តើ​អ្នកដឹង​ទេ ហេតុអ្វី​បានជា​មាន​ករណី បុរស​ស្លាប់​លើ​បង្គង​?

សុខភាព ៖ ក្នុង​១​ឆ្នាំៗ នៅលើ​ពិភពលោក​យើង​នេះ មាន​មនុស្ស​យ៉ាងហោចណាស់​ប្រមាណ​៥០០០០​នាក់​បាន​ស្លាប់ ខណៈពេល​កំពុង​រួម​សិ​ច​។​ក្នុងនោះ​ចំនួន​បុរស​មាន​អត្រា​ខ្ពស់ជាង​បើ​ប្រៀបធៀប​ជាមួយនឹង​ស្ត្រី​។ តើ​អ្នកដឹង​ទេ​ថា មាន​មូលហេតុ​ណាខ្លះ​ដែល​បណ្តាល​ឲ្យ​កើតមាន​ស្ថានភាព ដូចខាងលើ​នេះ​? សូម​ចំណាយពេល​អាន​អត្ថបទ​ខាងក្រោម​នេះ ដោយ​បង្ហាញ​ពី​ហេតុផល​មួយចំនួន​ដែល​ពាក់ព័ន្ធ ៖
តើ​អ្នកដឹង​ទេ ហេតុអ្វី​បានជា​មាន​ករណី បុរស​ស្លាប់​លើ​បង្គង​?
-​ជំងឺ​បេះដូង​
​មូលហេតុ​ចម្បង​ដែល​ឈាន​ឲ្យ​ដល់​ការស្លាប់​លើ​បង្គង ឬ​ខណៈពេល​កំពុង​រួមរ័ក គឺ​កើតឡើង​ដោយសារ​ជំងឺ​បេះដូង​។ ប្រសិន​មនុស្ស​ធម្មតា​ម្នាក់​ដកដង្ហើម​១៦-១៨​ដង ក្នុង​១​នាទី នោះ​ក្នុងពេល​រួមភេទ​នៅពេល​ឈានដល់​ចំណុចកំពូល តួលេខ​នេះ​កើន​ដល់​៤០​ដង​។ សម្ពាធ​ឈាម​១២០/៨០ អាច​កើន​ឡើងដល់​១៨០-២០០/១០០-១២០​។ យោងតាម​ក្រុម​អ្នកស្រាវជ្រាវ​នៅ Toulouse ប្រទេស​បារាំង​បាន​ឲ្យ​ដឹងថា អ្នក​កើត​ជំងឺ​សរសៃឈាម​បេះដូង ឬ​មាន​ប្រវត្តិ​ជំងឺ​សរសៃឈាម​បេះដូង​ពី​អាយុ​៥៤​ឆ្នាំ​ឡើងទៅ ច្រើន​គាំងបេះដូង​ក្រោយពេល​រួម​សិច​នៅពេល​ព្រឹក​ថ្ងៃ​ចន្ទ​។ ក្នុងពេលនោះ​អ្នកមាន​អាយុ​ចាប់ពី​២៥​ដល់​៤៤​ឆ្នាំ បែរជា​ច្រើន​ត្រូវ​គាំងបេះដូង​នៅ​ថ្ងៃ​សៅរ៍ និង​អាទិត្យ ទៅវិញ​។​

​ចំពោះ​អ្នក​កើត​ជំងឺ​បេះដូង ចូរ​ប្រយ័ត្នប្រយែង​ក្នុងការ​រួមភេទ ចូរ​តាមដាន​រាល់​សកម្មភាព​របស់​ស​រី​រា​ង្គ និង​ប្រតិកម្ម​របស់​សរីរាង្គ​ជាប្រចាំ​មុន​ធ្វើ​ប្រតិបត្តិការ​សិច លក្ខណៈ​ធ្ងន់ធ្ងរ និង​អូសបន្លាយ​។ ចូរ​កែសម្រួល​រវាង​ចលនា និង​ការ​សម្រាក​យ៉ាងណា​ឲ្យ​សមស្រប និង​ស្រុះស្រួល​។ មិនត្រូវ​ឲ្យ​ផ្នែក​ណាមួយ ធ្វើ​សកម្មភាព​ឥតឈប់ឈរ​ក្នុង​រយៈពេល​យូរ ដោយ​ពុំ​មានការ​សម្រាក​នោះទេ​។ ចូរ​ស្វែងយល់​ពី​លំ​ហាត់ប្រាណ​ស្រាលៗ តែមាន​ប្រយោជន៍​សម្រាប់​សុខភាព ពិសេស គឺ​មិន​ជះឥទ្ធិពល​ដល់​បេះដូង ។ ភាពស្វិតស្វាញ និង​ច​រិ​ក​អត់ធ្មត់​ព្យាយាម​ហ្វឹកហាត់​គឺ​ចាំបាច់​បំផុត​ដើម្បី​មាន​សុខភាព​មួយ​ល្អ​។​

