ត​ណ្ហាដល់ក​លួច​ចូល​បន្ទប់ចាប់​អោប​ថើប​ប្រពន្ធ​គេបង់​ជំងឺ​ចិត្ត​1800​ដុល្លារ

ត​ណ្ហាដល់ក​លួច​ចូល​បន្ទប់ចាប់​អោប​ថើប​ប្រពន្ធ​គេបង់​ជំងឺ​ចិត្ត​1800​ដុល្លារ



រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ខណៈ​ពេល​ប្រពន្ធ​មិន​នៅផ្ទះ​ហើយ​ឃើញ​ប្រពន្ធ​គេ​នៅផ្ទះ​តែ​ម្នាក់ឯង ក៏​លបចូល​ទៅ​ចាប់​ឱប​ថើប​នាង​យ៉ាង​ញក់ញី ក្នុង​បំណង​ឲ្យ​នាង​មាន​អារម្មណ៍​ដូច​ខ្លួនដើម្បី​បាន​រួមរ័ក ។ ប៉ុន្តែ​មិន​ដូច​ការ​គិត​របស់​ខ្លួន​ឡើយ គឺ​នាង​បាន​ស្រែក​ឲ្យ​អ្នក​ជិតខាង​ជួយ​ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ឡើង និង​ប្ដឹង​នគរបាល​ឲ្យ​ចាប់ខ្លួន​ព្រមទាំង​ទារ​សំណង ហើយ​បុរស​រូប​នេះ​ក៏​បាន​សងជំងឺចិត្ត​ចំនួន​១.៨០០​ដុល្លារ​ជា​ការ​បញ្ចប់រឿង ក្រោយ​ពេល​នាំ​ខ្លួន​ដល់​ប៉ុស្ដិ៍​នគរបាល​ចោម​ចៅ ។

ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៥​និង​៤៥​នាទី​ល្ងាច​ថ្ងៃ​ទី​២៩ ខែមីនា  នៅ​បន្ទប់​ជួល ស្ថិត​ក្នុង​សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ ជន​ដែល​ត្រូវ​ចោទប្រកាន់​នេះ​ឈ្មោះ ផ​ន សេរី​រ័​ត្ន អាយុ​២៣​ឆ្នាំ ជា​បុគ្គលិក​ក្រុមហ៊ុន​ផលិត​ថ្នាំពេទ្យ​PPM មានស្រុក​កំណើត​នៅ​ក្នុង​ឃុំ​ស្រងែ ស្រុក​ព្រៃឈរ ខេត្តកំពង់ចាម សព្វថ្ងៃ​ស្នាក់​នៅ​បន្ទប់​ជួល​ជាប់​បន្ទប់​ជួល​របស់​ស្ត្រី​រង​គ្រោះ​ដែរ ។

ដោយឡែក ស្ត្រី​រង​គ្រោះ​មាន​អាយុ​២០​ឆ្នាំ មានស្រុក​កំណើត​នៅ​ស្រុក​បុរី​ជលសា ខេត្តតាកែវ ជា​កម្មការិនី​រោងចក្រ មាន​ប្ដី​ស្នាក់​នៅ​ជាមួយ​គ្នា ប៉ុន្តែ​នៅ​ពេល​កើតហេតុ​ប្ដី​មិន​នៅទេ​ជាប់រវល់​ចេញ​ទៅ​ក្រៅ ។

តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា ខណៈ​ពេល​ប្រពន្ធ​របស់​ខ្លួន​មិន​នៅផ្ទះ ហើយ​ប្ដី​ស្ត្រី​រង​គ្រោះ​ក៏​មិន​នៅផ្ទះ ដោយ​ជាប់រវល់​ទៅ​ធ្វើការ​ដូច​គ្នា បុរស​រូប​នេះ​ក៏​មាន​អារម្មណ៍​ចង់​រួមរ័ក​ជាមួយ​ស្ត្រី​រង​គ្រោះ​ខាងលើ ដោយ​ឃើញ​សម្រស់​នាង​ស្រស់​ស្អាត​ជាង​ប្រពន្ធ​របស់​ខ្លួន ។ ជន​នេះ​បាន​លបចូល​ទៅ​ក្នុង​បន្ទប់​របស់​នាង ហើយ​ចាប់​ឱប​ថើប​ញក់ញី ព្រមទាំង​ស្ទាបអង្អែល​ច្របាច់​សព្វកន្លែង ដើម្បី​ឲ្យ​នាង​មាន​អារម្មណ៍​ផ្លូវភេទ​ចង់​រួមរ័ក​ជាមួយ​ខ្លួន ប៉ុន្តែ​នាង​មិន​ព្រម​និង​បាន​ស្រែក​ឆោឡោ​ឲ្យ​អ្នក​ជិតខាង​ជួយ និង​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ។ ពេល​នោះ អ្នក​ជិតខាង​និង​នគរបាល​បាន​ឃាត់ខ្លួន​ជន​នេះ នាំ​យក​ទៅ​កាន់​ប៉ុស្ដិ៍​ចោម​ចៅ ។

ប្រភព​ដដែល​បន្ត​ថា នេះ​មិនមែន​ជា​លើក​ទី​១​ទេ ដែល​បរុស​នេះ​មាន​បំណង​ចង់​រួមមេត្រី​ជាមួយ​ស្ត្រី​រង​គ្រោះ ខណៈ​ពេល​ប្ដី​នាង​និង​ប្រពន្ធ​របស់​ខ្លួន​មិន​នៅផ្ទះ​ទៅ​ធ្វើការ​បាត់​។ បុរស​នេះ​តែង​ចូល​ទៅ​លួងលោម​នាង​សុំ​រួមរ័ក​ច្រើន​ដង​មក​ហើយ ប៉ុន្តែ​នាង​មិន​ព្រម និង​បាន​ប្រាប់​ថា កុំ​ធ្វើ​ផ្ដេសផ្ដាស​ព្រោះ​យើង​សុទ្ធតែ មាន​ប្ដី​មាន​ប្រពន្ធ​រៀង​ៗ​ខ្លួន​ហើយ ។ ប៉ុន្តែ​បុរស​នេះ​មិន​ស្ដាប់ នៅ​តែ​ព្យាយាម​ធ្វើ​បែប​នេះ​ទៀត ទើប​ទីបំផុត​នាង​ស្រែក និង​ប្ដឹង​នគរបាល​ឲ្យ​ចាប់ខ្លួន​នាំ​ទៅ​សាកសួរ ៕