លោក គោ​ស៊ុំ សារឿ​ត ៖ អភិបាលក្រុង​សិរីសោភ័ណ​ថ្មី​ ត្រូវ​ធ្វើ​អំពើ​ល្អ​ឲ្យ​បាន​ច្រើន​​

លោក គោ​ស៊ុំ សារឿ​ត ៖ អភិបាលក្រុង​សិរីសោភ័ណ​ថ្មី​ ត្រូវ​ធ្វើ​អំពើ​ល្អ​ឲ្យ​បាន​ច្រើន​​

បន្ទាយមានជ័យ ៖ ថ្លែង​ក្នុង​ពិធី​ប្រកាស​ចូលកាន់​មុខតំណែង​អភិបាលក្រុង​សិរីសោភ័ណ ​ឯកឧត្តម គោ​ស៊ុំ សារឿ​ត អតីត​អភិបាលខេត្ត​បន្ទាយមានជ័យ បាន​ធ្វើ​ការ​ផ្តាំផ្ញើ​ចំពោះ​ លោក វៃ កេង​លី អភិ​បាលក្រុង​សិរីសោភ័ណ​ថ្មី ធ្វើ​យ៉ាង​ណា​ធ្វើអំពើ​ល្អ​ចំពោះ​កូនចៅ និង​មនុស្ស​ចាស់​ឲ្យ​បាន​ច្រើន។

​ពិធី​នេះ​ធ្វើឡើង​កាល​ពី​រសៀល​ថ្ងៃទី​៣០ ខែមីនា ឆ្នាំ​២០១៦ នៅ​សាល​ប្រជុំ​សាលាខេត្ត​បន្ទាយ​មាន​ជ័យ ដោយមាន​ការ​អញ្ជើញ​ពី​សំណាក់ ​ឯកឧត្តម អ៊ុង អឿន ប្រធាន​ក្រុមប្រឹក្សា​ខេត្តបន្ទាយមានជ័យ ឯកឧត្តម គោ​ស៊ុំ សារឿ​ត អតីត​អភិបាលខេត្ត​បន្ទាយមានជ័យ ឯកឧត្តម សួន បវរ អភិបាលខេត្ត​បន្ទា​យ​មានជ័យ​ថ្មី និង​អស់លោក​ជា​ប្រធាន​មន្ទីរ ស្ថាប័ន​នានា និង​សមាជិក​សមាជិកា ជាច្រើន​នាក់។
​ ​
ក្រៅពី​ការ​ផ្តាំផ្ញើ​ខាងលើ ឯកឧត្តម គោ​ស៊ុំ សារឿ​ត ក៏បាន​ដាស់តឿន​ដល់​អភិបាលក្រុង​សិរីសោភ័ណ​ថ្មី ត្រូវ​យកចិត្តទុកដាក់​លើ​អនាម័យ​ក្រុង និង​រួម​សហការ​ជាមួយ​មន្ទីរ​ពាក់ព័ន្ធ​ធ្វើ​យ៉ាងណា​ឲ្យ​ទីក្រុង​ស្អាត​ ព្រោះ​ក្នុង​មួយថ្ងៃៗ ខេត្តបន្ទាយមានជ័យ​មាន​ភ្ញៀវ​ទេសចរ​ឆ្លងកាត់​ពី​២​ទៅ​៣​ពាន់​នាក់ ហើយ​កន្លងមក​ក្រុង​សិរីសោភ័ណ​ក៏​ធ្លាប់​ទទួល​បាន​រំដួល​២​ទង​ផង​ដែរ ដូចនេះ​ធ្វើ​យ៉ាងណា​កុំ​ឲ្យ​រំដួល​២​ទង​ធ្លាក់​មក​នៅ​១​ទង តែ​គួរ​ទទួល​បាន​៣​ទង។
​ ​
ក្នុង​ពិធី​នេះ​ដែរ ឯកឧត្តម សួន បវរ អភិបាលខេត្ត​បន្ទាយមានជ័យ បាន​ធ្វើការ​វាយ​តម្លៃ​ខ្ពស់​ចំពោះ​ស្នាដៃ​របស់​ លោក វៃ កេង​លី ដែល​បាន​ខិតខំ​ប្រឹង​ប្រែ​បម្រើ​ការ​ជូន​ប្រជាពលរដ្ឋ​រហូត​ទទួល​បាន​តំណែង​ថ្មី​ដូច​ថ្ងៃនេះ។ ហើយ​លោក​ក៏បាន​សំណូមពរ​ ដល់​កម្លាំងប្រដាប់អាវុធ មន្ត្រីរាជការ ទាំងអស់​ចូលរួម​សហការ​គ្នា ដោយ​កុំ​គិតតែ​ពី​ប្រយោជន៍​ផ្ទាល់ខ្លួន ត្រូវ​មាន​ការ​លះបង់ ​ដើម្បី​បម្រើ​ប្រជាពល​រដ្ឋ និង​ប្រទេសជាតិ។
​ ​
លោក វៃ កេង​លី អភិបាលក្រុង​សិរីសោភ័ណ​ថ្មី ក្រោយពេល​ទទួល​ភារកិច្ច បាន​ធ្វើ​ការ​ប្ដេជ្ញា​ចិត្ត នឹង​អនុវត្ត​តាម​គោលការណ៍​នយោបាយ​របស់​រាជរដ្ឋាភិបាល​កម្ពុជា អនុវត្តន៍​ការងារ​ដោយ​មិន​ប្រកាន់​បក្ខពួក ធ្វើ​កំណែ​ទម្រង់​ការងារ​រដ្ឋបាល​ឲ្យ​បាន​ល្អ​ប្រសើរ៕