នៅ​ពេល​ចង់​រកស៊ី ​​តើ​គួរ​ទិញ​សិទ្ធ​អាជីវកម្ម​បន្ត​ (Franchise) ឬ​ចាប់ផ្ដើម​បង្កើត​អាជីវកម្ម​ដោយ​ខ្លួន​ឯង?

ការ​សម្រេច​ចិត្ត​ក្នុង​ការ​ចង់​បង្កើត​របរ​អាជីវកម្ម​ដោយ​ខ្លួន​ឯង​ គឺ​ជា​ការ​សម្រេច​ចិត្ត​ដ៏​លំបាក​មួយ​នៅ​ក្នុង​ជីវិត​តែ​វា​ក៏​អាច​ជា​រឿង​ដែល​ធ្វើ​ឲ្យ​យើង​មាន​ភាព​រំភើប​និង​ចង់​សាកល្បង​ធ្វើ​វា​ដែរ។ ជំហាន​ដំបូង​អ្នក​ត្រូវ​ដឹង​ថា​តើ​អាជីវកម្ម​ប្រភេទ​ណា​ដែល​អ្នក​ចង់​ធ្វើ ហើយ​វា​អាច​ជា​ការ​ចាប់ផ្ដើម​អ្វី​គ្រប់​យ៉ាង​ដោយ​ខ្លួន​ឯង​ឬ​ទិញ​សិទ្ធ​អាជីវកម្ម​បន្ត​ពី​ក្រុមហ៊ុន​ដទៃ។ ប្រភេទ​អាជីវកម្ម​ទាំង​២​នេះ​សុទ្ធ​តែ​ផ្ដល់​អត្ថ​ប្រយោជន៍​និង​ភាព​គ្រោះថ្នាក់​ដល់​អ្នក​តាម​បែប​ផ្សេងៗ​គ្នា៖

១) ផ្នែក​ហិរញ្ញវត្ថុ៖  ជាទូទៅ​ការ​ចាប់ផ្ដើម​អាជីវកម្ម​ដោយ​ខ្លួន​ឯង​ចំណាយ​តិច​ជាង​ការ​ដែល​ទិញ​សិទ្ធ​អាជីវកម្ម​បន្ត​ពី​ក្រុមហ៊ុន​ដទៃ​ព្រោះ​ថា​វា​មិន​ត្រូវ​ការ​ចំណាយ​លុយ​ក្នុង​ការ​ទិញ​ស្លាក​សញ្ញា​ ឬ​ឈ្មោះ​ម៉ាក​ពី​គេ​នោះ​ទេ។ នេះ​ហើយ​គឺ​ជា​ហេតុផល​មួយ​ក្នុង​ចំណោម​ហេតុផល​ផ្សេង​ទៀត​ដែល​ដែល​ធ្វើ​ឲ្យ​អ្នក​ដែល​ចង់​ចាប់​ផ្ដើម​រកស៊ី​ធ្វើ​ការ​បង្កើត​អាជីវកម្ម​ដោយ​ខ្លួន​​ឯង។ យ៉ាង​ណា​មិញ​​ប្រសិន​បើ​អ្នក​ធ្វើ​ការ​បង្កើត​អាជីវកម្ម​ដោយ​ខ្លួន​ឯង​ វា​ត្រូវ​ប្រើ​ប្រាស់​ពេលវេលា​ដ៏​យូរ​ទម្រាំ​តែ​ម៉ាក​ផលិតផល​របស់​អ្នក​មាន​ឈ្មោះ​ល្បី​ហើយ​ត្រូវ​បាន​គេ​ទទួល​ស្គាល់ ហើយ​ប្រសិន​បើ​ចង់​ឲ្យ​គេ​ឆាប់​ស្គាល់​អ្នក​ក៏​ត្រូវ​តែ​ធ្វើ​ការ​ចំណាយ​ច្រើន​ទៅ​លើ​ការ​ផ្សាយ​ពាណិជ្ជកម្ម​ផង​ដែរ។

២) សម្រាប់​ការ​ទិញ​សិទ្ធ​អាជីវកម្ម​បន្ត៖​ មាន​អត្ថ​ប្រយោជន៍​ជា​ច្រើន​ដែល​ទាក់​ទង​ទៅ​នឹង​ការ​ទិញ​សិទ្ធ​អាជីវកម្ម​បន្ត​ដោយ​ហេតុ​ថា​ក្រុមហ៊ុន​មេ​ធំ​បាន​ជួយ​សម្រួល​ទៅ​ដល់​បញ្ហា​ដែល​អាច​នឹង​កើត​មាន​មួយ​ចំនួន​ដូច​ជា ធ្វើឲ្យ​អតិថិជន​មាន​ទំនុក​ចិត្ត​ជាមួយ​ផលិត​ផល​រួម​ទាំង​សេវាកម្ម​របស់​ក្រុមហ៊ុន​ទទួល​បាន​ការ​ណែនាំ​ដើម្បី​ទទួល​បាន​ភាព​ជោគជ័យ អាច​បាន​ចំណូល​យ៉ាង​ឆាប់​រហ័ស​ដោយ​សារ​មាន​គ្រឹះ​រឹងមាំរួច​ហើយ មាន​ផែន​ការ​ទីផ្សារ​និង​ជំនួយផ្សេងៗ។ តែ​ក៏​មាន​គោលការណ៍​តឹង​រឹង​របស់​ក្រុមហ៊ុន​និង​ទាក់ទង​ជាមួយ​ផ្នែក​ច្បាប់​ផង​ដែរ។

៣) ការ​ចាប់​ផ្ដើម​ធ្វើ​អាជីវកម្ម​ដោយ​ខ្លួន​ឯង៖ វា​ហាក់​បី​ដូច​ជា​មាន​ហានិភ័យ​ច្រើន​ហើយ​អ្នក​ក៏​ត្រូវ​ចំណាយ​ថវិកា​គួរសម​ដែរ​រួម​ទាំង​មាន​ការ​គិត​ដ៏​ប្រុង​ប្រយ័ត្ន​ជា​ទី​បំផុត។ ហើយ​ប្រសិន​បើ​អ្នក​ទទួល​ជោគជ័យ​ អ្នក​នឹង​ទទួល​បាន​លុយ​ចំណេញ​ទាំង​អស់​ មិន​តែ​ប៉ុណ្ណោះ​បើ​សិន​ជា​អ្នក​ជា​មនុស្ស​ម្នាក់​ដែល​មិន​ចូល​ចិត្ត​នៅ​ក្រោម​រណប​អ្នក​ណា​នោះ ការ​បើក​អាជីវកម្ម​ដោយ​ខ្លួន​ឯង​គឺ​ជា​វិធី​ដ៏​ល្អ​សម្រាប់​អ្នក។ តែ​ក៏​មាន​ភាព​លំបាក​ បញ្ហា​ និង​ការ​ហត់​នឿយ​ច្រើន​រួម​ទាំង​មាន​ការ​ប្រកួត​ប្រជែង​ច្រើន​ទៀត​ផង បើ​អ្នក​មិន​មាន​ផែនការ​ដ៏​រឹង​មាំ​ទេ អ្នក​នឹង​អាច​បរាជ័យ​ក្នុង​ពេល​មួយ​យ៉ាង​ខ្លី៕

ប្រភព៖ bizkhmer

  • នៅ​ពេល​ចង់​រកស៊ី ​​តើ​គួរ​ទិញ​សិទ្ធ​អាជីវកម្ម​បន្ត​ (Franchise) ឬ​ចាប់ផ្ដើម​បង្កើត​អាជីវកម្ម​ដោយ​ខ្លួន​ឯង?已关闭评论
  • 12 views
  • Hide Sidebar
    A+
Publish on:2016/03/31  Category:ជីវិតនិងសង្គម
Tags: