អាមេរិក​ថ្លែង​ថា​ខ្លួន​មិន​ទទួល​ស្គាល់​ ​នូវ​ការ​អះអាង​នានា​របស់​ចិន​ក្នុង​តំបន់​មាន​ជម្លោះ​នៅ​សមុទ្រ​ចិន​ខាង​ត្បូង

សហរដ្ឋ​អាមេរិក បាន​ប្រាប់​ទៅ​កាន់​ប្រទេស​ចិន​ថា​ ខ្លួន​មិន​ទទួល​ស្គាល់​ឡើយ​ចំពោះ​វត្តមាន​អាមេរិក​នៅ​ក្នុង​សមុទ្រ​ចិន​ខាងត្បូង​ ដែល​ចិន​អះអាង​ថា​ជា​ដែន​អធិបតេយ្យ​របស់​ខ្លួន​ហើយ​ អាមេរិក​មិន​ជាប់​ពាក់ព័ន្ធ​និង​មិន​មាន​សិទ្ធ​ជ្រៀតជ្រែក​ក្នុង​រឿង​នេះ​ឡើយ នេះ​បើ​តាម​លោក​អនុលេខាធិការ​ការពារ​ជាតិ​អាមេរិក​លោក Robert Work ថ្លែង​នា​ថ្ងៃ​ពុធ​ម្សិលមិញ។

 

សហរដ្ឋ​អាមេរិក​បាន​បង្ហាញ​ពី​ភាព​ព្រួយ​បារម្ភ​ ថា​សេចក្តី​សម្រេច​របស់​តុលាការ​អន្តរជាតិ​ នៅ​សប្តហ៍​ខាង​មុខ​ ក្នុង​ករណី​ប្រទេស ហ្វីលីពីន ប្តឹង​ប្រឆាំង​ទៅ​នឹង​ប្រទេស​ចិន​ ជុំវិញ​តំបន់​មាន​ជម្លោះ​ក្នុង​សមុទ្រ​ចិន​ខាងត្បូង​ ដែល​ទីក្រុង ប៉េកាំង ទើប​នឹង​ដំឡើង​នូវ​ប្រព័ន្ធ​កំណត់​អត្តសញ្ញាណ​ដែន​អាកាស ឬ ហៅ​ថា ADIZ ថ្មីៗ​នេះ ហើយ​កាល​ពី​ឆ្នាំ ២០១៣ ចិន​បាន​ដំឡើង​ប្រព័ន្ធ​នេះ​នៅ​សមុទ្រ​ខាងជើង និង នៅ​សមុទ្រ​ចិន​ខាង​កើត​ទៀត​ផង។

 

លោក Robert Work បាន​ថ្លែង​ទៅ​កាន់​សារព័ត៌មាន Washington Post ថា​អាមេរិក​មិន​ទទួល​ស្គាល់​ឡើយ​នូវ​តំបន់​ដែល​ចិន​អះអាង​ក្នុង សមុទ្រ​ខាងត្បូង ក៏​ដូច​សមុទ្រ​ខាងកើត ហើយ​អាមេរិក​ក៏​មិន​ទទួល​ស្គាល់​ដែរ​ថា ខ្លួន​ពិត​ជា​មិន​មាន​សិទ្ធ​ ក្នុង​តំបន់​ជម្លោះ​ទាំង​អស់​នោះ ដូច​អ្វី​ដែល​ចិន​ធ្លាប់​អះអាង​កន្លង​មក។

 

Author: ​ប្រែ​សម្រួល​៖ ជី លី​ស៊ុន Source: businessinsider.com