iOS 9.3​ ​មាន​អត្រា​គាំង​ ​តិច​ជាង​ ​Android 6.0

​យោង​តាម​គេហទំព័រ​ ​phonearena​ ​បាន​ឲ្យ​ដឹង​ថា​ប្រព័ន្ធ​ប្រតិបត្តិការ​របស់​ ​Apple​ ​គឺ​ ​iOS 9.3​ មាន​អត្រា​ភាព​គាំង​តិច​ជាង​ប្រព័ន្ធ​ប្រតិបត្តិការ​នានា​ ​ដែល​រួម​ទាំង​ ​Android 6.0​ ​ផង​ដែរ​។​

 

iOS 9.3​ ​មាន​អត្រា​គាំង​ ​តិច​ជាង​ ​Android 6.0

 


គេហ៊ាន​​អះអាងបែប​​នេះ​ ​ក្រោយ​មាន​ក្រុម​អ្នក​វិភាគ​ ​និង​វាយ​តម្លៃ​គុណភាព​នៃ​ប្រព័ន្ធ​ប្រតិបត្តិការ​នានា​ បាន​បញ្ចេញ​នូវ​លទ្ធផល​នៃ​ការ​វាយ​តម្លៃ​របស់​ពួក​គេ​។​ ​ដោយ​ក្នុង​នោះ​គេ​បាន​បង្ហាញ​ថា​ iOS 9.3 មាន​អត្រា​ភាព​គាំង​ក្នុង​កម្រិត​ ​២.២%​ ​ខណៈ​ ​Android 6.3​ ​មាន​អត្រា​ភាព​គាំង​ដល់​ទៅ​ ​២.៦%​។​

 

iOS 9.3​ ​មាន​អត្រា​គាំង​ ​តិច​ជាង​ ​Android 6.0

 

គេ​ក៏​បាន​បន្ត​ឲ្យ​ដឹង​ទៀត​ថា​សម្រាប់​ប្រព័ន្ធ​ប្រតិបត្តិការ​ iOS 9.3 ​មិន​ត្រឹម​តែ​មាន​អត្រា​ភាព​គាំង​តិច ​​ ​នោះ​ទេ​តែ​វា​ក៏​មាន​សមត្ថភាព​អាច​ជួយ​មិន​ឲ្យ​កម្មវិធី​នានា​ដែល​ដំណើរ​ការ​ជា​មួយ​វា​គាំង​បាន​ផង​ដែរ​។​ ដោយ​ត្រង់​ចំណុច​នេះ​ហើយ​ដែល​មិន​ងាយ​មាន​ប្រព័ន្ធ​ប្រតិបត្តិការ​ណា​អាច​ធ្វើ​បាន​ដូច​៕​

 

​អាន​បន្ត​ ​៖​ មាន​​ឆ្ងល់​ទេ​ថា​ហេតុ​អី​​ឡេន​កាមេរ៉ា​​មាន​រាង​មូល​ ​តែ​ថត​ចេញ​រូបភាព​​រាង​ជ្រុង?

 

ប្រែ​សម្រួល​ ​៖​ ​រដ្ឋ​
​ប្រភព​ ​៖​ phonearena