រឿង​ ៩យ៉ាង​មនុស្សស្រី​ត្រូវតែ​ធ្វើ ​ពេលមិត្ត​ប្រុស​ពិបាកចិត្ត!

ស្នេហ៍​ហា​ស្មោះ​ត្រូវ​តែចេះ ​ជួយ​យក​អាស្សាហ៍​គ្នា​ក្នុងគ្រា​លំបាក មិនមែន​​ឃើញ​ដៃគូ​របស់ខ្លួន​ជួប​ប្រទះនូវ​បញ្ហាដោះដៃ​យក​រួច​ខ្លួន​នោះទេ។ ជា​ពិសេស​នៅ​ពេល​ដែល​គូស្នេហ៍​របស់​ខ្លួន​មិន​សប្បាយ​ចិត្ត​ដោយ​សារ​បញ្ហា​ ការងារ, ការសិក្សា ឬក៏​បញ្ហា​គ្រួសារ​ដោះ​ស្រាយ​មិន​ចេញ​ អ្នកត្រូវ​ជួយ​លើក​ទឹក​ចិត្ត​ នឹង​យក​ចិត្ត​ទុក​ដាក់​ចំពោះ​គេ​ឲ្យ​បាន​ច្រើន​។

 

រឿង​ ៩យ៉ាង​មនុស្សស្រី​ត្រូវតែ​ធ្វើ ​ពេលមិត្ត​ប្រុស​ពិបាកចិត្ត!
១. ស្វែងយល់ពីសកម្មភាពរបស់គាត់
តើគាត់មានអារម្មណ៍ធុញទ្រាន់មែនទេ? តើ​គាត់​តែង​តែ​មាន​ទម្លាប់​បែប​នេះ​ឬ? រក​ឲ្យ​ឃើញ​ការ​ពិត​ដែល​ធ្វើ​ឲ្យ​​គាត់​មិន​សប្បាយ​ចិត្ត ដើម្បី​ឈាន​ទៅ​ដល់​ដំ​ណោះ​ស្រាយ​មួយ​ដែល​មាន​ភាព​ល្អ​ប្រសើរ។

២. ស្វែងរកឲ្យឃើញអ្វីដែលសំខាន់សម្រាប់គាត់
តើអ្វីៗទាំងនោះកើតឡើងដោយសារតែទំនាក់ទំនង​មែន​ទេ? ឬក៏​ជា​បញ្ហា​គ្រួសារ? វិធី​ដែល​ល្អ​បំផុត​នោះ​គឺ​អ្នក​ត្រូវ​តែ ជួយ​ចែក​រំលែ​ក​ទុក​លំបាក នឹង​ចូល​រួម​ដោះ​ស្រាយ​បញ្​ហា​ជា​មួយ​គាត់។

៣. ញញឹម
ពេលខ្លះស្នាមញញឹមជាមិត្តភាពអាចធ្វើឲ្យគាត់មានអារម្មណ៍ស្រស់ថ្លា។ មិន​ត្រូវ​តូច​ចិត្ត បើ​សិន​ជា​គាត់​សួរ​ថា (ហេតុ​អ្វី​បាន​ជា​អ្នក​ញញឹម​ពេល​ឃើញ​ខ្ញុំ​មាន​សភាព​ដូច្នេះ?) នេះ​គ្រាន់​តែ​ជា​អត្ថន័យ​នៃ​ការ​លួង​ចិត្ត​តែប៉ុណ្ណោះ ប្រសិន​បើ​អ្នក​សើច​កាន់​តែខ្លាំង​ថែម​ទៀត​គាត់​នឹង​យល់​ថា​អ្នក​ចង់​ធ្វើ​ ឲ្យគាត់​សើច​ដែរ។

៤. ទុកពេលឲ្យគាត់
ជួនកាលគាត់គ្រាន់តែត្រូវការពេលវេលា ដើម្បី​ធ្វើរឿងផ្ទាល់​ខ្លួន​របស់​គាត់។ ដូច្នេះ​អ្នក​មិន​ត្រូវ​រំខាន់​គាត់​ទេ​ខណៈ​នេះ គឺ​គ្រាន់​តែ​ដើរ​ទៅ​ក្បែរ​គាត់​ហើយ​និយាយ​ប្រាប់​ថា ប្រសិន​បើ​អ្នក​ត្រូវ​ការ​ជំនួស​ខ្ញុំ​ស្ម័គ្រ​ចិត្ត​ជួយ​គ្រប់​ពេល។

