CR7 ប្រកាស​លក់​ផ្ទះ​ម្ដាយ និង​ផ្ទះ​ខ្លួន​ឯង នៅ​អេស្ប៉ាញ

Cristiano Ronaldo ​តារា​ឆ្នើម​ក្រុម​ Real Madrid បាន​ដាក់​លក់​ផ្ទះ​ម្ដាយ​ និង​ប្រកាស​លក់​ផ្ទះ​ខ្លួន​ឯង​ផង​ដែរ ធ្វើ​ឲ្យ​មាន​មន្ទិលសង្ស័យ​ថា កីឡាករ​ជម្រើស​ជាតិ​ព័រទុយហ្គាល់​រូប​នេះ អាច​នឹង​ចាក​ចេញ​ពី​ក្រុម​ស្ដេច​ស ក្រោយ​ចប់​រដូវ​កាល​នេះ។

 

CR7 ប្រកាស​លក់​ផ្ទះ​ម្ដាយ និង​ផ្ទះ​ខ្លួន​ឯង នៅ​អេស្ប៉ាញ

 

បើ​តាម​វិបសាយ​អេស្ប៉ាញ​ OK Diario ​បាន​ឲ្យ​ដឹង​ថា Ronaldo បាន​​ប្រកាស​លក់​​គេហដ្ឋាន​ដ៏​ស្កឹមស្កៃ​របស់​ខ្លួន​​ នា​ទីក្រុង​ Madrid ​ក្នុង​តម្លៃ ៤​លាន​ផោន​ (៥,៧៥​លាន​ដុល្លារ) ​និង​​ដាក់​លក់​ផ្ទះ​ម្ដាយ​របស់​ខ្លួន ក្នុង​ទីក្រុង​ Madrid ដូច​គ្នា នូវ​តម្លៃ​២​លាន​ផោន (២,៨៧​លាន​ដុល្លារ) ​ខណៈ​ដែល​រូប​គេ ត្រៀម​ខ្លួន​​ចាក​ចេញ​ពី​ Real ​​ពេល​ចប់​រដូវ​កាល​នេះ។

 

CR7 ប្រកាស​លក់​ផ្ទះ​ម្ដាយ និង​ផ្ទះ​ខ្លួន​ឯង នៅ​អេស្ប៉ាញ

 

Ronaldo បាន​ចាក​ចេញ​ពី​ Old Trafford ទៅ​ Bernabeu ​ក្នុង​តម្លៃ​៨០​លាន​ផោន កាល​ឆ្នាំ​២០០៩។ កីឡាករ​វ័យ​៣១​ឆ្នាំ​រូប​នេះ ធ្លាប់​មាន​ពាក្យ​ចចាមអារ៉ាម​ជា​ច្រើន​ថា រូប​គេ​អាច​នឹង​​វិល​ត្រឡប់ ទៅ​ក្រុម​បិសាច​ក្រហម Man Utd វិញ ប៉ុន្តែ​​ក្លឹប​អ្នក​មាន​​របស់​បារាំង​ PSG ក៏​​កំពុង​ចង់​បាន​​ម្ចាស់​ពាន​ Ballon d’Or ៣​សម័យ​កាល​រូប​នេះ​ ទៅ​​ជំនួស​តំណែង​ Zlatan Ibrahimovic ​នៅ​រដូវ​កាល​ក្រោយ​ផង​ដែរ៕

 

ចុះ​ប្រិយ​មិត្ត​គិត​ថា Ronaldo អាច​​ចេញ​ពី​ Real ទៅ​ក្រុម​ណា​ឬ​អត់?

 

-ចុចអាន៖ CR7៖ ខ្ញុំ​ចង់​ឲ្យ​កូន​ខ្ញុំ ​ក្លាយ​ជា​កំពូល​កីឡាករ​បាល់ទាត់​ដូច​ខ្ញុំ

 

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ TheSun