Galaxy A9 Pro ​បំពាក់​ថ្ម​​ទំហំ​ដល់​ទៅ​ 5000mAh លែង​ព្រួយ​​រឿង​​ឆាប់​អស់​ថ្ម​​

ក្រោយ​​​ប្រកាស​ពី​ Galaxy S7/S7 Edge បាន​មិន​យូរ​ប៉ុន្មាន ​ក្រុមហ៊ុន​ Sasmung ​បាន​បន្ត​​ប្រកាស​​ជា​ផ្លូវ​ការ​នូវ​វត្តមាន​របស់​ Galaxy A9 Pro ដែល​ជា​ស្មាតហ្វូន​កំពូល​មួយ​ម៉ូដែល។

 

Galaxy A9 Pro ​បំពាក់​ថ្ម​​ទំហំ​ដល់​ទៅ​ 5000mAh លែង​ព្រួយ​​រឿង​​ឆាប់​អស់​ថ្ម​​

 

​A9 Pro អាច​និយាយ​​បាន​ថា​ជា​ទូរសព្ទ​កំពូល​គេ​នៃ​ត្រកូល​ Galaxy A ដោយ​សារ​តែ​វា​មាន​បំពាក់​ទៅ​ដោយ​អេក្រង់​ទំហំ​៦​អ៊ីញ​ អាច​បង្ហាញ​រូបភាព​ក្នុង​កម្រិត​ ១០៨០x១៩២០​ ភីកសែល។ ទូរសព្ទ​នេះ​អាច​បំពេញ​ប្រតិបត្តិការ​បាន​លឿន​ដោយ​ក្រុមហ៊ុន​បាន​បំពាក់​បន្ទះ​ Chip Qualcomm Snapdragon 652, RAM ទំហំ​ដល់​ ៤GB និង​មាន​អង្គ​ផ្ទុក​ទិន្នន័យ​ទំហំ​ ៣២GB ដែល​មាន​​​រន្ធ​ microSD ​អាច​បន្ថែម​ទំហំ​​បាន។

 

Galaxy A9 Pro ​បំពាក់​ថ្ម​​ទំហំ​ដល់​ទៅ​ 5000mAh លែង​ព្រួយ​​រឿង​​ឆាប់​អស់​ថ្ម​​

 

ចំពោះ​កាមេរ៉ា​​ខាង​ក្រោយ​របស់​ A9 Pro មាន​ទំហំ​១៦​MP រួម​ទាំង​មាន​កាមេរ៉ា​ខាង​មុខ​ទំហំ​ ៨MP។ ដោយ​សារ​តែ​ទូរសព្ទ​នេះ​មាន​ទំហំ​ធំ​ ធ្វើ​ឲ្យ​ថាមពល​ថ្ម​មាន​ទំហំ​ធំ​ទៅ​តាម​នោះ​ ពោល​មាន​ដល់​ទៅ​ ៥០០០mAh ដែល​អាច​ប្រើ​ប្រាស់​បាន​យូរ។ ចំណុច​ពិសេស​មួយ​ទៀត​របស់​ទូរសព្ទ​អេក្រង់​៦​អ៊ីញ​ នេះ​គឺ​វា​​ដំណើរ​ការ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ​ Android ជំនាន់​ចុង​ក្រោយ Marshmallow។​

 

Galaxy A9 Pro ​បំពាក់​ថ្ម​​ទំហំ​ដល់​ទៅ​ 5000mAh លែង​ព្រួយ​​រឿង​​ឆាប់​អស់​ថ្ម​​

 
​​​​​​
ក្រុមហ៊ុន​ Samsung បាន​ឲ្យ​ដឹង​ដែរ​ថា​ Galaxy A9 Pro នឹង​មាន​ដាក់​លក់​លើ​ទីផ្សារ​ប្រទេស​ចិន​ក្នុង​តម្លៃ​៣៥៩៩​យ័ន​ (ប្រមាណ​៥៤០​ដុល្លារ)៕

 

ចុច​អាន៖ កូរ៉េ​ខាង​ត្បូង​នៅ​តែ​ជា​ប្រទេស​មាន​អ៊ីនធឺណិត​ល្បឿន​លឿន​ដាច់​គេ​​

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ PhoneArena