សូមប្រយ័ត្ន! ការមានកូនដោយអចេតនា អាចកើតចំពោះស្ត្រីគ្រប់រូប

តាម​ការសិក្សា​ស្រាវជ្រាវ​មួយចំនួន​ បាន​ប្រាប់​ឱ្យដឹងថា ស្ទើរតែ​ពាក់កណ្តាល​នៃ​ស្ត្រី ​នៅ​សហរដ្ឋអាមេរិក​មាន​ផ្ទៃពោះ​ដោយ​មិនបាន​ត្រៀម​ទុក ហើយ​មួយចំណែក​តូច​នៃ​ការ​មានកូន ​ដោយ​អ​ចេតនា​នេះ ​ក៏​អាច​កើតមានឡើង​ចំពោះ​ស្ត្រី​ដែល​កំពុងធ្វើការ​ពន្យារ​កំណើត​ផងដែរ។ ស្តាប់ទៅ​វា​ហាក់​មិន​គួរឱ្យ​ជឿ ប៉ុន្តែ​វា​ពិតជា​អាច​កើតមាន​ពិតមែន ហើយ​បើទោះជា​ភាគរយ​នេះ​មាន​តិចតួច​ក្តី​ ក៏​អាច​និយាយបានថា ស្ត្រី​គ្រប់រូប​សុទ្ធតែ​អាចមាន​ឱកាស​ជួបប្រទះ​ នូវ​រឿង​ចៃដន្យ​នេះ​បាន​ទាំងអស់។ ដូច្នេះ​សូម​មក​មើល​បន្តិច​ទៅ​មើល៍ថា តើ​វា​អាច​កើតមានឡើង​ដោយ​របៀប​ណា?

ស្ត្រី​គ្រប់រូប ​អាច​នឹងត្រូវ​ចំណាយពេល​វេលា​បន្តិច ​ក្នុងការ​ថែបំប៉ន ឬ​ថែរក្សា​រាងកាយ ប្រសិនបើ​ខ្លួន​មាន​គម្រោង​ថា​ចង់​បានកូន ប៉ុន្តែ​បើ​អ្នក​មិនបាន​គិតដល់​ការចង់​បានកូន​ទាល់តែសោះ (កំពុង​ពន្យារកំណើត) ហើយ​ស្រាប់តែ​ពិនិត្យឃើញថា ខ្លួនឯង​កំពុង​ពពោះ​វិញ​នោះ រឿងនេះ​ហើយ​គឺជា​អ្វីដែល​អ្នក​ត្រូវ​យកចិត្តទុកដាក់។

អ្នកជំនាញ​បាន​ប្រាប់​ឱ្យដឹងថា “ប្រសិនបើ​អ្នកជា​ស្ត្រី​ម្នាក់ ​ដែល​មិនទាន់​អស់​រដូវ​នៅឡើយ​ទេនោះ មានន័យថា​ឱកាស​នៃ​ការ​មានកូន​ដោយ​តាំងចិត្ត ឬ​មិន​តាំងចិត្ត​ក្តី​គឺ​នៅតែ​អាចទៅរួច។ នេះ​ជាការ​បញ្ជាក់​ឱ្យដឹងថា អ្នក​គួរតែ​ប្រយ័ត្ន​ខ្លួន​ជាប់​ជានិច្ច​បើ​អ្នកមាន​ឈ្មោះថា​ ជា​ស្ត្រី​ដែល​នៅមាន​រដូវ​នៅឡើយ។

ហេតុអ្វី​ការ​មាន​ផ្ទៃពោះ​ ដោយ​ចៃដន្យ​អាច​កើត​មានបាន?

ដូចដែល​និយាយ​យ៉ាង​ដូច្នេះ​ដែរ​ថា ការពន្យារ​កំណើត​ក៏​មិន​ប្រាកដថា​ មាន​ប្រសិទ្ធភាព 100%នោះទេ វា​អាច​កើតការ​ចៃដន្យ​ឡើងមក​ក៏​ថា​បានដែរ។ ស្រោមអនាម័យ ថ្នាំ​ពន្យារកំណើត ថ្នាំ​ចាក់ និង​ការ​ពន្យារកំណើតផ្សេងៗទៀត​អាចមាន​ប្រសិទ្ធភាព 80 ទៅ 90% ដូច្នេះ​បើ​អ្នក​ប្រើ​វា​ខុស​នោះ ឱកាស​នៃ​ការ​មានគភ៌​ គឺ​ពិត​ជាមាន។ ចំណែកឯ​មតិ​ខ្លះទៀត​បានលើកឡើង​ថា ស្ត្រី​ខ្លះ​មិនមាន​បំណង​ចង់​មានគភ៌​ទេ ប៉ុន្តែ​គាត់​បែរជា​មិន​សកម្ម ​ក្នុងការ​ពន្យារកំណើត​ទាល់តែសោះ ហើយ​នៅ​ទីបំផុត​ការបង្ក​កំណើត​ក៏​កើតមាន​ទាល់តែ​បាន។

បើទោះជា​យ៉ាងណាក៏ដោយ ការស្រាវជ្រាវ​មួយចំនួន​បាន​អះអាងថា ហេតុផល​ធំ​បំផុត​នៃ​ការ​មានកូន​ដោយ​ចៃដន្យ​មិនបាន​កើតឡើង​ព្រោះ តែ​ការពន្យារ​កំណើត​គ្មាន​ប្រសិទ្ធភាព​នោះទេ ប៉ុន្តែ​វា​អាច​កើតឡើង​ដោយសារតែ​អ្នក​ទាំងពីរ ​មិនបាន​ធ្វើការ​ពន្យារកំណើត​ឱ្យបាន​ត្រឹមត្រូវ​តាម​ការណែនាំ ការពន្យារ​កំណើត​ខុស​បច្ចេកទេស ឬ​អាច​នឹង​បណ្តាលមកពី​ភាគី​ខាង​ណាមួយ ​មិន​ចង់​ធ្វើការ​ពន្យារកំណើត​ជាដើម៕

ប្រភព៖ tomnerb

  • សូមប្រយ័ត្ន! ការមានកូនដោយអចេតនា អាចកើតចំពោះស្ត្រីគ្រប់រូប已关闭评论
  • 8 views
  • Hide Sidebar
    A+
Publish on:2016/03/31  Category:សុខភាព
Tags: