​អត្ថន័យ​​ពិត​របស់​ពាក្យ​ SUV និង​ Sedan ​​ដែល​គេ​ប្រើ​តំណាង​ប្រភេទ​រថយន្ត

អ្នក​ប្រើ​ប្រាស់​រថយន្ត​​មួយ​ចំនួន​ធំ​ប្រហែល​ជា​ធ្លាប់​បាន​ឮ​​គេ​ប្រើ​ពាក្យ​ SUV ឬ​ Sedan ​ដើម្បី​​​សម្គាល់​​​​រថយន្ត​ប្រភេទ​ផ្សេងៗ​គ្នា។​ ប៉ុន្តែ​ប្រហែល​ជា​មិន​ទាន់​បាន​ស្គាល់​ច្បាស់​ពី​អត្ថន័យ​​ពិត​ប្រាកដ​របស់​​ពាក្យ​ទាំង​ពីរ​ឡើយ។ ត​ទៅ​នេះ​នឹង​​បកស្រាយ​​ពី​អត្ថន័យ​​​នៃ​ពាក្យ​​ទាំង​ពីរ​ដោយ​ផ្អែក​លើ​ការ​រចនា៖

 

@Sedan៖ ជា​ប្រភេទ​ឡាន​​​ដែល​មាន​បន្ថែម​គូទ​ខាង​ក្រោយ ហើយ​ឡាន​ប្រភេទ​នេះ​អាច​ផ្ទុក​មនុស្ស​ជា​មធ្យម​បាន​មិន​លើស​ពី​ប្រាំ​នាក់។

​អត្ថន័យ​​ពិត​របស់​ពាក្យ​ SUV និង​ Sedan ​​ដែល​គេ​ប្រើ​តំណាង​ប្រភេទ​រថយន្ត

@SUV៖ មក​ពី​ពាក្យ​ពេញ​ថា​ “Sports Utility Vehicles” ​វា​ជា​ប្រភេទ​រថយន្ត​ធន់​ធំ​ ដែល​ផលិត​ឡើង​សម្រាប់​បើក​បរ​លើ​ផ្លូវ​សម្បូរ​ឧបសគ្គ។ រថយន្ត​នេះ​អាច​ផ្ទុក​ចំនួន​មនុស្ស​ពី​ ៥-៧​នាក់។

​អត្ថន័យ​​ពិត​របស់​ពាក្យ​ SUV និង​ Sedan ​​ដែល​គេ​ប្រើ​តំណាង​ប្រភេទ​រថយន្ត

 

ក្រៅ​ពី​ពាក្យ​ទាំង​ពីរ​ខាង​លើ​ក៏​មាន​ពាក្យ​មួយ​ចំនួន​ដែល​ត្រូវ​បាន​ប្រើ​សម្រាប់​សម្គាល់​ប្រភេទ​រថយន្ត​មានជា​ Hatchback, MPV, Crossover ឬ​ Coupé  ជា​ដើម។

 

@Hatchback៖ ​ជា​ប្រភេទ​រថយន្ត​​តូច​ដែល​មិន​មាន​បន្ថែម​គូទ​ក្រោយ​ឡើយ​ ​ហើយ​អាច​ផ្ទុក​មនុស្ស​ជា​មធ្យម​បាន​មិន​លើស​ពី​ប្រាំ​នាក់។

 

​អត្ថន័យ​​ពិត​របស់​ពាក្យ​ SUV និង​ Sedan ​​ដែល​គេ​ប្រើ​តំណាង​ប្រភេទ​រថយន្ត

 

@MPV៖ រូបរាង​ដូច​ជា​រថយន្ត​ប្រភេទ​ Hatchback ដែរ​ប៉ុន្តែ​វា​មាន​​ទំហំ​ធំ​ជាង​ដោយ​មាន​បន្ថែម​កៅអី​មួយ​ជួរ​ទៀត​ ហើយ​វា​អាច​ផ្ទុក​មនុស្ស​បាន​ពី​ ៥-៧ នាក់។

 

​អត្ថន័យ​​ពិត​របស់​ពាក្យ​ SUV និង​ Sedan ​​ដែល​គេ​ប្រើ​តំណាង​ប្រភេទ​រថយន្ត

 

@Coupé៖ ប្រើ​សម្គាល់​ប្រភេទ​រថយន្ត​ដែល​មាន​កៅអី​អង្គុយ​ចំនួន​ពីរ​ និង​មាន​​ដំបូលជាប់។

 

​អត្ថន័យ​​ពិត​របស់​ពាក្យ​ SUV និង​ Sedan ​​ដែល​គេ​ប្រើ​តំណាង​ប្រភេទ​រថយន្ត

 

@Crossover៖ Crossover ឬ​ CUV (Crossover Ultility Vehicles) ជា​ប្រភេទ​រថយន្ត​ដែល​គួប​ផ្សំ​ដោយ​ SUV និង​ Hatchback មាន​ន័យ​ថា​វា​ជា​ប្រភេទ​រថយន្ត​ SUV ​តែ​​មាន​លក្ខណៈ​សម្បត្តិពិសេស​និង​​ទំនើប​ដូច​ជា​រថយន្ត​ Hatchback ដែរ៕

​​​​​​​​​

​អត្ថន័យ​​ពិត​របស់​ពាក្យ​ SUV និង​ Sedan ​​ដែល​គេ​ប្រើ​តំណាង​ប្រភេទ​រថយន្ត

 

ចុច​អាន៖ មាន​​ឆ្ងល់​ទេ​ថា​ហេតុ​អី​​ឡេន​កាមេរ៉ា​​មាន​រាង​មូល​ ​តែ​ថត​ចេញ​រូបភាព​​រាង​ជ្រុង?

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ Quora​​​​​​​​​​​