​រុស្ស៊ី​ក្លាយ​ជា​ប្រទេស​​ទិញ​មាស​ច្រើន​ជាង​គេ​បំផុត​ក្នុង​លោក​

រុស្ស៊ី​ក្លាយ​ជា​ប្រទេស​ដែល​ទិញ​មាស​ច្រើន​ជាង​គេ​ក្នុង​លោក ​​បន្ទាប់​ពី​ធនាគារ​ជាតិ​របស់​ប្រទេស​មួយ​នេះ​កាល​ពី​ខែ​កុម្ភៈ​កន្លង​ទៅ​​ បាន​ទិញ​មាស​សរុប​ប្រមាណ​​៣៥៦ ០០០​ ​អោនស៍​​​។ ​​​នេះ​បើ​យោង​តាម​ការ​ចុះផ្សាយ​របស់​​សារព័ត៌មាន​ធុរកិច្ច​ Vedomosti ​របស់​​រុស្ស៊ី​ដែល​បាន​ស្រង់​យក​ទិន្នន័យ​​ពី​IMF។

​មាស​ជា​ទុកបម្រុង​អន្តរជាតិ​ (International Reserve)​ ​​សំខាន់​មួយ​របស់​ប្រទេស​រុស្ស៊ី​ ​ហើយ​កាល​ពី​ឆ្នាំ​២០១៥​ ​ធនាគារ​ជាតិ​របស់​រុស្ស៊ី​បាន​ប្រកាស​ថា ​​នឹង​បង្កើន​ទុកបម្រុង​អន្តរជាតិ​​ឲ្យ​បាន​រហូត​ដល់​​៥០០ ​ពាន់​លាន​ដុល្លារ​​អាមេរិក ​​ក្នុង​រយៈពេល​ពី​៣​ ទៅ​៥​ឆ្នាំ​។

​សូម​បញ្ជាក់​ថា ​ប្រទេស​ដែល​លក់​មាស​ចេញ​ច្រើន​ជាង​គេ​បំផុត​ គឺ​ទួរគី​ ដែល​​បាន​លក់​អស់​ប្រហែល​១,២​​លាន​អោនស៍​​​ ​ស្មើ​នឹង​​ជាង​៧​ភាគរយ​​នៃ​មាស​សរុប​របស់​ខ្លួន​៕

ប្រភព៖ bizkhmer

  • ​រុស្ស៊ី​ក្លាយ​ជា​ប្រទេស​​ទិញ​មាស​ច្រើន​ជាង​គេ​បំផុត​ក្នុង​លោក​已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/03/31  Category:កំសាន្ត
Tags: