ដុត​សំរាម រហូត​រាលដាល​ឆេះ​រោង​ដាក់​ឥវ៉ាន់​អស់​១​ខ្នង​ដែល​ជាប់​ស្ថានីយ​ប្រេង

ដុត​សំរាម រហូត​រាលដាល​ឆេះ​រោង​ដាក់​ឥវ៉ាន់​អស់​១​ខ្នង​ដែល​ជាប់​ស្ថានីយ​ប្រេង



កំពង់ឆ្នាំង ៖ រោង​ធំ​ស្តុក​ទុក​ឥវ៉ាន់​១​ខ្នង​ជាប់​ស្ថានីយ​លក់​ប្រេង​ត្រូវ​អគ្គិភ័យ​ឆាបឆេះ​ម៉ត់​បង្ក​ឲ្យ​មាន​ការ​ភ្ញាក់ផ្អើល និង​ភ័យ​ស្លន់ស្លោ​យ៉ាង​ខ្លាំង​ដល់​អ្នកភូមិ ព្រោះតែ​រោង​ដែល​ឆេះ​នោះ​នៅ​ជាប់​នឹង​ស៊ីទែន​ស្តុក​ប្រេង ដែល​គ្រាន់តែ​ខាន់​ដោយ​របង​ថ្ម​ម្ខាង​ម្នាក់​តែប៉ុណ្ណោះ។​
គ្រោះ​អគ្គិភ័យ​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​១​និង​៣០​នាទី​រសៀល ​ថ្ងៃ​ទី​៣០ ខែ​មីនា ឆ្នាំ​២០១៦ នៅ​ភូមិ​ព្រៃ​ពីស ឃុំ​ឈូក.ស ស្រុក​កំពង់ត្រឡាច។
ករណី​នេះ​សំណាងល្អ​ណាស់​ដែល​អ្នកភូមិ​បាន​ជួយ​ពន្លត់​ទប់ស្កាត់​បាន​ និង​មិន​ឆេះ​រាលដាល​ដល់​ស្ថានីយ​លក់​ប្រេង និង​ពុំ​មាន​អ្នកណា​រង​របួស​ក្នុង​ហេតុការណ៍​នេះ​ឡើយ។

លោក ម៉ាត់ លី អធិការ​នគរបាល​ស្រុក​កំពង់ត្រឡាច​បាន​ឲ្យ​ដឹង​ថា ម្ចាស់​រោង​រងគ្រោះ​មាន​ឈ្មោះ សា ម៉ាត់ អាយុ​៦០​ឆ្នាំ ជនជាតិ​ខ្មែរ​-ឥស្លាម មាន​របរ​ជា​អ្នកលក់​គុយទាវ រស់នៅ​ក្នុង​ភូមិ​ព្រៃ​ពីស ឃុំ​ឈូក.ស ស្រុក​កំពង់ត្រឡាច។

លោក​អធិការ​បាន​ស្រង់​សំដី​បុរស​ជា​ម្ចាស់ផ្ទះ​ថា​ មុន​ពេល​កើតហេតុ គ្មាន​អ្នក​ណា​ចាប់​អារម្ម​ណ៍​ថា​មាន​គេ​ដុត​សំរាម​ចោល​នៅ​ក្រោយ​ផ្ទះ​នោះ​ទេ ស្រាប់តែ​បន្ទាប់មក ​ភ្លើង​នោះ​ក៏បាន​ឆេះ​រាល​ដាល​តាម​ស្មៅ​ងាប់ៗ​ត​គ្នា​រហូតមកដល់​គំនរ​ចំបើង អុស ធ្យូង ប៊ីដុង​ដាក់​ខ្លាញ់​គោ និង​គំនរ​ឈើ​ផ្ទះ​ចាស់ នៅ​ក្នុង​រោង​ក្រោយ​ផ្ទះ​នោះ​យ៉ាង​សន្ធោសន្ធៅ​ទៅ​ហើយ​ ទើប​ដឹង​ និង​មានការ​ផ្អើល​ឆោឡោ​ឡើង។

ពេល​នោះ​ដែរ ​អ្នកភូមិ​ជិតខាង​ក៏​មាន​ការ​ភ័យ​ស្លន់ស្លោ​យ៉ាង​ខ្លាំង ដោយសារតែ​ការ​ឆេះ​រោង ឈើ​នេះ នៅ​ជិត​ជាប់​ស៊ីទែន​ប្រេង​ដែល​គ្រាន់តែ​ខាន់​គ្នា​តែ​របង​ថ្ម​មួយ​ប៉ុណ្ណោះ នៅ​ក្នុង​ហេតុការណ៍​នេះ​ ប្រជាពលរដ្ឋ​បាន​នាំ​គ្នា​ជួយ​ដងទឹក​មក​ជះ​ពន្លត់ និង​ខ្លះទៀត​បាន​បូម​ទឹក​ជួយ​បាញ់​ពន្លត់ ដើម្បី​ទប់ស្កាត់​កុំ​ឲ្យ​រាលដាល​ឆេះ​ដល់​ស៊ីទែន​ប្រេង ប៉ុន្តែ​មិន​អាច​ពន្លត់ភ្លើង​ឆេះ​រោង​នោះ​បាន​ទេ គឺ​បណ្តាល​ឲ្យ​ឆេះ​ខ្ទេច​អស់ទាំង​ស្រុង​តែម្ដង ទើប​ចុងក្រោយ ​រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​ស្នងការ​នគរបាល​ខេត្ត​បាន​ទៅដល់​ និង​ជួយ​បាញ់​ទឹក​ពន្លត់​បន្ថែម។

លោក​អធិការ​នគរបាល​ស្រុក​បាន​ឲ្យ​ដឹង​ថា ការខូចខាត គឺ​ឆេះ​រោង​មួយ​ខ្នង​មាន​ប្រវែង​១៥​គុណ​ និង​៥​ម៉ែត្រ ឥវ៉ាន់​ និង​សម្ភារៈ​ទាំងអស់​នៅ​ក្នុង​រោង​ត្រូវ​ឆេះ​ម៉ត់។ សំណាងល្អ​ណាស់​ដែល​មិន​ឆេះ​រាលដាល​ដល់​ស្ថានីយ​ប្រេង និង​ស៊ីទែន​ស្តុក​ប្រេង បើ​ឆាបឆេះ​ដល់​វិញ​នោះ​ការខូចខាត​ពិតជា​មាន​ទំហម​ធំធេង និង​គ្រោះថ្នាក់​ដល់​មនុស្ស​មិន​ខាន​ឡើយ៕ដុត​សំរាម រហូត​រាលដាល​ឆេះ​រោង​ដាក់​ឥវ៉ាន់​អស់​១​ខ្នង​ដែល​ជាប់​ស្ថានីយ​ប្រេង

ដុត​សំរាម រហូត​រាលដាល​ឆេះ​រោង​ដាក់​ឥវ៉ាន់​អស់​១​ខ្នង​ដែល​ជាប់​ស្ថានីយ​ប្រេង

ដុត​សំរាម រហូត​រាលដាល​ឆេះ​រោង​ដាក់​ឥវ៉ាន់​អស់​១​ខ្នង​ដែល​ជាប់​ស្ថានីយ​ប្រេង
ដុត​សំរាម រហូត​រាលដាល​ឆេះ​រោង​ដាក់​ឥវ៉ាន់​អស់​១​ខ្នង​ដែល​ជាប់​ស្ថានីយ​ប្រេង

ដុត​សំរាម រហូត​រាលដាល​ឆេះ​រោង​ដាក់​ឥវ៉ាន់​អស់​១​ខ្នង​ដែល​ជាប់​ស្ថានីយ​ប្រេង