៥. លើកទឹកចិត្តគាត់ ប៉ុន្តែមិនត្រូវបង្ខំគាត់នោះទេ
ការលើកទឹកចិត្តគាត់​ដោយ​បង្ខំ​ខ្លាំង​ពេក នឹង​ធ្វើ​ឲ្យ​គាត់​យល់​ច្រឡំ​ថា អ្នក​ជា​មនុស្ស​មិន​យល់​ចិត្ត​គាត់ ដឹង​តែ​ពី​ជំរុញ​ទៅ​តាម​ចិត្ត​របស់​ខ្លួន​តែ​ប៉ុណ្ណោះ។

៦. និយាយជាមួយគាត់ដោយស្មោះ
ពេលនិយាយត្រូវអនុញ្ញាតឲ្យគាត់បញ្ចេញអារម្មណ៍​ដែល​មាន​នៅ​ក្នុង​ចិត្ត​ ចេញ​មក​ឲ្យ​អស់ ប៉ុន្តែ​មិន​ត្រូវ​លើក​យក​បញ្ហា​ដែល​ទាក់​ទង​ទៅ​នឹង​អ្នក​ឲ្យ​សោះ។ លុះ​ត្រា​តែ​បញ្ហា​នោះ​ជាប់​ទាក់​ទង​ជា​មួយ​នឹង​អ្នក​ក្នុង​ពេល​អតីត​កាល។

៧. រកកន្លែងស្ងប់ស្ងាត់មួយដើម្បីឲ្យគាត់យំ
អ្នកត្រូវមានចិត្តអត់ធ្មត់ក្នុងការអង្គុយកំដរគាត់ និង​ទុក​ពេល​ឲ្យ​គាត់​យំឲ្យ​អស់។ នៅ​ពេល​ដែល​គាត់​មានស​ភាព​ស្ងប់​ស្ងាត់​ហើយ ជា​ពេល​ដែល​អ្នក​ត្រូវ​និយាយ​លួង​លោម​គាត់​ម្តង។

៨. យកដៃទាំងពីរដាកលើស្មារបស់គាត់
គាត់នឹងមានអារម្មណ៍ល្អប្រសើរជាងមុន ប្រសិន​យក​ដៃទាំង​ពីរ​ដាក់​លើ​ស្មា​របស់​គាត់ ព្រោះ​គាត់​យល់​ថា​យ៉ាង​ហោច​ណាស់​ក៏មាន​មនុស្ស​ម្នាក់​ដែល​យល់​ចិត្ត​គាត់​ ដែល។

៩. ពេលនេះអ្នកត្រូវធ្វើឲ្យគាត់ដឹងថា អ្នកកំពុងតែយកចិត្តទុកដាក់ចំពោះគាត់
នេះជាឱកាសដ៏ល្អដើម្បីបង្ហាញថាអ្នកគឺជាមនុស្សតែម្នាក់គត់ ដែល​យក​ចិត្ត​ទុក​ដាក់​ចំពោះ​គាត់ ហើយ​ប្រសិន​បើ​អាច​ចូរ​និយាយ​ប្រាប់​គាត់​ថា (អ្នក​ស្រឡាញ់​គាត់)៕
 

ដោយ៖ មង្គលការ

    * សូមជូនដំណឹង! ចំពោះបណ្តោវិបសាយថ៍ផ្សេងៗដែលយក និងចង់បាន​អត្ថបទពី គេហទំព័រមង្គលការ យើងខ្ញុំ​សូមទំនាក់ទំនងមកកាន់ ការិកាល័យនិពន្ធ +855 087 211 131 ។

    * សម្រាប់ការ​ប្រឹក្សាដោយឥតគិតថ្លៃលើ​បញ្ហាដូចជា ផ្លូវភេទ ផ្លូវចិត្ត និង​ជំងឺផ្សេងៗ សូមទំនាក់​ទំនង​តាមរយៈ​ទូរស័ព្ទ +855 17 489 402 ។ សូមអរគុណ...!

    • រឿង​ ៩យ៉ាង​មនុស្សស្រី​ត្រូវតែ​ធ្វើ ​ពេលមិត្ត​ប្រុស​ពិបាកចិត្ត!