-​អំពើ​ផិតក្បត់​
​ការសិក្សា​ស្រាវជ្រាវ​មួយ​នៅ​អាមេរិក​បង្ហាញថា បុរស​មាន​ទំនាក់ទំនង​ជាមួយ​ស្រី​ជាច្រើន ជាពិសេស​ឧស្សាហ៍ “​លួច​ស៊ី​ក្រៅ​” ដែល​ទង្វើ​មួយ​នេះ​ងាយ​នឹង​ស្លាប់​ដោយ​ប្រថុចញ៉ុច​លើ​គ្រែ​ជាង​បុរស ស្មោះត្រង់​ជាមួយ​គូស្នេហ៍​តែមួយ និង​រក្សា​ទំនាក់ទំនង​បានយូរ​អង្វែង​។ តាម​តួលេខ​ពី​មជ្ឈមណ្ឌល​គ្រប់គ្រង និង​បង្ការ​ជំងឺឆ្លង​អាមេរិក​បាន​ឲ្យ​ដឹងថា ក្នុង​ឆ្នាំ​២០១២ មាន​បុរស​ជាង​៥៥៥៩​នាក់ បាន​ស្លាប់​ដោយសារ​ជំងឺ​បេះដូង​។ ទន្ទឹមនឹងនោះ​ស្ថិតិ​ក៏បាន​បង្ហាញ​ផងដែរ​ថា មាន​ប្រមាណ ៧៥​ភាគរយ​នៃ​អ្នកស្លាប់​ក្នុងពេល​រួម​សិច​ជា​បុរស​ផិតក្បត់​។​

​ក្រុម​អ្នកវិទ្យាសាស្ត្រ​បាន​បកស្រាយ​ថា ការស្លាប់​ដោយ​ចៃដន្យ​របស់​បុរស​ពេល​មាន​សិច​ជាមួយ​ស្រី​កំណាន់​ក្រៅ​ផ្ទះ គឺ​ផ្ដើម​ពី​ផ្លូវចិត្ត​តានតឹង ភ័យខ្លាច​ជាមួយនឹង​អារម្មណ៍​ថា​ខ្លួនឯង​មាន​កំហុស​ចំពោះ​ភរិយា​។ ផ្តើម​ពី​ចំណុច​មួយ​នេះ វា​អាច​បង្ក​ជា​ជំងឺខ្សោយបេះដូង ឬ​អាច​ស្លាប់​ដោយ​ប្រថុចញ៉ុច​។ ពួក​អ្នកជំនាញការ​ទូន្មាន​បានផ្ដល់​ជា​ទស្សនៈ​មួយ​ចំពោះ​បុរសៗ​ដែលមាន ទម្លាប់​រកស៊ី​ក្រៅ​(​មាន​ស្រី​កំណាន់​ផិត​ប្រពន្ធ​)​គ្រប់គ្នា​ថា ត្រូវ​រស់នៅក្នុង​ជីវភាព​ដ៏​ត្រឹមត្រូវ រវាង​ប្តី​មួយ​ប្រពន្ធ​មួយ ដើម្បី​បញ្ចៀស​ផលវិបាក​ផ្លូវចិត្ត និង​បញ្ហា​សុខភាព​។ ក្រៅពីនេះ អ្នកមាន​ជំងឺលើសឈាម ហឺត ឬ​បណ្តាលមកពី​វ័យ ក៏​ជា​មូលហេតុ​នាំ​ដល់​ស្ថានភាព​ស្លាប់​លើ​ទ្រូង​ប្រពន្ធ​ដែរ​។ ដូច្នេះ ចំពោះ​បុរស​អាយុ​ច្រើន ត្រូវ​ផ្លាស់ប្តូរ​កាយវិការ ដើម្បី​បន្ថយ​សម្ពាធ​លើ​បេះដូង។​

