ទ្រឹស្តី​ជីវិត​១០​យ៉ាង​ ​ដែល​ឪពុក​វ័យក្មេង​ត្រូវ​​ចង​​ចាំ

អ្នក​​នឹង​ក្លាយទៅជា​ឪពុក​របស់​គេ​ហើយ ​នៅ​ពេល​ដែល​ភរិយា​របស់​អ្នក​​ប្រសូត​បុត្រ​ ។ ប៉ុន្តែ​ការ​ប្រតិបត្តិ​ខ្លួន​​ជា​ឪពុក​ដ៏​ល្អ​ម្នាក់ ​ទាមទារ​ការ​​លះបង់​ និង​កិច្ច​ខិតខំ​ ។ ខាងក្រោម​​នេះ ​ជា​ទ្រឹស្តី​១០​យ៉ាង​​ ដែល​ឪពុក​វ័យក្មេង​គួរ​ចង​ចាំ​​ ដើម្បី​ធ្វើខ្លួន​ជា​ឪពុក​ល្អ​​ម្នាក់ ​។

១-ឪពុក ​គឺជា​មនុស្ស​ម្នាក់ ​ដែល​អាច​ជួយ​ណែនាំ​កូន​ឱ្យ​ធ្វើ​ដំណើរ​លើ​ផ្លូវ​ជីវិត​​ដ៏​ត្រឹមត្រូវ
២-ឪពុក​ គឺជា​មនុស្ស​ម្នាក់​ ដែល​លាក់​ការ​ឈឺចាប់​ នៅ​ក្នុង​បេះដូង ​ដើម្បី​ស្នាមញញឹម​របស់​កូន​ៗ
៣-ឪពុក ​គឺជា​មនុស្ស​ម្នាក់​ ដែល​មិន​បោះបង់​កូន​​ចោល​​ឡើយ
៤-​ឪពុក ​គឺជា​មនុស្ស​ម្នាក់​​ ដែល​ផ្តល់​ក្តី​ស្រឡាញ់​ចំពោះ​កូន​​មិន​ចេះ​រីង​ស្ងួត
៥-​ឪពុក​ គឺជា​មនុស្ស​ម្នាក់ ​ដែល​​មិន​បំផ្លាញ​ការ​ទុកចិត្​ត​របស់​កូន
៦-ឪពុក ​គឺជា​មនុស្ស​ម្នាក់​ ដែល​ជឿជាក់​លើ​កូន
៧-ឪពុក ​គឺជា​មនុស្ស​ម្នាក់ ​ដែល​រស់នៅ​ ដើម្បី​ស្នាម​ញ​ញឺ​ម​​របស់​កូន
៨-​ឪពុក ​គឺជា​មនុស្ស​​​ដែល​តែងតែ​​ការពារ​កូន
៩-ឪពុក ​គឺជា​មនុស្ស​ម្នាក់ ​ដែល​លះបង់​សេចក្តី​ត្រូវការ​របស់​ខ្លួន​ ដើម្បី​បំពេញ​សេចក្តី​ត្រូវការ​របស់​​កូន
១០-ឪពុក ​គឺជា​មនុស្ស​ម្នាក់ ​ដែល​ចេះ​ធ្វើការ​ច្រើន​មុខ ​ដើម្បី​កូន

តើ​មិត្ត​អ្នក​អាន​កោះសន្តិភាព​យល់​ឃើញ​យ៉ាងណា​ចំពោះ​គំនិត​ទាំង​១០​នេះ?