ផឹកស៊ី​សប្បាយក្លាយជាអ្នកទោស រឿងតូចបង្ក​ឈ្លោះជា​រឿង​ធំ​

6 Videos


​រាជធានី​ភ្នំពេញ : ជន​ទំនើង​មួយក្រុម មាន​គ្នា​ចំនួន ៧ នាក់ បាននាំគ្នា​ផឹកស៊ី​ស្រវឹង​អួទីនួ ពេល​ឃើញ​ស្រីៗ​ដើរកាត់​មុខ នាំគ្នា​ស្រែក​លេប​ខាយ និង យក​ដុំ​ទឹកកក​គប់​ដាក់ បញ្ចេញ​ច​រឹក​ពាល​ថែម​ទៀតផង ។ បន្ទាប់ពី​ឃើញ​ពី​ស្ថានភាព​កោងកាច​បែបនេះ ប្រជាពលរដ្ឋ​បាននាំគ្នា​ហាមឃាត់ និង រ​ណែនាំ ប៉ុន្តែ​ពួកនេះ​មិន​ត្រឹមតែ​មិន​ព្រមស្ដាប់​តាម​ប៉ុណ្ណោះ​ទេ បាន​រករឿង​ប្រជាពលរដ្ឋរ បង្ក​ឲ្យ​មាន​ជម្លោះ​ពាក្យសម្ដី​កើតឡើង រហូត​ឈានដល់​ការ​វាយ​កាប់​ចាក់​គ្នា​ទៅវិញទៅមក ។

ផឹកស៊ី​សប្បាយក្លាយជាអ្នកទោស រឿងតូចបង្ក​ឈ្លោះជា​រឿង​ធំ​

M88


​ខណៈនោះ​បាន​បង្ក​ ឲ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង ហើយ​កម្លាំង​ប៉ូលិស​បានចេញ​អន្តរាគមន៍​ភ្លាមៗ ហើយ​ក្រុម​ជនបង្ក បាន​វាយ​តដៃ​ជាមួយ​ប៉ូលិស ទើប​ប្រជាពលរដ្ឋ​នាំគ្នា​ចូលទៅ​ជួយ​ចាប់បាន ៤ នាក់​វាយ​ទ្រមខ្លួន បន្ទាប់មក​ទើប​ប៉ូលិស​នាំទៅ​កាន់​ប៉ុស្ដិ៍​ចោមចៅ ដើម្បី​សាកសួរ​និង​កសាង​សំណុំរឿង​ចាត់ការ​តាមច្បាប់ ។

ផឹកស៊ី​សប្បាយក្លាយជាអ្នកទោស រឿងតូចបង្ក​ឈ្លោះជា​រឿង​ធំ​

​ហេតុការណ៍​ នោះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង ៥ និង ៣០ នាទី ល្ងាច​ថ្ងៃទី ២៧ ខែមីនា ឆ្នាំ​២០១៦ នៅត្រង់ចំណុចភូមិ​ព្រៃ​ព្រីង​ខាងត្បូង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

ផឹកស៊ី​សប្បាយក្លាយជាអ្នកទោស រឿងតូចបង្ក​ឈ្លោះជា​រឿង​ធំ​

​ជនបង្ក​ដែល​ត្រូវ​ចាប់ខ្លួនបាន​ទាំង ៤ នាក់​នោះ ១-​ឈ្មោះ​ចុច បូរ៉ា ភេទ​ប្រុស​អាយុ ២២ ឆ្នាំ ២ – ឈ្មោះ​ធី ដា​វីត ភេទ​ប្រុស​អាយុ ២០ ឆ្នាំ ៣ – ឈ្មោះ សី ហា ភេទ​ប្រុស​អាយុ ២០ ឆ្នាំ ៤ – ឈ្មោះ ម៉េង ហាក់ ភេទ​ប្រុស ​អាយុ ២២ ឆ្នាំ ទាំង ៤ នាក់ មានមុខ​រប​កម្ម​កត​សំណង​ជាង​ពិ​ដាន មានស្រុកកំណើតជាមួយគ្នា​ក្នុងភូមិ​ជ្រនាង ឃុំ​ទៀន ស្រុក​កំពង់សៀម ខេត្តកំពង់ចាម ។ ចំណែក​បក្សពួក​ ៣​ នាក់​ទៀតបាន​រត់គេចខ្លួន​រួច​បាត់ស្រមោល ៕

                                                                       ( ប្រភព : TV5 )