ស្ដេច​បាល់​ទាត់ Pele ប្ដឹង​Samsung ទាមទារ​សំណង ៣០លាន ដុល្លារ

វីរបុរស​បាល់ទាត់​ប្រេស៊ីល Pele បាន​ប្ដឹង​ក្រុមហ៊ុន​អេឡិចត្រូនិក​ដ៏​ធំ​របស់​កូរ៉េ​ខាង​ត្បូង Samsung ដោយ​ចោទ ថា ក្រុមហ៊ុន​នេះ​បាន​ប្រើ​តួអង្គ​ដែល​មាន​មុខមាត់​ស្រដៀង​គាត់ នៅ​ក្នុង​ការ​ផ្សាយ​ពាណិជ្ជកម្ម។

 

 

ស្ដេច​បាល់​ទាត់ Pele ប្ដឹង​Samsung ទាមទារ​សំណង ៣០លាន ដុល្លារ

 

បុរស​ដែល​ចាត់​ទុក​ថា​ជា​អ្នក​មាន​ទេព​កោសល្យ​ដាច់​គេ​ខាង​ការ​លេង​បាល់ទាត់ បាន​ទាមទារ​សំណង​ ២១ លាន​ផោន ឬ៣០លាន​ដុល្លារ បើ​យោង​តាម​ឯកសារ​ផ្លូវ​ច្បាប់​ដែល​បាន​ដាក់​នៅ តុលាការ​អាមេរិក ក្នុង​ទីក្រុងChicago។

 

 

បើ​តាម​អះអាង​របស់​ដើម​បណ្ដឹង ការ​ផ្សាយ​ពាណិជ្ជកម្ម របស់ Sumsung គឺ​បាន​ធ្វើ​ទៅ លើ​ទូរទស្សន៍​ស៊េរី ទំនើប ដែល​បាន​ចុះ​ផ្សាយ​នៅ​លើ​កាសែត New York Times ដោយ​មិន​មាន​ការ អនុញ្ញាត​ពី​សាមី​ខ្លួន។ លោកPele បាន​ឲ្យ​ដឹង​ថា ពាណិជ្ជកម្ម​នោះ​បាន​ប៉ះពាល់​ដល់​តម្លៃ​ កម្មសិទ្ធិបញ្ញា ហើយ​អាច​ឲ្យ​មហាជន យល់ ច្រឡំ​ថា​គាត់​ត្រូវ​បាន​គេ​ជួល​ទៅ​ប្រើ​ក្នុង​ការ​ផ្សព្វផ្សាយ ផលិតផល​របស់ Samsung៕

 

 

ចុចអាន៖Gary Neville ត្រូវ​Valencia បណ្តេញចេញ​ពី​តួនាទី​ជា​អ្នក​ចាត់ការ​ទូទៅ

 

 

ប្រែ​សម្រួល៖ វីរ៉ុត
ប្រភព៖ BBC