ព្រះឥន្ឋស្រែក​ស្ងប់ស្ងាត់មួយរយៈខ្លី ​ឥឡូវកើតមានទៀតហើយ

មណ្ឌលគិរី ៖​ បើតាមអ្នកឆ្លើយឆ្លងព័ត៌មានកោះសន្តិភាព​បានឲ្យដឹងជំហានដំបូងនៅប៉ុន្មាននាទីមុននេះថា ​នៅវេលាម៉ោង៧និង១០នាទីព្រឹកថ្ងៃទី៣១ ​មីនានេះ ​កងកម្លំាងអភិរក្សជីវៈចម្រុះសីមា ដឹកនំាដោយលោក​ មាគ វុទ្ឋី ​បានឃាត់ចាប់រថយន្តដឹកឈើ​មួយគ្រឿងនៅចំណុចភូមិអូរអាម ​ឃុំស្រែខ្ទុម ​ស្រុកកែវសីមា ។

សេចក្តីរាយការណ៍បានបន្តថា ​រថយន្តកាមរីគូថស្វិតដែលផ្ទុកឈើបេងពេញនេះ​ដឹកចេញពីស្រុកអូររំាង និងជាកម្មសិទ្ឋិរបស់ស្រ្តីម្នាក់ឈ្មោះហៅក្រៅ ​"ម៉ែមីស៊ីល" ​ចំណែកកូនប្រុសជាអ្នកបើកបរ​បានរត់គេចខ្លួនបាត់ ។

ជាការកត់សម្គាល់​ បទល្មើសព្រៃឈើនៅក្នុងភូមិសាស្រ្ត​ខេត្តមណ្ឌលគិរីក៍ដូចជានៅ​តាមបណ្តាខេត្តមួយចំនួនទៀត​នៅភាគខាងជើងនិងឦសានប្រទេសកម្ពុជា​បានស្ងប់ស្ងាត់មួយរយៈខ្លី ក្រោយ​ពេលសម្តេចតេជោ​ ហ៊ុន សែន​ ដាក់ចេញបទបញ្ជា ​ពិសេសបានបង្កើតគណៈកម្មការជាតិ​ទប់ស្កាត់និងបង្រ្កាបបទល្មើស​ព្រៃឈើដែលមានលោកនាយឧត្តមសេនីយ៍ សៅ សុខា​ ជាប្រធានបាន​ចេញ​ប្រតិបត្តិការត្រួតពិនិត្យ​នៅតាមក្រុមហ៊ុនដីសម្បទាន​សេដ្ឋកិច្ចមួយចំនួនដែលទទួលបានសិទ្ឋិពីរាជរដ្ឋាភិបាលក្នុងការ​វិនិយោគលើដំណំាកៅស៊ូ ឬវិនិយោគផ្សេងៗទៀត តែបានធ្វើសកម្មភាព​កាប់​បំផ្លាញ​ព្រៃឈើ​រាប់សិបហិកតា ​និងស្តុកទុកឈើរាប់ពាន់ម៉ែត្រគូប​ទាំងមានច្បាប់​ ​និងមិនស្របច្បាប់ដើម្បីនំាចេញ​ទៅកាន់ប្រទេសជិតខាងនោះរួចមក ។

សេចក្តីរាយការណ៍បានបន្តថា​ នៅពេលនេះ ក្រោយគណៈកម្មការជាតិទប់ស្កាត់​និងបង្រ្កាបបទល្មើសព្រៃឈើពុំឃើញមានសកម្មភាព​ បទល្មើសព្រៃឈើបាន​ផ្តើមឡើងសារជាថ្មីទៀត​ហើយ​នៅតំបន់មួយចំនួន​ក្នុងភូមិសាស្រ្តខេត្តមណ្ឌលគិរីនិងខេត្តជាប់ខាងនេះ ​ប៉ុន្តែគ្រាន់តែសកម្មភាព​នៅទ្រង់ទ្រាយតូចនៅឡើយ។

ក្រុមអ្នកតាមដានស្ថានការណ៍​សង្គមក៍ដូចជាប្រជាពលរដ្ឋមួយចំនួនបានលើកឡើងថា​ ​សកម្មភាពរបស់សមត្ថកិច្ចជំនាញពាក់ព័ន្ឋនៅកម្ពុជា ​គឺទាល់សម្តេចតេជោ​នាយករដ្ឋមន្រ្តីស្រែកបញ្ជា ឬផ្តល់​អនុសាសន៍​ទើបហើបគូថស្ទុះស្ទាបង្រ្កាបនិង​ទប់ស្កាត់បទល្មើសផ្សេងៗ ​ហើយសកម្មភាពនោះទៀតសោត​គឺធ្វើតែមួយចំអិនកំពឹសរួចក៍ស្ងាត់ទៅវិញ រីឯបទល្មើសផ្សេងៗ​ក៍កើតមាន​តាមក្រោយ​ដូចវែកចក ​និងថារឿងរ៉ាវនៅក្នុង​សង្គមកម្ពុជាបែបនេះ​មិនចំាបាច់ឆ្ងល់ទេ​គឺដោយតែបា្រក់មួយមុខប៉ុណ្ណោះ ៕