ប៉ុស្តិ៍អាកាសភ្នំពេញ​ ឃាត់ខ្លួ​ននារីជនជាតិថៃ​ ម្នាក់​ ក្រោយរកឃើញ​ បង្កប់កូកាអ៊ីន​ ក្នុងប្រអប់ស្ករសូកូឡា

ភ្នំពេញ៖​ ស្ត្រីជនជាតិថៃម្នាក់​ ត្រូវបានឃាត់ខ្លួន នៅព្រលានយន្តហោះ​ ខណៈប៉ុស្តិ៍អាកាសភ្នំពេញ​ មានការសង្ស័យ​ ហើយបានឆែក ប្រអប់ស្ករសូកូឡា ចំនួន៤ប្រអប់ របស់ស្ត្រីជនជាតិថៃរូបនេះ ឃើញមានបង្កប់ គ្រឿងញៀន​ ប្រភេទកូកាអ៊ីន។ ជនសង្ស័យជនជាតិថៃ​ MD Kaewkanlaya Amphawan ដែលកាន់ លិខិតឆ្លងដែនលេខ AA5812431 ត្រូវបាននគរបាល ប៉ុស្តិ៍អាកាសភ្នំពេញ​ ស្នើសុំសមត្ថកិច្ចគយ​ ឆែកឆែបន្ទាប់ពីសង្ស័យថា​ បានលួចលាក់បង្កប់ គ្រឿងញៀន​ តាមជើងហោះហើរ​ QATA AIRWAY លេខQR970 (15:50)​ នៅថ្ងៃទី៣០​ ខែមីនា​ ឆ្នាំ២០១៦នេះ​ ។ 

មន្ត្រីនគរបាលបានអោយដឹងទៀតថា​ សមត្តកិច្ចអន្តោប្រវេសន៍​ បានសង្សយ័អ្នក​ដំណើរ ​ជនជាតិ​ថៃ​ម្នាក់នេះ​ ដែល​បាន​ធ្វើ​ដំណើរ​ ចេញ​ពី​ប្រទេស​ Bahrain ថ្ងៃ​ទី​២៩​ ខែមីនា​ ហើយបាន​ស្នើសុំ សមត្តកិ​ច្ចគយ សហការ​ឆែកឆេរ មា​នការ​សង្ស័យ ប្រអប់ស្ករសូកូឡា ចំនួន ៤ប្រអប់ ក្រោយការពិនិត្យ ក្នុង​ស្ករគ្រាប់​ជាម្សៅស​ តាម​ការ​ធ្វើ​តេស្ត​ បញ្ជា​ក់ថាជាប្រ​ភេទ​ កូកាអ៊ីន​ ចំនួនសរុប ​២៥៩៤,៥១ ម្សៅសុទ្ធ។ ក្រោយការឆែកឆេ​ និងត្រួតពិនិត្យរួច​ កម្លាំងជំនាញ បានបញ្ជូនមុខស​ញ្ញា និងវត្ថុតាងអោ​យមន្ទីរ ប្រឆាំងគ្រឿងញៀន ក្រសួងមហាផ្ទៃ​​ចាត់ការតាមផ្លូវច្បាប់ ​៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត