វាល​បញ្ចុះសព ​កំបូល​ក្នុង​រដូវ​ឆេង​ម៉េង

 វាល​បញ្ចុះសព ​កំបូល​ក្នុង​រដូវ​ឆេង​ម៉េង

 

ក្នុង​រដូវ​ ឆេង​ម៉េង​ ឆ្នាំនេះ ​Sabayនឹង​នាំ​ប្រិយមិត្ត​ទៅ​មើល​ទិដ្ឋភាព​នៅ​ទី​បញ្ចុះសព​កំបូល និង​ជួប​ជាមួយ អ្នក​លើក​ផ្នូរ​នៅ​ទីនោះ​ផងដែរ។ ក្នុង​រដូវ​ ឆេង​ម៉េង​ បងប្អូន​ ដែល​មាន​ជាប់​សែស្រឡាយ​ចិន​តែងតែ​ទៅ​សែន​ផ្នូរ​ដូនតាដោយ​ពួកគាត់​មានជំនឿ​ថា ដូនតា​ដែល​បាន​ចែក​ឋាន​ទៅ​នឹង​ជួយ​ថែរក្សា​ពួកគាត់​អោយ​សុខ​សប្បាយ ​និង​រកស៊ី​មានបាន។

 
 វាល​បញ្ចុះសព ​កំបូល​ក្នុង​រដូវ​ឆេង​ម៉េង

 

លោក សុធា អាយុ ១៧ ឆ្នាំ ជា​អ្នក​លើក​ផ្នូរ​ម្នាក់​នៅ​ទី​បញ្ចុះសព​កំបូល រស់នៅ​ភូមិ​កំបូល សង្កាត់​កំបូល ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ បាន​និយាយ​ថា “ ជា​រៀងរាល់​ឆ្នាំ ខ្ញុំ​តែងតែ​ជួយ​ការងារ​លើក​ផ្នូរ​នេះ​បន្ត​ពី​លោក​ឪពុក​របស់ខ្ញុំ ​ដោយ​ពុក​របស់ខ្ញុំ​បាន​ទទួល​ការ​ពឹង​ពាក់​ពី​សំណាក់​សាច់ញាតិ​នៃ​ផ្នូរ ដែល​មាន​ចំនួន​ប្រហែល ១០ ផ្នូរ​ក្នុង​មួយ​ឆ្នាំ។

 

សុធា បាន​ឲ្យ​ដឹង​ទៀត​ថា “ចាប់ពី​ថ្ងៃទី ១-៥ ខែ មេសា ​នេះ ​គឺជា​ពេល​ដែល​ទី​បញ្ចុះសព​កំបូល​មាន​សកម្មភាព​អ៊ូអរ​បំផុត ព្រោះ​ជា​ពេលវេលា​ដែល​សាច់ញាតិ​នៃ​ផ្នូរ​ទាំងអស់​សម្រុក​មក​សែន​ផ្នូរ​អោយ​បាន​មុន​ថ្ងៃ​បញ្ចប់​នៃ​រដូវ​ឆេង​ម៉េង​នេះ” ។

 

“ រដូវ​នេះ​ជា​រដូវប្រាំង​បងប្អូន​ក្នុង​តំបន់​នេះ​ ក៏បាន​សម្រាក​ពី​ការ​បង្ករ​បង្កើន​ផល​ស្រូវ​រដូវវស្សា ពួកគាត់​បាន​នាំគ្នា​មក​ទី​បញ្ចុះសព​កំបូល​នេះ ដើម្បី​ជួយ​លើក​ និង​សំអាត​ផ្នូរ​អោយ​គេ ហើយ​ពួកគាត់​ក៏​ទទួល​បាន​ប្រាក់កម្រៃ​មួយ​ចំនួន​ដែល​សាច់​ញាតិ​នៃ​ផ្នូរ​គេ​បាន​អោយ​ជា​សារ​គុណ ដែល​ពួក​បាន​ជួយ​សំអាត​ និង​ថែរក្សា​ផ្នូរ​អោយ​គេ”។ សុធា និយាយ៕

 
 វាល​បញ្ចុះសព ​កំបូល​ក្នុង​រដូវ​ឆេង​ម៉េង
 

 វាល​បញ្ចុះសព ​កំបូល​ក្នុង​រដូវ​ឆេង​ម៉េង
 

 វាល​បញ្ចុះសព ​កំបូល​ក្នុង​រដូវ​ឆេង​ម៉េង
 

 វាល​បញ្ចុះសព ​កំបូល​ក្នុង​រដូវ​ឆេង​ម៉េង

 

អត្ថបទ៖ ព្រំដែន