U16 ​ជម្រើស​ជាតិ​កម្ពុជា​​ចាញ់​​ក្រុម​​ Kamatamare​៤-១

ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា​ក្រោម​អាយុ​១៦​ឆ្នាំ (U16) ​​បាន​ប្រកួត​ចាញ់​​​ក្រុម ​Kamatamare Sanuki FC របស់​ម្ចាស់​ផ្ទះ​ជប៉ុន ​ដោយ​លទ្ធផល ៤-១ ​អម្បាញ់​មិញ​នេះ ក្នុង​ការ​ប្រកួត​ពាន​រង្វាន់ J.League U16 Challenge 2016 ​នៅ​ប្រទេស​ជប៉ុន ។ នេះបើតាម​ការ​ឱ្យ​ដឹង​ពី​ខាងសហព័ន្ធបាល់ទាត់​កម្ពុជា។

 

U16 ​ជម្រើស​ជាតិ​កម្ពុជា​​ចាញ់​​ក្រុម​​ Kamatamare​៤-១រូបថត៖ FFC

 

នៅ​រសៀល​នេះ ​U16 ​កម្ពុជា​នឹង​ធ្វើ​ការ​ប្រកួត​មួយ​ប្រកួត​ទៀត​ជាមួយ​ក្រុម​វៀតណាម​ម្ដង ដោយ​ត្រូវ​ប៉ះ​ជាមួយ​ក្រុម​ PVF របស់​វៀតណាម​នៅ​ម៉ោង​១២:៣០ ​នាទី​ថ្ងៃ​ត្រង់​នេះ។ ចំពោះ​ថ្ងៃ​ស្អែក​វិញ ​ក្រុម​កម្ពុជា​ក៏​មាន​ការ​ប្រកួត​ទៀត​ដែរ ដោយ​ត្រូវ​ប៉ះ​ជាមួយ​ក្រុម ​​Roasso Kumamoto FC របស់​ជប៉ុន នៅ​វេលា​ម៉ោង​៨:៣០ នាទី​ព្រឹក​ ហើយ​នៅ​វេលា​ម៉ោង​ ១២​:៣០ នាទី​ត្រូវ​ប្រកួត​ចុង​ក្រោយ​ជាមួយ​ក្រុម​​ជប៉ុន​មួយ​ទៀត​គឺ​ក្រុម Avispa Fukuoka FC។

 

ការ​ប្រកួត​ពាន​រង្វាន់​យុវជន​នេះ​មាន​ចូល​រួម​ពី​​ក្រុម​ Pohang Steelers របស់កូរ៉េខាងត្បូង ក្រុម Chonburi​ FC​ របស់​ថៃ​ ក្រុម​ PVF របស់​វៀតណាម Frenz United របស់ម៉ាឡេស៊ី និង​ក្រុម​ជប៉ុន​ជា​ច្រើន​ក្រុម​ដែល​ចាប់​​ការប្រកួត​ពី​ថ្ងៃទី៣០ ខែមីនា ដល់​ថ្ងៃទី​៦ ខែមេសា៕

 

អត្ថបទ៖ មុន្នី រម្យ