Fan Bingbing ត្រូវគេលួចថតបាន ពេលដើរទិញខោអាវបញ្ចុះតម្លៃ ឲ្យសង្សារនាង

ចិន៖ តារាស្រីចិន ដ៏មានប្រជាប្រិយភាពបំផុត នាង Fan Bingbing ត្រូវគេលួចថតបាន ពេលចូលទិញសម្លៀកបំពាក់បញ្ចុះតម្លៃ នៅមជ្ឈមណ្ឌលផ្សារទំនើបដ៏ល្បីមួយកន្លែង La Vallee Village នៅប្រទេសបារាំង។ 

កាលពីថ្មីៗនេះដែរ តារាស្រីរូបនេះ ត្រូវបានគេអញ្ចើញឲ្យចូលរួម កម្មវិធីមួយ Paris Fashion Show នៅប្រទេសបារាំង ហើយឆ្លៀតពេលសម្រាកពីការងារបន្តិច នាងក៏បានដើរទិញសម្លៀកបំពាក់បញ្ចុះតម្លៃ ឲ្យសង្សារសំណព្វចិត្តរបស់នាងផងដែរ។

ក្នុងនោះដែរ អ្នកដំណើរជាច្រើន បានមើលស្គាល់ Fan Bingbing ទោះបីរូបនាង ខំពាក់ម៉ាស់យ៉ាងជិតក៏ដោយ ក៏ពួកគេនៅតែអាចចំណាំនាងបានដែរ។ ហើយនៅពេលនោះ នាងបានស្លៀក​នូវសម្លៀកបំពាក់ពណ៌ខ្មៅ ជាមួយនឹងស្លៀកជើងកីឡា ហើយដើរចូលសម្លឹងមើលសម្លៀកបំពាក់បុរស ប្រហែលជានាង ទិញឲ្យគូស្នេហ៍របស់នាង លោក Jerry Lee ហើយមើលទៅ៕   

ប្រភព៖ បរទេស

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload