Bale ជឿ​ជាក់​ថា Real Madrid នៅ​​តែ​​អាច​ឡើង​ឈរ​ពីលើ Barcelona ដើម្បីលើកពាន La Liga

Gareth Bale ជឿ​ជាក់​ថា Real Madrid នៅ​តែ​អាច​ដណ្តើមពាន​ក្រប​ខ័ណ្ឌ La Liga ពី​កណ្តាប់​ដៃ​របស់​ Barcelona​។ នៅមុន​ពេល​ការ​ប្រកួត​ដែល​មាន​ឈ្មោះ​ថា El Clasico នៅ​ថ្ងៃ​សៅរ៍នេះនៅ​កីឡ​ដ្ឋាន Camp Nou ក្រុម Real កំពុង​តែ​ដេញ​តាមពីក្រោយ Barcelona ចំនួន​១០​ពិន្ទុ ខណៈ​ដែល​គូ​ប្រជែង​ស្ថិតក្នុង​ទីក្រុង​តែមួយ​របស់​ពួក​គេ​គឺ Atletico Madrid កំពុង​តែ​​ស្ថិត​នៅ​ចន្លោះ​​រវាងក្រុម​ទាំង​ពីរ​។ gareth-baleBale បាន​ស៊ុត​បាល់​បញ្ចូល​ទី​៧​គ្រាប់​ក្នុង​ការ​ប្រកួតលីក​៦លើក​ចុង​ក្រោយ​របស់​ពួក​គេ ហើយ​ក្រោយ​ពី​ការ​បញ្ចប់ការ​បំពេញការ​តព្វកិច្ច​អន្តរ​ជាតិ​កាលពី​ចុង​សប្តាហ៍មុន រូប​គេមានអារម្មណ៍​ថា កំពុង​តែ​ត្រៀម​លក្ខណៈ​រួច​ជា​ស្រេច​​ក្នុង​ការ​ជួយ​ឲ្យ​ក្រុម Real ផ្តួលក្រុម Barcelona និង​ចាប់​ផ្តើម​​​លុប​ចោល​គម្លាត​ក្នុង​ចំណោម​ការ​ប្រកួត​៨​លើក​ទៅ​មុខ​ទៀត​។ ខណៈ​ដែល​ត្រូវ​បាន​ដក​ស្រង់​ពាក្យ​សម្តី​ក្នុង​កា​សែត Marca រូប​គេ​បាន​ប្រាប់​​សន្និ​សីទ​សារ​ព័ត៌​មាន៖ «ខ្ញុំ​គិត​ថា រាល់​អ្វី​ៗ​ទាំង​អស់​គឺ​អាច​ទៅ​រួច​ក្នុងកីឡា​បាល់​ទាត់​។ យើង​កំពុង​តែ​ដេញ​តាមពីក្រោយ​១០ពិន្ទុ ប៉ុន្តែ យើងនឹង​រក្សា​ការ​ប្រជែង​រហូត​ទាល់​តែ​វា​មិនអាច​ទៅ​រួច​»​។

ខ្សែ​ប្រយុទ្ធ​​អន្តរ​ជាតិ​វេលស៍​ដ៏ឆ្នើម​រូប​នេះ​បាន​បន្ថែម​ទៀត​ថា៖ «យើង​ត្រូវ​តែ​​រក​គ្រាប់​បាល់​បញ្ចូល​ទីក្នុង​ការ​​ប្រកួតនោះ​។ យើង​ដឹង​ថា វានឹងលំ​បាក ហើយ​យើង​នឹង​ត្រូវ​តែ​​ស្ថិតក្នុង​ភាព​រឹងមាំ​១០០​ភាគ​រយ​។​ យើង​ត្រូវ​តែ​វាយ​សម្រុក​លើ​ពួក​គេ ហើយ​​ប្រសិន​បើ​យើង​លេង​បាល់​ទាត់​បាន​ល្អ​បំផុត យើង​នឹង​ឈ្នះ​។ នៅ​ថ្ងៃ​សៅរ៍នេះ យើង​អាច​​កាត់​បន្ថយ​ការ​ដេញ​តាម​ពីក្រោយ​​នៅ​ត្រឹម​៧ពិន្ទុ ហើយ​លោក​អ្នកនឹង​មិន​ដែល​ដឹង​ថា អ្វី​អាច​នឹង​កើត​ឡើង​បន្ទាប់ឡើយ​»​។ ក្រោយ​ពី​ខក​ខានក្នុងការ​ផ្តល់​ការ​ចាប់​អារម្មណ៍ក្នុង​រដូវកាល​ទី​២​ក្នុងក្លិប Real កីឡាករ Bale បានក្លាយ​ជា​សមា​ជិក​ដ៏​សំខាន់​ក្នុង​តំបន់​ប្រយុទ្ធ​របស់ Real ហើយ​និង​រកគ្រាប់​បាល់​បាន​ច្រើន​ជាង​១៥​គ្រាប់​​នៅ​រដូវកាល​នេះ ប្រសិន​បើ​រូបគេ​រក​គ្រាប់​បាល់​បញ្ចូល​ទី​​ក្នុង​ទឹក​ដីក្រុម Barcelona​។ ការ​ប្រកួតនៅ​ថ្ងៃ​សៅរ៍​នេះនឹង​ចាប់​ផ្តើមនៅម៉ោង​១:៣០​ទៀប​ភ្លឺ​៕

ការ​ជួប​គ្នា​៣លើក​ចុង​ក្រោយ​រវាងក្រុម​ទាំងពីរ

22.11.15          Real Madrid 0-4 Barcelona

23.03.15          Barcelona 2-1 Real Madrid

25.10.14          Real Madrid 3-1 Barcelona

ប្រភព​ព័ត៌​មាន៖ The Guardian