ស៊ូ ស៊ី​រិ​កា ត្រៀម​ធ្វើ​ខួប​វ័យ ២១ ឆ្នាំ ដ៏​ធំ​

6 Videos


​ស៊ូ ស៊ី​រិ​កា កំពុង​លេចមុខ​លេច​មាត់​ខ្លាំង​នៅក្នុង​ផលិតកម្ម​ថោ​ន ដោយ​នាង​បានចេញ​បទ​ចម្រៀង​ថ្មីៗ​ជាច្រើន​បទ សម្រាប់​ឱកាស​បុណ្យចូលឆ្នាំថ្មី​ប្រពៃណី​ខ្មែរ ដែល​នឹង​ឈានចូល​មកដល់​នាពេល​ឆាប់ៗ​ខាង​មុននេះ ហើយ​អ្វី​ដេ​ល​គួរ​ឲ្យ​ចាប់អារម្មណ៍​ជាងនេះទៅទៀត​នោះ ស៊ូ ស៊ី​រិ​កា ត្រៀម​នឹងធ្វើ​ខួបកំណើត​វ័យ ២១ ឆ្នាំ របស់ខ្លួន ដែលមាន​លក្ខណៈ​ធំដុំ​បំផុត នៅក្នុង​ថ្ងៃទី ០៣ ខែមេសា ឆ្នាំ ២០១៦ នេះ ។​

ស៊ូ ស៊ី​រិ​កា ត្រៀម​ធ្វើ​ខួប​វ័យ ២១ ឆ្នាំ ដ៏​ធំ​

M88


​មុននឹង​ពិធី​ខួបកំណើត​ចូលមក​ដល់ ស៊ូ ស៊ី​រិ​កា មានការ​មមាញឹក​នៅក្នុង​ចែក​លិខិតអញ្ជើញ​ទៅកាន់​មិត្តភក្តិ នៅ​ទីជិត ទី​ឆ្ងាយ មើលទៅ​នាង​ពិតជា​រំភើបចិត្ត​ជាមួយ​ពិធី​នេះ​ខ្លាំងណាស់ ។ នាង​ថែមទាំង​រំពឹងទុក​ថា ឆ្នាំនេះ​ពិធី​ខួបកំណើត​របស់​នាង​កាន់តែ​សប្បាយ​ជាង​បណ្តា​ឆ្នាំមុនៗ ។ នេះ​ជា​លើកទីមួយ​ហើយ ដែល ស៊ូ ស៊ី​រិ​កា ត្រៀម​ធ្វើ​ពិធី​ខួបកំណើត​មាន​លក្ខណៈ​ធំដុំ ដែលមាន​មិត្តភក្តិ​សិល្បៈ​ជាច្រើន​ចូលរួម ។ កន្លងមក​នាង​ធ្លាប់ធ្វើ​ពិធី​ខួបកំណើត​ជាធម្មតា ដោយឡែក​ឆ្នាំនេះ​គឺ​នាង​រៀបចំ​ពិធី​ខួបកំណើត​ធំ​ជាង​សព្វដង បើតាម​គម្រោង​គឺ​រៀបចំ​ប្រមាណ​ជា ២០ តុ នៅផ្ទះ​របស់​នាង​ផ្ទាល់​នៅ​ម្តុំ​ទូល​គោក ។

ស៊ូ ស៊ី​រិ​កា ត្រៀម​ធ្វើ​ខួប​វ័យ ២១ ឆ្នាំ ដ៏​ធំ​

​ស៊ូ ស៊ី​រិ​កា បានបញ្ជាក់​បន្ថែមទៀត​ថា រាល់​ការចំណាយ​ក្នុងការ​ធ្វើ​ពិធី​ខួបកំណើត​នេះ​គឺ​លោកយាយ​របស់​នាង​ជា​អ្នករៀបចំ​ឲ្យ មិនមាន​អ្នក​ពិសេស​ប្លែក​មកពីណា​រៀបចំ​ជួន​នាង​នោះទេ ។ នៅសល់តែ​ប៉ុន្មាន​ថ្ងៃ​ទៀត​ប៉ុណ្ណោះ ខួបកំណើត​របស់ ស៊ូ ស៊ី​រិ​កា នឹង​ចូលមក​ដល់​ហើយ ដូច្នេះ​មានតែ​រងចាំ​មើល​ទាំងអស់គ្នា​ថា តើ ស៊ូ ស៊ី​រិ​កា នឹង​ទទួលបាន​កាដូ​អ្វីខ្លះ​ក្នុង​ថ្ងៃ​ពិសេស ? មាន​ពត៌មាន​ថា ស៊ូ ស៊ី​រិ​កា នឹង​ទទួលបាន​កាដូ​ពិសេស​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​មួយ ។​

ស៊ូ ស៊ី​រិ​កា ត្រៀម​ធ្វើ​ខួប​វ័យ ២១ ឆ្នាំ ដ៏​ធំ​

​គួរបញ្ជាក់​ផងដែរ​ថា ស៊ូ ស៊ី​រិ​កា កាន់តែ​ស្រស់ស្អាត​ជាង​មុន ថ្មីៗ​នេះ នាង​បានចេញ​បទ​ចម្រៀង​ជាច្រើន សម្រាប់​អបអរ​ក្នុងឱកាស​បុណ្យចូលឆ្នាំថ្មី​ប្រពៃណី​ខ្មែរ ដូចជា​បទ​ចម្រៀង ដែលមាន​ចំណងជើង​ថា «​ស្រលាញ់​អូន​ដល់​ណា »«​ឌុប​ម៉ែ​ទៅ​រាំ » «​កំលោះ​បែក​ស្លុយ » «​បង​រាំ​សាហាវ​ណាស់ » និង បទ «​ចូលឆ្នាំ​សុំ​លុយ​ម៉ែ​ទៅ​ស្រុក » ។​ ​ស៊ូ ស៊ី​រិ​កា កំពុង​មមាញឹក​នៅក្នុង​ការចេញ​ច្រៀង​តាម​បណ្តា​ខេត្ត​ក្រុង​នានា ដើម្បី​ផ្សព្វផ្សាយ​ពីបទ​ចម្រៀង​ថ្មីៗ​របស់ខ្លួន ជាពិសេស​រាល់ពេល​ចេញ​ច្រៀង​ម្តងៗ​នាង​បាន​តុបតែង​ខ្លួន​យ៉ាង​ស្រស់ស្អាត​ប្លែក រួម​ជាមួយនិង​ក្បាច់​រាំ​ដ៏​គួរ​ឲ្យ​ចាប់អារម្មណ៍ ៕ អា​លី​ណា

ស៊ូ ស៊ី​រិ​កា ត្រៀម​ធ្វើ​ខួប​វ័យ ២១ ឆ្នាំ ដ៏​ធំ​ស៊ូ ស៊ី​រិ​កា ត្រៀម​ធ្វើ​ខួប​វ័យ ២១ ឆ្នាំ ដ៏​ធំ​ស៊ូ ស៊ី​រិ​កា ត្រៀម​ធ្វើ​ខួប​វ័យ ២១ ឆ្នាំ ដ៏​ធំ​ស៊ូ ស៊ី​រិ​កា ត្រៀម​ធ្វើ​ខួប​វ័យ ២១ ឆ្នាំ ដ៏​ធំ​ស៊ូ ស៊ី​រិ​កា ត្រៀម​ធ្វើ​ខួប​វ័យ ២១ ឆ្នាំ ដ៏​ធំ​