ខឹង​ខ្លាំង​ឬ​រំជួលចិត្ត​ពេក​អាច​បង្កើន​ឱកាស​ដល់​ជំងឺស្ត្រូក​ស្លាប់​ភា្ល​ម​ៗ

បណ្តា​អ្នក​វិទ្យាសាស្ត្រ​បាន​ព្រមាន​ថា រាល់​សកម្មភាព​មួយ​ចំនួន​មាន​ដូច​ជា​ផឹក​កាហ្វេ រំជួលចិត្ត​ពេល​រួម​ស៊ិ​ច ខឹង​ច្រឡោត​ខ្លាំង​អាច​បង្កើន​ឱកាស​នៃ​ការ​កើត​ជំងឺស្ត្រូក​ប្រភេទ​ស្លាប់​ភ្លាម​ៗ ។

សកម្មភាព​ជា​ប្រចាំ​ដែល​គ្មាន​បង្ក​ការ​គ្រោះថ្នាក់​មាន​ដូច​ជា​ចូល​បង្គន់ ទទួលទាន​ទឹកក្រូច​កំប៉ុង ឬ​ក៏​លោតកញ្ឆេង​នៅ​ពេល​ដែល​លោក​អ្នក​រំភើប​…​ទាំង​អស់នេះ​សុទ្ធតែ​ជា​ចំណុច​សំខាន់​ដែល​នាំ​ឲ្យ​សម្ពាធ​ឈាម​កើតឡើង​ភ្លាម​មួយ​រំពេច​។ នេះ​ក៏​ជា​ហេតុ​ដែល​អាច​នាំ​ទៅ​រក​ការ​ហូរ​ឈាម​ក្នុង​ខួរក្បាល (Subarachnoid Haemorrhage) ដែល​ជា​ប្រភេទ​នៃ​ជំងឺស្ត្រូក​ធ្វើ​ឲ្យ​មនុស្ស​បាត់បង់​ជីវិត​បាន​ដែរ ។

នៅ​ប្រទេស​អង់គ្លេស​មាន​ប្រជាជន​៨០០០​នាក់​រៀង​រាល់​ឆ្នាំ​កើត​ជំងឺ​ហូរ​ឈាម​ក្នុង​ខួរក្បាល (Subarachnoid Haemorrhage) ។ វា​ជា​ធម្មតា​កើត​លើ​មនុស្ស​ពាក់កណ្តាល​អាយុ​ជា​ពិសេស​ស្ត្រីភេទ ។

ការ​សិក្សា​ដែល​ធ្វើ​ឡើង​ដោយ​អ្នក​វិទ្យាសាស្ត្រ​នៅ​ហូ​ឡង់​បាន​កត់សម្គាល់​លើ​សកម្មភាព​ប្រចាំ​ថ្ងៃ​ចំនួន​៨​ព្រមទាំង​មុខងារ​របស់​រាង​កាយ​ដែល​ជាប់​ពាក់ព័ន្ធ​ទៅ​នឹង​ការ​បង្កើន​សម្ពាធ​ឈាម​ភ្លាម​ៗ​បង្កើត​បានជា​ជំងឺស្ត្រូក ។ ជំងឺស្ត្រូក​នេះ​បាន​កើតឡើង​នៅ​ពេល​ដែល​សរសៃឈាម​ដែល​នៅ​ព័ទ្ធ​ជុំវិញ​ខួរក្បាល​ផ្ទុះ ហើយ​បំផ្លាញ​ស្រទាប់​ខួរក្បាល ។

ជន​រង​គ្រោះ​ដែល​បាន​កើត​ជំងឺ​នេះ​បាន​ស្លាប់​មុន​ពេល​បញ្ជូន​ទៅ​ដល់​មន្ទីរពេទ្យ​ពី​១០​ទៅ​១៥​ភាគរយ រីឯ​៥០​ភាគរយ​ទៀត​ស្លាប់​១​ខែ​ក្រោយមក ៕

ប្រភព៖ everyday

  • ខឹង​ខ្លាំង​ឬ​រំជួលចិត្ត​ពេក​អាច​បង្កើន​ឱកាស​ដល់​ជំងឺស្ត្រូក​ស្លាប់​ភា្ល​ម​ៗ已关闭评论
  • 10 views
  • Hide Sidebar
    A+
Publish on:2016/03/31  Category:សុខភាព
Tags: