ក្រុមប្រឆាំង​ស៊ី​រី​ច្រានចោល​សេចក្តីថ្លែងការណ៍​របស់​លោក​អាសាដ​ស្តីពី​ការបង្កើត​រដ្ឋាភិបាល​ស៊ី​រី​ថ្មី​

​បេ​រ៉ូ​ត​៖ ដោយ​ឆ្លើយតប​ទៅ​និង​សេចក្តី​អត្ថាធិប្បាយ​ដែល​ត្រូវបាន​ធ្វើឡើង​ដោយ​លោក​អាសាដ​ទៅកាន់​បណ្តាញ​ផ្សព្វផ្សាយ​ព័ត៌មាន​រុស្សី​របស់​រដ្ឋ ក្រុមប្រឆាំង​ស៊ី​រី​បានលើកឡើង​នៅ​ថ្ងៃ​ពុធ​នេះ​ថា ប្រទេស​ស៊ី​រី​ត្រូវការ​មាន​ស្ថាប័ន​កាន់អំណាច​អន្តរ​ភាព រួមទាំង​អំណាច​និតិប្រតិបត្តិ​ពេញលេញ ហើយ​មិនមែនជា​រដ្ឋាភិបាល​ស្ថិតនៅក្រោម​អំណាច​ប្រធានាធិបតី​លោក បា​សា អាល់ អាសាដ​នោះទេ​។​

 

​លោក George Sabra ជា​អ្នកសម្របសម្រួល​មកពី​គ​ណះ​ក​ម្មា​ធិ​ការចរចារ​ជាន់ខ្ពស់​ហៅ​កាត់​ថា (HNC) តំណាង​ឲ្យ​ក្រុមប្រឆាំង​ស៊ី​រី​នៅ​កិច្ចចរចារ​សន្តិភាព​ទីក្រុង​ហ្សឺ​ណែវ​បាន​មានប្រសាសន៍ថា “​រដ្ឋាភិបាល​... វា​មិន​សំខាន់​ថា​ចាស់​ឬ​ថ្មី​ទេ ដរាបណា​មាន​វត្តមាន​លោក​បា​សា អាល់ អាសាដ នោះ​វា​មិន​ស្ថិតនៅក្នុង​ផ្នែក​នៃ​ដំណើការ​ដំណោះស្រាយ​នយោបាយ​នោះទេ​។​”

 

​លោក​បាន​បន្តថា “​អ្វីដែល​លោក​បា​សា អាល់ អាសាដ​បានលើកឡើង​នេះ គឺ​មិន​ជាប់ទាក់ទង​ទៅ​និង​ដំណើរការ​ដំណោះស្រាយ​នយោបាយ​ទាល់តែសោះ​។​”

 

​លោក Asaad al-Zoubi ជា​សមាជិក HNC បាន​មានប្រសាសន៍ថា ប្រជាពលរដ្ឋ​ស៊ី​រី រួមទាំង​ក្រុម​ចរចារ​សន្តិភាព​ទីក្រុង​ហ្សឺ​ណែវ ចង់​ឲ្យ​ស្ថាប័ន​កាន់អំណាច​អន្តរ​ភាព ពោល​ពេញ​ទៅដោយ​អំណាច​ប្រតិបត្តិ និង​សិទ្ធ​អំណាច​៕

Author: ប្រែសម្រួល៖ ថម ហ្គាណាSource: REUTERS