-​អាកា​រៈ​ស្តែងចេញ និង​វិធី​ជួយសង្គ្រោះ​
​ក្រោយពេល​បញ្ចេញ​ទឹកកាម ស្វាមី​ស្រាប់​តែមាន​អាកា​រៈ​ប្រែប្រួល​មុខ​ឡើង​ស​ស្លាំង ដង្ហើម​ខ្លី និង​ញាប់ ដៃជើង​កន្ត្រាក់ ពេលនេះ ភរិយា​មិនត្រូវ​តក់ស្លុត​ទេ តែ​ត្រូវ​នឹងនរ​។ មិនត្រូវ​ស្លន់ស្លោ​រុញ​ស្វាមី​ចេញពី​ខ្លួន​នោះទេ តែ​ត្រូវ​រក្សា “​អាវុធ​” របស់​ស្វាមី ក្នុង​”​ទ្វារមាស​” និង​ប្រើ​វត្ថុ​ស្រួច (​ដង្កៀប​សក់ ម្ជុល​ស្រួច​) បុក​ខ្លាំង​ទៅក្នុង​ឆ្អឹង​បង្ហើយ​ក្បាល​របស់​ស្វាមី​។ ទន្ទឹម​នោះ​ត្រូវ​ចុច​ឲ្យ​ខ្លាំង​ទៅលើ​ជីពចរ​នៅ​ចន្លោះ​ក្រោម​ចុង​ច្រមុះ (​ស្ថិតនៅលើ​មាត់ ចន្លោះ​ពី​ច្រមុះ​ដល់​មាត់​ខាងលើ​) ដើម្បី​ជួយ​វិញ្ញាណ​ឲ្យ​ស្តារឡើងវិញ គួបផ្សំ​ជាមួយ​ការធ្វើ​ដំណក​ដង្ហើម​សិប្បនិម្មិត​។​

​ចុងក្រោយ​សន្សឹមៗ និង​ស្រាលៗ​យក «​ប្រដាប់​» របស់​ស្វាមី​ចេញ ដាក់​ស្វាមី​ឲ្យ​ដេក​ចុះ ម៉ាស្សា​សព្វ​សារពាង្គកាយ គួបផ្សំ​នឹង​ដំណក​ដង្ហើម​សិប្បនិម្មិត រួច​ប្រញាប់​ហៅ​រថយន្ត​សង្គ្រោះបន្ទាន់​នាំ​ស្វាមី​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​។ ប្រសិន​មិនអាច​ធ្វើ​អ្វី​បាន ចូរ​ហៅ​អ្នកដទៃ​ដែល​នៅ​ជិត​មកជួយ កុំ​ខ្មាស់អៀន ព្រោះ​អាច​គ្រោះថ្នាក់​ដល់​អាយុជីវិត​។ ដូច្នេះ​ដើម្បី​បង្ការ​រឿងនេះ ភាគី​ទាំង​២​នាក់​មិន​ត្រូវមាន​សិច​ពេល​កម្លាំងកាយ​ទន់ខ្សោយ​ទេ​។​

ក្រៅពីនេះ​ពេល​មាន​ស្មារតី​មិន​នឹងនរ ឬ​មាន​អារម្មណ៍​តានតឹង ភ័យ​បារម្ភ ឬ​ចំណង់​ខ្លាំង​ជ្រុល បុរស​ក៏ត្រូវ​ចៀសវាង​រឿង «​លើ​គ្រែ​» ដែរ​៕

ប្រភព៖ kntnews

  • តើ​អ្នកដឹង​ទេ ហេតុអ្វី​បានជា​មាន​ករណី បុរស​ស្លាប់​លើ​បង្គង​?已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/03/31  Category:សុខភាព
Tags: