​បើ​អ្នក​ជួប​ដៃ​គូ​ស្នេហា​​ដែល​​ធ្វើ​រឿង​ល្អ​ទាំង​៤យ៉ាង​នេះ ​​កុំ​បណ្ដោយ​ឲ្យ​គេ​ចាក់ចេញ​ឲ្យ​សោះ​

ក្នុង​សម័យកាល​នេះ​​ស្នេហា​មាន​លក្ខណៈ​ស្មុគស្មាញ​ជាង​​អតីតកាល​ឆ្ងាយ​ណាស់​ ដោយ​សារ​តែ​កត្តា​មនុស្ស​និង​កត្តា​ផ្សេង​ៗ​ ពី​មជ្ឈដ្ឋាន​ខាង​ក្រៅ​ផង​ដែរ។ តែ​បើ​អ្នក​បាន​ជួប​មនុស្ស​ដូច​ខាង​ក្រោម​នេះ​សូម​អ្នក​កុំ​បោះ​បង់​ចោល​ រួម​មាន៖​

១) មនុស្ស​ដែល​ធ្វើ​អោយ​អារម្មណ៍​អ្នក​ស្ងប់៖​ មនុស្ស​ដែល​លេច​ឡើង​នៅ​ចំពោះ​មុខ​អ្នក ​ហើយ​អាច​ធ្វើ​អោយ​អ្នក​បាត់​អស់​នូវ​អារម្មណ៍​តប់​ប្រមល់​ មួរ​មៅ​​ ឬ​ភាព​ធុញថប់​នាៗ គឺ​ជា​មនុស្ស​ដែល​អ្នក​មិន​អាច​ខ្វះ​បាន។ ពេល​ខ្លះ​​អ្នក​ទាំង​នោះ​ក៏​បង្រៀន​អ្នក​អោយ​មាន​ភាព​ក្លាហាន​ ក៏​ដូច​ជា​ការ​ចេះ​ស្រលាញ់​ខ្លួន​ឯង​ផង​ដែរ។

២) ផ្ដល់​ភាព​កំប្លុក​កំប្លែង​ដល់​អ្នក៖​ ការ​សើច​អាច​ជួយ​អោយ​មនុស្ស​រស់​នៅ​បាន​យូរ​អង្វែង។ អ្នក​អាច​នឹង​មាន​ចំណង​មិត្តភាព​ល្អ​ជាមួយ​​មនុស្ស​ដែល​ចូលចិត្ត​និយាយ​កំប្លែង។

៣) មាន​ចំណង់ចំណូលចិត្ត​និង​ការ​ចាប់​អារម្មណ៍​ដូច​អ្នក៖​ មនុស្ស​ម្នាក់​ៗ​ តែង​មាន​ចំណង់​ចំណូល​ចិត្ត​ខុស​ប្លែក​គ្នា។ ​​តែ​​វា​អស្ចារ្យ​យ៉ាង​ណា​ទៅ ​នៅ​ពេល​អ្នក​អាច​រក​ឃើញ​មនុស្ស​ដែល​អ្នក​ពេញ​ចិត្ត​មិន​ថា​ អត្តចរិត​ ឬ​ចំណេះដឹង ​ហើយ​គួប​ផ្សំ​ចំណង់ចំណូលចិត្ត​​ដូច​គ្នា​ទៀត​នោះ។

៤) តែង​មាន​ការ​គោរព​គ្នា៖ ការ​គោរព​គ្នា​គឺ​ជា​​គ្រឹះ​ ដ៏​សំខាន់​ក្នុង​ការ​រក្សា​មិត្តភាព​អោយ​កាន់​តែ​យូរ​។​​ ​វា​អាច​នឹង​ពិបាក​ក្នុង​ការ​ធ្វើ​វា​គ្រប់​ពេល​ លុះ​ត្រា​តែ​អ្នក​​ជា​មនុស្ស​ខិតខំ ដ៏​ខ្លាំង​បំផុត​៕

ប្រភព៖ bizkhmer

  • ​បើ​អ្នក​ជួប​ដៃ​គូ​ស្នេហា​​ដែល​​ធ្វើ​រឿង​ល្អ​ទាំង​៤យ៉ាង​នេះ ​​កុំ​បណ្ដោយ​ឲ្យ​គេ​ចាក់ចេញ​ឲ្យ​សោះ​已关闭评论
  • 9 views
  • Hide Sidebar
    A+
Publish on:2016/03/31  Category:ចំនេះដឹង
Tags: