល​ឆ្លាតវៃ​ តែង​អនុវត្ត​ចំណុច​​ទាំង​៤​នេះ ​ដើម្បី​រក្សា​ទំនាក់ទំនង​​ឲ្យ​បាន​​យូរអង្វែង​

នារី​ដែល​មាន​ភាព​ឆ្លាត​វៃ គឺតែង​ប្រើ​ប្រាស់​​លក្ខណៈ​សម្បត្តិ​ដ៏​ត្រឹម​ត្រូវ​របស់​គេ​ក្នុង​ការ​​រក្សា​ចំណង​មិត្តភាព​ជាមួយ​ដៃ​គូ។ តើ​​ពួក​គេ​អនុវត្ត​តាម​បែប​ណា​ខ្លះ ?

១) តែង​តែ​មាន​ភាព​ម្ចាស់​ការ​លើ​ខ្លួន​ឯង៖ នារី​ដែល​​មាន​ភាព​ឆ្លាត​វៃ​មិន​ដែល​ស្ដី​បន្ទោស​ទៅ​កាន់​ដៃ​គូ​របស់​នាង​ទេ​ ព្រោះ​គេ​អាច​គ្រប់គ្រង​លើ​អារម្មណ៍​របស់​ខ្លួន​ឯង​បាន។ ពេល​នាង​ជួប​បញ្ហា ​នាង​តែង​​បើក​ចិត្ត​យ៉ាង​ទូលាយ​ ហើយ​ពិភាក្សា​គ្នា​ដោយ​ចិត្ត​ស្មោះត្រង់​ ជៀសវាង​បង្ក​ភាព​ចលាចល។

២) ពេញ​ចិត្ត​នឹង​ទទួល​យក​ដៃ​គូ​ស្នេហា​៖ នាង​មិន​​ចង់​ផ្លាស់​ប្ដូរ ​មនុស្ស​ជាទី​ស្រលាញ់​អោយ​ទៅ​ជា​មនុស្ស​ថ្មី​​ម្នាក់​ទៀត​ទេ ។​ នាង​ស្រលាញ់​​អ្វី​ដែល​មនុស្ស​ជា​ទី​ស្រលាញ់​របស់​នាង​មាន។

៣) បង្ហាញ​ពី​អារម្មណ៍​ដោយ​មិន​លាក់​បាំង៖ នាង​នឹង​មិន​ខ្លាច​បង្ហាញ​ពី ​អារម្មណ៍​ពិត​​ក៏​ដូច​ជា​រឿង​សម្ងាត់​នាៗ ​ទៅ​​មនុស្ស​ជាទី​ស្រលាញ់​នោះ​ទេ។ នាង​តែ​យល់​ថា​ស្នេហា​គឺ​ត្រូវ​តែ​ចេះ​ពិភាក្សា​និង​ហ៊ាន​និយាយ​ការ​ពិត​ជា​មួយ​គ្នា​។ ដូច​នេះ​ស្នេហា​អ្នក​នឹង​ក្លាយ​ទៅ​ជា​ស្នេហា​​មួយ​ដ៏​គួរ​អោយ​ទុក​ចិត្ត។

៤) តែង​ថែ​រក្សា​ដៃ​គូ​របស់​នាង​ជានិច្ច៖​​​​ នាង​តែង​យក​សេចក្ដី​ត្រូវ​ការ​របស់​ដៃ​គូ​​មក​គិត​ជា​និច្ច​មុន​នឹង​ធ្វើ​អ្វី​មួយ។ ហើយ​ថែ​រក្សា​​ដៃ​គូ​ស្នេហា​របស់​នាង​ជានិច្ច​ព្រោះ​នាង​​ចង់​ធ្វើ​អោយ​មនុស្ស​ជុំវិញ​ខ្លួន​​មាន​សុភមង្គល​៕

ប្រភព៖ bizkhmer

  • រី​ដែល​ឆ្លាតវៃ​ តែង​អនុវត្ត​ចំណុច​​ទាំង​៤​នេះ ​ដើម្បី​រក្សា​ទំនាក់ទំនង​​ឲ្យ​បាន​​យូរអង្វែង​已关闭评论
  • 10 views
  • Hide Sidebar
    A+
Publish on:2016/03/31  Category:ចំនេះដឹង
Tags: